“ការស្ដាប់ដោយយកចិត្តទុកដាក់” (វគ្គ២)      「傾聴」 (その2)

Lunch program @Kampong Thom Aug 23,2023

            កាលពីលើកមុន ខ្ញុំបានសរសេរអំពី “ការស្ដាប់ដោយយកចិត្តទុកដាក់” គឺជាជំនាញមួយ។ ប្រសិនបើវាគឺជាជំនាញ វាអាចធ្វើការផ្ទេរចំណេះដឹងបាន។ មានន័យថា យើងអាចរៀនវាឲ្យចេះបាន។

            ការបង្ហាញពីអារម្មណ៍នៃការយល់ចិត្ត គឺជាជំនាញមួយ។ ការបង្ហាញដូចជា “ងក់ក្បាល” ឬ “ការបង្ហាញតាមរយៈទឹកមុខ ដូចជាពិបាកចិត្ត ឬរីករាយ” និង “ឧស្សាហ៍និយាយតាមពាក្យគាត់ឡើងវិញ” ក៏ជាជំនាញនៃ “ការស្ដាប់ដោយយកចិត្តទុកដាក់” ដែរ។

            “ការស្ដាប់ដោយយកចិត្តទុកដាក់” (ជាភាសាជប៉ុនគឺ Kei-cho(ខេចូ), ជាភាសាអង់គ្លេសគឺ Active Listening) គឺជាតិចនិចដ៏សំខាន់មួយក្នុងការព្យាបាលផ្នែកចិត្តសាស្រ្ត។ នៅប្រទេសជប៉ុន មានអ្នកប្រឹក្សាសាលា (School Counselor) ធ្វើការនៅតាមសាលារៀននានា។ ពួកគាត់មានតួនាទីទទួលខុសត្រូវថែទាំអារម្មណ៍ផ្លូវចិត្តរបស់សិស្ស។ ទោះបីខ្លួនជាអ្នកប្រឹក្សាក៏ដោយ ក៏ “ការស្ដាប់ដោយយកចិត្តទុកដាក់” មានសារៈសំខាន់ណាស់។

            ដើម្បីឲ្យ “ការស្ដាប់ដោយយកចិត្តទុកដាក់” មានប្រសិទ្ធភាព យើងគួររៀនត្រាប់តាមអ្នកដែលពូកែស្ដាប់។ ពេលខ្លះគេនិយាយថា ការលួចល្បិច វាប្រសើរជាងការរៀនទៅទៀត។ នៅក្នុងភាសាជប៉ុន ការធ្វើត្រាប់តាមអ្នកដែលមានជំនាញស្ដាប់ គឺគេហៅថា “លួច”។ ប៉ុន្តែ ដើម្បីឲ្យបានពូកែ សូមលួចល្បិចនៃ “ការស្ដាប់ដោយយកចិត្តទុកដាក់” ពីអ្នកដែលមានជំនាញស្ដាប់។

            ម្យ៉ាងវិញទៀត ទោះបីជាអ្នកព្យាយាមវឹកហាត់បច្ចេកទេសក្នុងការស្ដាប់យ៉ាងណាក៏ដោយ អ្នកនៅតែមិនអាចរៀនឲ្យបានគ្រប់ជ្រុងជ្រោយនៃ “ការស្ដាប់ដោយយកចិត្តទុកដាក់” ឡើយ។

            គោលបំណងរបស់“ការស្ដាប់ដោយយកចិត្តទុកដាក់” គឺអ្នកស្ដាប់មិនត្រូវផ្ដល់ចម្លើយត្រឹមត្រូវណាមួយ ឬផ្ដល់យោបល់អ្វីឡើយ។ អ្នកស្ដាប់មិនមែនជាអ្នកផ្ដល់យោបល់ទេ។

            ហេតុអ្វីបានជា “ការស្ដាប់” មានសារៈសំខាន់? នេះក៏ដោយសារតែការបង្កើតអារម្មណ៍សុវត្ថិភាពនូវអ្វីដែលអ្នកនិយាយបានបញ្ចេញមក ដូចនេះវាពិតជាមានសារៈសំខាន់ខ្លាំងណាស់នៅក្នុងការប្រាស្រ័យទាក់ទងគ្នា។

            នៅក្នុង “ការស្ដាប់ដោយយកចិត្តទុកដាក់” ពុំមានស្ដង់ដារសម្រាប់អ្នកនិយាយ ថានិយាយបែបនេះ “ត្រូវ” ឬនិយាយបែបនោះ “ខុស” ឡើយ។ អ្នកនិយាយចង់និយាយយ៉ាងម៉េចក៏បាន គឺជាសេរីភាពរបស់គាត់។  ជាដំបូង អ្នកស្ដាប់ត្រូវផ្ដោតអារម្មណ៍ស្ដាប់ដោយយកចិត្តទុកដាក់។ ហើយមិនត្រូវវិនិច្ឆ័យការនិយាយរបស់គាត់ថាល្អឬអាក្រក់ឡើយ។

            នៅពេលស្ដាប់អ្នកផ្សេងនិយាយ ជាធម្មតាមានអ្នកស្ដាប់ជាច្រើនបានផ្ដល់យោបល់ភ្លាមៗថា “ត្រឹមត្រូវ”អីជាដើម។ ហើយជាពិសេស អ្នកដែលបញ្ចេញប្រតិកម្មច្រើនជាងគេ គឺជាអ្នកដែលមានតួនាទីជា “គ្រូ” តែម្ដង។ នៅក្នុង “ការស្ដាប់ដោយយកចិត្តទុកដាក់” អ្នកត្រូវតែប្រយ័ត្នខ្លួន ធ្វើយ៉ាងម៉េចព្យាយាមកុំឲ្យក្លាយខ្លួនជាអ្នកផ្ដល់ប្រឹក្សា។ អ្នកមិនចាំបាច់ធ្វើការវិនិច្ឆ័យថារឿងនោះ “ត្រូវ” ឬ “មិនត្រូវ” អ្វីឡើយ។ អ្នកដែលធ្វើការវិនិច្ឆ័យ មិនមែនជាអ្នកដែលស្ដាប់ដ៏ពូកែសម្រាប់ “ការស្ដាប់ដោយយកចិត្តទុកដាក់” ឡើយ។

            ខ្ញុំមានការបារម្ភថា ចំពោះចំនុចនេះ លោកគ្រូអ្នកគ្រូនៅប្រទេសកកម្ពុជាប្រហែលជាមានការលំបាកខ្លាំងជាងគេបំផុត ក្នុងការរៀនពី “ការស្ដាប់ដោយយកចិត្តទុកដាក់”។ សម្រាប់គ្រូនៅប្រទេសកម្ពុជាតែងតែមានគំនិតថា ឲ្យតែសិស្សសួរ គឺត្រូវតែឆ្លើយសំណួររបស់សិស្ស។ ប៉ុន្តែ នេះគឺជាការយល់ច្រឡំរបស់គ្រូ។ ប្រសិនបើប្រើពាក្យឲ្យរាងពិបាក គឺមានន័យថា “ដាច់អហង្ការ” ឬជាភាសាអង់គ្លេសថា “Obsession”។

    ពាក្យថា “ដាច់អហង្ការ” ឬ “Obsession” មានន័យថា “ជាការជឿទៅលើគំនិតអ្វីមួយដោយគ្មានចម្ងល់ និងគ្មានភាពស្រ្តេសទៅលើគំនិតនោះឡើយ”។

    ជាក់ស្ដែងតាមការសង្កេតរបស់ខ្ញុំ គ្រូនៅប្រទេសកម្ពុជាហាក់ដូចជាខ្លាចសិស្សសួរបន្តិច។ នៅពេលសិស្សសួរសំណួរ គ្រូតែងគិតថាត្រូវតែឆ្លើយសំណួរឲ្យបានត្រឹមត្រូវ នោះជាមូលហេតុដែលធ្វើឲ្យគ្រូមានការបារម្ភ។ ប្រសិនបើមិនអាចដោះស្រាយគំនិតដាច់អហង្ការ (Obsession) នេះឲ្យបានទេ នោះយើងនឹងមិនអាចអនុវត្តគោលវិធីសិស្សមជ្ឈមណ្ឌលនៅក្នុងថ្នាក់រៀនយើងបានឡើយ។

    នៅពេលសិស្សសួរសំណួរគ្រូ ភាគច្រើន គ្រូមិនចាំបាច់ប្រាប់ចម្លើយទៅកាន់សិស្សនោះទេ។ សម្រាប់សិស្ស អ្វីដែលគាត់ត្រូវការមុនគេបំផុតនោះ គឺគ្រូស្ដាប់សំណួររបស់គាត់។ គ្រូស្ដាប់សំណួរគាត់ដោយយកចិត្តទុកដាក់ ហើយធ្វើការឆ្លើយតបដូចជា ងក់ក្បាលជាដើម វាពិតជាមានសារៈសំខាន់ណាស់។

    នៅក្នុងការរស់នៅប្រចាំថ្ងៃ ជាក់ស្ដែងគឺយើងមានពេលខ្លះ ត្រូវជួយផ្ដល់យោបល់ទៅឲ្យអ្នកដទៃ។ ហើយពេលខ្លះ យើងក៏ត្រូវធ្វើការវិនិច្ឆ័យថារឿងនោះល្អឬអាក្រក់ជាដើម។

   និយាយរួម មិនថាពេលណាក៏ដោយ ការស្ដាប់អ្នកដទៃនិយាយ ដោយយកចិត្តទុកដាក់ គឺមានសារៈសំខាន់ណាស់។ ការដែលមានជំនាញបច្ចេកទេសក្នុង “ការស្ដាប់ដោយយកចិត្តទុកដាក់” គឺយើងអាចស្ដាប់ការនិយាយរបស់គេបានយ៉ាងស៊ីជម្រៅ មិនថានៅក្នុងកាលៈទេសៈណាក៏ដោយ។ ប្រសិនបើអ្នកមានជំនាញ “ការស្ដាប់ដោយយកចិត្តទុកដាក់” នោះអ្នកផ្សេងនឹងអាចនិយាយដោយបើកចិត្តទូលាយមកកាន់អ្នកបាន។

   ហេតុដូចនេះ ប្រសិនបើគ្រូមានជំនាញ “ការស្ដាប់ដោយយកចិត្តទុកដាក់” នោះសិស្សនឹងមានជំនឿទុកចិត្តមកលើគ្រូ។ ដើម្បីឲ្យសិស្សអាចបញ្ចេញគំនិតប្រកបដោយភាពទំនុកចិត្តបាន គ្រូចាំបាច់ត្រូវតែមាន “ជំនាញស្ដាប់”។

   អាស្រ័យហេតុនេះ បានជាមានការដាក់បញ្ចូលនៅក្នុងសិក្ខាសាលា ទាក់ទងនឹងជំនាញសម្របសម្រួលដែលដឹកនាំដោយលោកគ្រូ Nishi និងការយល់ដឹងពី “ការស្ដាប់ដោយយកចិត្តទុកដាក់”។

Lunch program @Kampong Thom Aug 23,2023

「傾聴」 (その2)     

 前回は、“傾聴”とは技術なのだということを書きました。
技術であれば、伝達が可能です。学習して身につけることができるということです。

 共感を具体的に示すことも、その技術のひとつです。「うなずく」、「悲しみや喜びを表情で表す」、「相手の話を簡単に繰り返す」、などが、傾聴の初歩的な技術です。

 傾聴(クメール語ならば“ការស្ដាប់ដោយយកចិត្តទុកដាក់”、英語ならばActive Listening)は、心療治療では欠かせない技法です。日本ではスクールカウンセラー が学校現場で働いています。彼らは、生徒のメンタルケアを担当します。スクールカウンセラーにとっても傾聴は大切です。

 傾聴の取得にもっとも効果的なのは、上手な聞き手の真似をすることです。習うよりも、盗め、というような言い方をすることもあります。上手な聞き手の技術を真似することを、「盗む」と日本語では言うことがあるのです。

ぜひ、みなさんも上手な人の傾聴の技(わざ)を盗んでください。

 しかし、どんなに技術を練習しても傾聴に完成はありません。

 傾聴では、聞き手は正しい答えや、アドバイスを伝えることは目的ではありません。聞き手はアドバイザーではないのです。
 それでは、なぜ「聞くこと」が必要になるのでしょうか? それは、何を言っても大丈夫という安心感を作り出すことが、コミュニケーションには最も大事だからです。

 傾聴では、話し手の話すことに「正しい」や「正しくない」という基準はありません。話し手は話したいことを自由に話して良いのです。聞き手は、まず聞くことに徹します。その良い悪いは、けして判断しません。

 他者の話を聞くと、すぐにアドバイザーになって「正しい」意見を言おうとしてしまう人は少なくありません。特に「先生」というポジションではとても多い反応です。しかし、傾聴では、アドバイザーになることは避けなければいけません。「良い」とか「悪い」とかの判断は必要ない。判断する人は、傾聴では良い聞き手ではありません。

 おそらく、この点が、カンボジアの先生たちが傾聴を学ぶときに、一番難しい点でしょう。カンボジアの先生たちは、生徒から質問されると何かを答えなければいけないと信じているからです。けれど、それは先生たちの間違った理解です。難しい言葉でいえば、「強迫観念(obsession)」といいます。

 脅迫観念とは、「ある考えを疑いなく信じてしまい、そのことからストレスを受けている」ようなときに使う言葉です。

 私の観察では、カンボジアの先生は、生徒から質問されることをちょっと怖がっています。生徒から質問されると、何か正しいことを言わなければいけないと緊張するのです。この脅迫観念を解消しないと、生徒中心の授業はできません。  

 生徒が質問をするとき、多くの場合、先生が答えを伝える必要は必ずしも必要ありません。生徒にとっては、先生に聞いてもらったということが、まず大事なのです。先生が質問を真剣に聞き、うなずくことが、もっとも大切なのです。

 もちろん、実生活では、他人にアドバイスをすることが必要なときもあります。良し悪しを判断することが必要になるときもあります。

 おそらく、そんなときも、人の話を丁寧に聞くことはとても大事です。傾聴の技術を持っている人ならば、そんなときにも深く人の話を聞くことができるでしょう。あなたが傾聴の技術を持っていれば、他者はあなたに心を開いて話すことができるでしょう。

 だから、傾聴の技術をもっている先生は生徒から信頼されるのです。生徒が安心して自分の意見を表現するためには、先生の「聞く技術」がとても重要です。

 ですから、傾聴を理解し、学ぶことを西先生はファシリテーションワークショップに取り入れたのです。