នៅថ្ងៃទី១៦ ខែតុលា សិក្ខាកាមចំនួន ១០ រូប នឹងត្រូវទៅទទួលការបណ្ដុះបណ្ដាលនៅក្រុងកូបិ 10月16日に10名が神戸での研修に出発します

Let's go to Kobe!!! Have a nice tirp.

            នាពេលបុណ្យភ្ជុំបិណ្ឌនេះ តើលោកគ្រូអ្នកគ្រូបានធ្វើអ្វីខ្លះ?

            អ្នកជិតខាងផ្ទះខ្ញុំនៅភ្នំពេញ បានធ្វើការជួបជុំបងប្អូនជប់លៀង ហើយចាក់ចម្រៀងការ៉ាអូខេឡើងលាន់រំពងខ្លាំងៗ។

            វគ្គបណ្ដុះបណ្ដាលនៅ Kobe ដែលរៀបចំដោយគម្រោង KICC នឹងធ្វើឡើងភ្លាមៗ បន្ទាប់ពីភ្ជុំបិណ្ឌរួច។ វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងជាលើកទី២ នៅប្រទេសជប៉ុនបន្ទាប់ពីឆ្នាំមុន។

លោកគ្រូអ្នកគ្រូមកពីកំពង់ធំចំនួន ១០នាក់ និងមានអ្នកបកប្រែចំនួន ២នាក់ផងដែរ។

            លោកគ្រូអ្នកគ្រូនឹងធ្វើដំណើរពីកំពង់ធំ មកកាន់ភ្នំពេញនៅថ្ងៃអាទិត្យ ទី១៥ ដែលជាថ្ងៃចុងក្រោយនៃថ្ងៃភ្ជុំបិណ្ឌ។ នៅព្រឹក ថ្ងៃចន្ទ ទី១៦ ខ្ញុំនឹងជួបលោកគ្រូអ្នកគ្រូនៅការិយាល័យចៃកា ហើយបន្ទាប់មកពួកគាត់នឹងឡើងយន្តហោះនៅពេលល្ងាចទៅកាន់ទីក្រុងKobe ។

            ចំពោះលោកគ្រូអ្នកគ្រូដែលត្រូវចូលរួមវគ្គបណ្ដុះបណ្ដាល សូមថែរក្សាសុខភាពឲ្យបានល្អ កុំពិសារគ្រឿងស្រវឹងច្រើនពេកក្នុងកំឡុងពេលបុណ្យភ្ជុំបិណ្ឌ។ សូមអ្នកទាំងអស់គ្នាមានសុខភាពល្អ ហើយយើងនឹងជួបគ្នានៅការិយាល័យចៃកា នៅថ្ងៃចន្ទនេះ។

            ចំនុចដែលសំខាន់បំផុតនៅក្នុងវគ្គបណ្ដុះបណ្ដាល គឺការមានសុខភាពល្អ។ ប្រសិនបើពេលកំពុងរៀន ស្រាប់តែមានអ្វីកើតឡើងនៅក្នុងរាងកាយ នោះយើងនឹងពុំអាចទទួលការបណ្ដុះបណ្ដាលបានទេ។ និយាយរួម សូមគេងឲ្យបានគ្រប់គ្រាន់ ពិសារអាហារប្រកបដោយសុខភាពល្អ នេះគឺជាចំនុចសំខាន់។ សូមថែរក្សាសុខភាពឲ្យបានល្អគ្រប់គ្នា។

            នៅក្នុងអត្ថបទប្លុកពីរចុងក្រោយរបស់ខ្ញុំ ខ្ញុំបានសរសេរអំពីស្ថានភាពដែល “សិស្សសួរសំណួរដោយឯកឯង”។ លោកគ្រូ Okamoto ក៏បានសរសេរជាយោបល់របស់គាត់ឆ្លើយតបមកខ្ញុំវិញថា វាមានសារៈសំខាន់ណាស់សម្រាប់សិស្ស មិនមែនគ្រាន់តែសួរសំណួរប៉ុណ្ណោះទេ តែថែមទាំងមានសេរីភាពក្នុងការបញ្ចេញគំនិតរបស់ពួកគាត់នៅក្នុង IBL ថែមទៀតផង។

ជាការពិតណាស់ គឺដូចអ្វីដែលគាត់បានមានប្រសាសន៍មែន។ យើងមិនគួរយក ការសួរសំណួររបស់សិស្សនៅក្នុងថ្នាក់ មកធ្វើជាសូចនករ (Indicator)ដើម្បីបញ្ជាក់ថាជា “ថ្នាក់រៀនល្អ” នោះទេ។ អ្វីដែលសំខាន់នោះគឺថា សិស្សអាចគិតដោយសេរី ហើយបន្ទាប់មកនិយាយវាចេញមកបាន (បញ្ចេញគំនិត)” ។ ប្រសិនបើឆ្ងល់ គឺគាត់សួរ។ កាលដែល “សិស្សមានសំណួរដោយឯកឯង” នោះមានន័យថាវាគឺជាធាតុមួយដែល “សិស្សមានសេរីភាពក្នុងការគិត ហើយបន្ទាប់មក គាត់អាចនិយាយវាចេញមកបាន”។

            ខ្ញុំគិតថា នេះគឺជាចំណុចសំខាន់ណាស់ដែលយើងត្រូវគិតសម្រាប់ IBL កំពង់ធំ។ អញ្ចឹងហើយ សូមនាំគ្នាគិតហើយគិតទៀត។ ខ្ញុំសូមធ្វើការលើកទឹកចិត្តដល់លោកគ្រូអ្នកគ្រូដែលអញ្ជើញចូលរួមវគ្គបណ្ដុះបណ្ដាលនៅជប៉ុនឲ្យព្យាយាមស្វែងរកឈុតឆាកណាមួយនៅក្នុងសាលាជប៉ុន ពេលសិស្សគិតដោយសេរី ហើយបន្ទាប់មកនិយាយវាចេញមក (បញ្ចេញគំនិត)”។ ដើម្បីធ្វើបែបនេះ តើគ្រូគាត់ធ្វើយ៉ាងម៉េចខ្លះ? សូមមេត្តាបញ្ចេញយោបល់។

            ខ្ញុំទន្ទឹងរង់ចាំស្ដាប់ការរកឃើញនូវចំនុចថ្មីៗ ពីលោកគ្រូអ្នកគ្រូដែលចូលរួមវគ្គបណ្ដុះបណ្ដាលនៅជប៉ុន។

Let’s go to Kobe!!! Have a nice tirp.

10月16日に10名が神戸での研修に出発します

プチュンバン、皆様どのように過ごされていますか?

プノンペンの私の家の周りでは、近所の人たちがパーティを開いたりしているようで、カラオケの音が響き渡っています。

このプチュンバンの直後から、KICCプロジェクトの神戸での研修が始まります。昨年に続き、日本での研修は2回目となります。

コンポントムからは10名の先生が参加します。あと、通訳の方がお二人。

先生方は、プチュンバンの最終日にあたる15日(日曜日)にコンポントムからプノンペンに移動します。16日月曜日の午前中に、JICA事務所で私とミーティングの後、夕方には神戸に向けて出発です。

参加予定の皆さん、どうぞプチュンバンでお酒を飲み過ぎて体調をくずさないようにしてください。月曜日、みなさん元気でJICA事務所でお会いしましょう。

 研修で一番大切なのは、とにかく健康です。途中で体調を崩してしまっては、せっかくの研修を受けられません。とにかく、よく寝てよく食べる、これがとっても大事です。

体調管理、しっかりお願いします。

前回2回のブログで「生徒が自発的に質問する」という場面について書きました。
 それに対して岡本先生が「質問に限らず、IBLでは生徒が自発的に思いを自由に言葉にする」ことが大切だというコメントを私にくれました。

たしかに、その通りです。生徒が質問することが「良い授業」の指標ではないはずです。大切なのは「生徒が自由に考え、そして、それを言葉にする(表現する)」ということです。疑問があれば、質問する。「生徒が自発的に質問する」というのは、「生徒が自由に考え、そして、それを言葉にできる」の中のひとつの要素です。

このことは、IBLコンポントムにとってとても大事なことだと私は考えています。ですから、また何度も一緒に考えましょう。そして、日本研修に参加される先生たちには、ぜひ日本の学校で「生徒が自由に考え、そして、それを言葉にする(表現する)」というシーンを探してみてください。そのために先生がどんな工夫をしているか、発見してください。

 日本研修でのみなさんの新しい発見を、楽しみにしています。

1件のコメント

本当に素晴らしいハナ向けのメッセージですね。
今日本の学校では村山さんが言われている風景が日常化できているのだろうかと思うと、どうかなあ・・・と考えることも多々ありますが研修に出かけるカンボジアの先生方は意欲とするどい感性をお持ちだろうから得ることが多いと思いますね。第2回の日本での研修のご成功を祈ります。

コメントを残す

メールアドレスが公開されることはありません。 が付いている欄は必須項目です