ក្នុងការសង្កេតថ្នាក់រៀន។ ជាក់ស្ដែង យើងប្រើក្រដាសកត់ត្រាការសង្កេត និងក្រដាសរង្វាយតម្លៃជាដើម។ល។
នៅប្រទេសកម្ពុជា ក្រសួងអប់រំក៏មានក្រដាសរង្វាយតម្លៃសម្រាប់ឲ្យគ្រូប្រើនៅក្នុងថ្នាក់រៀនដែរ។
ពេលសង្កេតថ្នាក់រៀន ខ្ញុំមិនសូវប្រើក្រដាសទាំងនេះទេ។ ខ្ញុំមានហេតុផលមួយគឺថា ខ្ញុំសង្កេតថ្នាក់រៀនគឺមិនមែនដើម្បីវាយតម្លៃការបង្រៀនរបស់គ្រូឡើយ។ ហេតុផលមួយទៀត ដោយសារនៅក្នុងក្រដាសកត់ត្រាការសង្កេត និងក្រដាសរង្វាយតម្លៃ មានចំនុចជាច្រើនដែលត្រូវសង្កេត ដូចនេះខ្ញុំមិនអាចសង្កេតឲ្យបានលម្អិតទៅតាមចំនុចនីមួយៗទាំងអស់នោះឡើយ។ ខ្ញុំចូលចិត្តធ្វើការសង្កេតបែបងាយៗ។
ចំពោះវិធីសាស្រ្តដែលខ្ញុំឧស្សាហ៍ប្រើញឹកញាប់ជាងគេ គឺខ្ញុំកត់ត្រានូវសកម្មភាពរបស់សិស្សដោយប្រើពាក្យសំគាល់ជា “កិរិយាស័ព្ទ”។ នៅពេលខ្ញុំសង្កេត ខ្ញុំបានបន្សល់នូវកំណត់ត្រារបស់ខ្ញុំដូចខាងក្រោម។
09:10(AM) ថ្នាក់ចាប់ផ្ដើម
ងើបឈរ, ជម្រាបសួរ, អង្គុយ
ស្ដាប់គ្រូនិយាយ, មើលគ្រូ, កំពុងស្ដាប់
គ្រូសួរសំណួរ សិស្សដែលដឹងចម្លើយលើកដៃ, គ្រូហៅសិស្សឲ្យងើបឈរ ហើយឆ្លើយសំណួរ
សិស្សផ្សេងទៀតកំពុងស្ដាប់អ្នកដែលគ្រូហៅឲ្យឡើងឆ្លើយ
ស្ដាប់គ្រូសួរសំណួរ, លើកដៃ, ងើបឈរ ហើយឆ្លើយ, សិស្សផ្សេងទៀតកំពុងស្ដាប់គាត់ឆ្លើយ
សិស្សកំពុងអង្គុយរង់ចាំ ពេលគ្រូកំពុងរៀបចំអ្វីមួយ
ស្ដាប់គ្រូពន្យល់, មើលគ្រូ
បែងចែកក្រុម, សិស្ស១នាក់កាន់ប៊ិចសរសេរ, សិស្សផ្សេងទៀតមើលគាត់សរសេរ
សិស្ស១នាក់ដែលពេលខ្លះបញ្ចេញយោបល់ បានបើកសៀវភៅដើម្បីស្វែងរកចម្លើយ, សិស្សខ្លះកំពុងមើលគាត់
…
តំណាងក្រុមនីមួយៗឡើងមកខាងមុខឈរតម្រៀបជួរដោយមានកាន់ក្រដាសសរសេរនៅក្នុងដៃ, ហើយសិស្សផ្សេងទៀតកំពុងមើល, រង់ចាំធ្វើបទបង្ហាញ
តំណាងក្រុមនីមួយៗធ្វើបទបង្ហាញ សិស្សផ្សេងទៀតកំពុងស្ដាប់ និងមើល
សិស្សយកសៀវភៅសរសេរចេញមកតាមគ្រូណែនាំ, សរសេរចូលក្នុងសៀវភៅសរសេរ
សិស្សអានប្រយោគលើក្តារខៀនតាមគ្រូបង្គាប់, សិស្សព្យាយាមចាំពាក្យទាំងនោះ
09:45 មេរៀនត្រូវបានបញ្ចប់ ងើបឈរ សំដែងភារវកិច្ច អង្គុយចុះ
ឧទាហរណ៍ ជាក់ស្ដែងគឺវាមានលក្ខណៈបែបនេះឯង។
កិរិយាសព្ទដែលសំដែងដោយសិស្សច្រើនជាងគេបំផុត មានដូចជា “ស្ដាប់” “រង់ចាំ” “ធ្វើតាមគ្រូណែនាំ” ជាដើម។ ហើយជាពិសេសពាក្យដែលប្រើច្រើនជាងគេគឺ “ស្ដាប់”។ នៅក្នុងថ្នាក់រៀន សិស្សជាច្រើនបានចំណាយពេលស្ដាប់ច្រើនម៉ោងជាងគេបំផុត។
ចាប់តាំងពីខ្ញុំធ្វើការសង្កេតថ្នាក់រៀនមក ខ្ញុំដូចជាមិនសូវបានជួបប្រទះ “កិរិយាស័ព្ទ” សិស្សសួរគ្រូឡើយ។ ហើយខ្ញុំក៏កម្រនឹងឃើញគ្រូសួរសិស្សថា “តើមានសំណួរទេ?”។ ហើយបើទោះបីជាគ្រូសួរសំណួរថា “មានសំណួរទេ?” ក៏សិស្សពុំមានសំណួរសួរគ្រូដែរ។
ដៃគូជីវិតរបស់ខ្ញុំឈ្មោះសង្វា ដែលកំពុងតែបកប្រែអត្ថបទប្លុកមកជាភាសាខ្មែរនេះ បានកើតនៅឆ្នាំ១៩៨០ ក្នុងក្រុងភ្នំពេញ។ គាត់បានចូលរៀនថ្នាក់បឋម អនុវិទ្យាល័យ និងវិទ្យាល័យ ចាប់តាំងពីពាក់កណ្ដាលទស្សវត្សន៍ឆ្នាំ១៩៨០ ដល់ទស្សវត្សន៍ឆ្នាំ១៩៩០។ ជំនាន់របស់គាត់ រៀននៅបឋមសិក្សា មានចំនួនតែប្រាំឆ្នាំទេ ហើយប្រព័ន្ធសិក្សាពីថ្នាក់បឋមដល់វិទ្យាល័យ មានត្រឹមតែថ្នាក់ទី១១ប៉ុណ្ណោះ។
កាលពីគាត់នៅជាសិស្ស គាត់មិនសូវហ៊ានសួរសំណួរគ្រូទេ។ គាត់ក៏បានប្រាប់ថា កាលដែលសួរសំណួរទៅគ្រូគឺជាការបង្ហាញភាពមិនគោរពទៅកាន់គ្រូ។
ពេលខ្លះ “សិស្សមួយចំនួនសួរសំណួរទៅគ្រូ គឺដើម្បីផ្ចាញ់គ្រូ”។
ហេតុដូចនេះហើយ បានជាគ្រូមួយចំនួនសំដែងការខឹងទៅសិស្ស ពេលសិស្សសួរសំណួរ។
សម្រាប់អ្នកដែលកំពុងអានអត្ថបទនេះ តើពេលអ្នកនៅវ័យកុមារ មានលក្ខណៈបែបណាដែរ? តើវាគឺជារឿងធម្មតាឬទេក្នុងការសួរសំណួរទៅកាន់គ្រូ? ឬក៏មិនសូវមានឳកាសច្រើនក្នុងការសួរសំណួរគ្រូ?
ចុះចំណែកថ្នាក់រៀននាពេលបច្ចុប្បន្នក្នុងឆ្នាំ២០២៣នេះ តើសិស្សសួរសំណួរគ្រូបានច្រើនប៉ុណ្ណាដែរ? តើការសង្កេតរបស់ខ្ញុំ ដែលបាន “សង្កេតឃើញថា កម្រឃើញមានសិស្សសួរសំណួរទៅកាន់គ្រូ” តើវាពិតដែរឬទេ សម្រាប់ថ្នាក់រៀនទូទៅ? ឬវាគ្រាន់តែជារឿងចៃដន្យ នៅពេលដែលខ្ញុំសង្កេតថ្នាក់រៀន ចំពេលសិស្សមិនសូវសួរសំណួរទៅកាន់គ្រូ?
កាលពីខែសីហា លោកគ្រូ Okamoto សមាជិកគម្រោង KICC បានដឹកនាំក្រុមស្រាវជ្រាវទី១ (ថ្នាក់រៀនម៉ោងសិក្សាសង្គម ដែលប្រើប្រាស់ដីឥដ្ឋ) ខ្ញុំបានសង្កេតឃើញ “សិស្សសួរសំណួរ” ដោយផ្ទាល់ភ្នែក! ហើយមិនមែនមានតែ១នាក់នោះទេ គឺមានច្រើននាក់!!!
(នៅមានត)

「生徒が質問をする」というシーンがほとんど見られない????
授業観察を行う方法はいくつもあります。観察シートや評価シートもさまざまなものが使われています。
カンボジアにも、MoEYSが教師の授業評価に使うシートがありますね。
私が授業観察をするときには、そのようなシートはあまり使いません。ひとつの理由は、私が授業観察をする理由は、先生の教え方を評価するためではないからです。もうひとつの理由は、観察シートや評価シートは、観察しなければいけない項目がたくさんあって、そのひとつひとつを観察するのは、私には荷が余るからです。もっと簡単(easy)でシンプルな観察が私は好きです。
私がよくやる方法は、生徒の行動を動詞でどんどん書いていくことです。観察すると、以下のようなメモが残ります。
09:10 授業開始
立つ、挨拶する、座る
先生の言うことを聞く、先生を見る、聞いている
先生の質問に答えられる子は手をあげる 指名された子は立って答える
他の子はそれを聞いている
先生の質問を聞いて、手をあげる、立って答える 他の子はそれを聞いている
先生が何か準備しているあいだ、生徒は待っている
先生の説明を聞く 先生を見る
班に分かれる 一人の子がペンを持って書く 他の子はそれを見ている
ときどき意見を言う子がひとり、教科書をめくって答えを探す それを見ている子も
……
各班の代表が模造紙を持って前に並ぶ、他の子はそれを見ている、発表を待っている
各班の代表が発表する 他の子はそれを聞いてる、それを見ている
先生の指示したがってノートを出す ノートに書く
先生の指示にしたがって黒板の文章を唱和する 覚えようとする
09:45 授業終了 立つ 挨拶する すわる
例えば、こんな感じです。
そして、ほとんど授業で生徒がしている「動詞」として多いのは、「聞く」「待つ」「先生の指示に従う」です。特に「聞く」が多い。授業中、多くの生徒は聞いている時間が一番長いのです。
生徒が先生に質問する、という「動詞」は、これまで私の観察にあまり登場したことがありません。先生のほうから生徒に対して「質問がありますか?」と聞くシーンもあまり見ることがありません。また、先生が「質問がありますか?」と聞いても、生徒はあまり質問をしないようにも思えます。
私のパートナーで、このブログの私の原稿をクメール語に翻訳しているサンワーは、1980年プノンペン生まれです。彼女は1980年代後半から1990年代に小中高と学校に通いました。彼女の時代は、小学校はまだ5年制、小中高の最高学年はG11でした。
彼女が生徒だったころも、先生に質問することはほとんどなかったそうです。先生に質問をするということは、先生に対して失礼な行為だったとも彼女は言っています。
「先生を困らせようとして、質問する生徒はいた」そうです。
ですから、先生の中には、生徒が質問をすると怒りだす先生もいたらしい。
これを読んでいる皆さんが子どもの頃はどうでしたか? 先生に質問をすることは一般的でしたか? それとも、やはり質問する機会は、あまりなかったでしょうか?
そして、2023年の現在、小学校の教室で、生徒はどれぐらい先生に質問するのでしょうか? 私の「質問する生徒を観察することはほとんどない」という観察は、実際の授業の一般的な風景なのでしょうか? それとも、偶然、私が観察する授業だけ質問する生徒が少ないのでしょうか?
そして、8月のKICCプロジェクトの岡本チーム1の研究所業(土を使った社会の授業)で、私は「質問をする生徒」を実際に見たのです!しかも、ひとりではなく、何人もです!!!
(次回に続く)














コメントを残す