គោលបំណងនៃការសម្របសម្រួលនៅក្នុងសិក្ខាសាលាファシリテーションワークショップの目的について

Falicitation Workshop on Aug 22 @ PTTC Kampong Thom

            សម្រាប់លើកនេះ មានសមាជិកជប៉ុនដែលមកបំពេញការងារនៅស្រុកខ្មែរជាលើកទីមួយរបស់គាត់។ នោះគឺលោកគ្រូ Nishi Osamu។  នៅក្នុងក្រុមKICC គាត់គឺអ្នកទទួលបន្ទុកសិក្ខាសាលាសម្រាប់សិក្ខាកាមរៀនពីរបៀបសម្របសម្រួល។

            នៅក្នុងគម្រោង KICC ហេតុអ្វីបានមានការដាក់បញ្ចូលការរៀនសម្របសម្រួលនៅក្នុងសិក្ខាសាលា? មូលហេតុនៅពីក្រោយហេតុផលនេះ គឺមានដូចខាងក្រោម។

             នៅក្នុងកិច្ចប្រជុំនានានៅក្នុងប្រទេសកម្ពុជា ជាពិសេសអ្នកដែលមានតំណែងធំ ឬអ្នកដែលមានសំឡេងខ្លាំង (ជាពិសេសបុរស) តែងតែបញ្ចេញយោបល់ ហើយអ្នកចូលរួមផ្សេងទៀតតែងតែអង្គុយស្ដាប់ដោយស្ងៀមស្ងាត់។ និន្នាការដែលថា អ្នកដែលមានតំណែងខ្ពស់ត្រូវតែនិយាយ អ្នកដែលមានសំឡេងខ្លាំងនិយាយ ហើយបុរសនិយាយច្រើនជាងស្រ្ដី នោះមិនមែនមានតែប្រទេសកម្ពុជានោះទេ។ គឺគេឃើញថា វាកើតមានឡើងសឹងតែទូទាំងពិភពលោកទៅហើយ។

             នៅក្នុងកិច្ចប្រជុំ ការបញ្ចេញគំនិតរបស់អ្នកគ្រប់គ្នាពិតជាមានសារៈសំខាន់ណាស់។ នៅថ្នាក់បឋមសិក្សា ពេលគ្រូឲ្យសិស្សធ្វើការងារជាក្រុម សិស្សពូកែតែងតែបញ្ចេញគំនិត និងកាន់ប៊ិចសរសេរ។ ហើយសិស្សខ្សោយ អង្គុយមើលនៅស្ងៀម។ ខ្ញុំឧស្សាហ៍ឃើញសកម្មភាពបែបនេះជាច្រើនមកហើយ។

            ជាក់ស្ដែង ខ្ញុំក៏សង្កេតឃើញហេតុការណ៍ស្រដៀងគ្នាកើតឡើងចំពោះមនុស្សធំដូចជាលោកគ្រូអ្នកគ្រូ នៅពេលប្រជុំ ឬសិក្ខាសាលា។ បើពិតជាអញ្ចឹងមែន ជាដំបូង យើងគួរតែពិនិត្យមើលឡើងវិញពីរបៀបដែលគ្រូរៀបចំការប្រជុំហើយ មិនអញ្ចឹង? ដើម្បីយល់ពីថ្នាក់រៀនសិស្សមជ្ឈមណ្ឌល គ្រូត្រូវតែអនុវត្តកិច្ចប្រជុំដែលប្រើវិធីសាស្រ្តឲ្យមានការចូលរួមពីសមាជិកក្រុម។

            ដោយសារមានគំនិតបែបនេះហើយ បានជាមានការដាក់បញ្ចូលទៅក្នុងសិក្ខាសាលារបស់គម្រោង KICC អំពីរបៀបសម្របសម្រួល។ នៅឆ្នាំទីមួយរបស់គម្រោង វគ្គបណ្ដុះបណ្ដាលរៀបចំឡើងតែនៅប្រទេសជប៉ុន/ក្រុងកូបិ និងតាមរយៈZoom។ នៅឆ្នាំទីពីរនេះ លោកគ្រូ Nishi បានអញ្ជើញមកកំពង់ធំដោយផ្ទាល់ ដើម្បីចូលរួមសិក្ខាសាលាដោយផ្ទាល់ជាមួយលោកគ្រូអ្នកគ្រូប្រកបដោយក្ដីរីករាយ។

            ជាដំបូង ខ្ញុំសូមបញ្ជាក់ឲ្យបានច្បាស់ថា គោលបំណងសិក្ខាសាលាដាក់បញ្ចូលវគ្គសម្របសម្រួលនេះ គឺមិនឲ្យលោកគ្រូអ្នកគ្រូយកទៅប្រើនៅក្នុងថ្នាក់រៀនបឋមសិក្សាទេ។ គោលបំណងធំបំផុត គឺចង់ឲ្យលោកគ្រូអ្នកគ្រូខ្លួនឯងមានជំនាញសម្របសម្រួលកាន់តែប្រសើរជាងមុន។ តាមរយៈគោលបំណងនេះ ខ្ញុំគិតថាគួរតែដាក់បញ្ចូលជំនាញសម្របសម្រួលទៅក្នុងកម្មវិធីសាលាគរុកោសល្បដើម្បីឲ្យគរុសិស្សគាត់ទទួលបានជំនាញនេះ  ជាជាងដាក់បញ្ចូលទៅក្នុងសាលាបឋមសិក្សា។ ខ្ញុំចង់ឲ្យគរុសិស្សសាលាគរុកោសល្យក្លាយជាអ្នកសម្របសម្រួលដ៏ពូកែនៅក្នុងថ្នាក់រៀន នាពេលអនាគតក្នុងពេលឆាប់ៗនេះ។

            ឬអាចនិយាយបានម្យ៉ាងទៀតថា គោលដៅដំបូងបំផុតចំពោះសិក្ខាសាលាវគ្គសម្របសម្រួលគឺផ្ដោតលើសិក្ខាកាមដែលបានចូលរួម ដែលជាលោកគ្រូអ្នកគ្រូតែម្ដង។ មិនចាំបាច់ចម្លងពីសិក្ខាសាលាឲ្យដូចបេះបិទ ហើយយកទៅអនុវត្តជាមួយសិស្សបឋមនោះឡើយ។

            លើសពីនេះទៅទៀត ខ្ញុំសង្ឃឹមថាលោកគ្រូអ្នកគ្រូផ្ទាល់នឹងមានការផ្លាស់ប្ដូរឥរិយាបថនៅក្នុងការចូលរួមកិច្ចប្រជុំនានា។ ស្ដាប់គំនិតរបស់អ្នកដទៃដោយយកចិត្តទុកដាក់។ បន្ទាប់មក ចែករំលែកគំនិតគ្នាទៅវិញទៅមកប្រកបដោយប្រសិទ្ធិភាព។ យើងស្ដាប់ទៅ វាហាក់ដូចជាងាយស្រួលណាស់ តែជាក់ស្ដែង វាត្រូវការជំនាញ និងបច្ចេកទេស។ ដើម្បីអាចធ្វើទៅបានជោគជ័យ បានជាមានការរៀបចំសិក្ខាសាលាដែលបង្រៀនដោយលោកគ្រូ Nishi។

            និយាយរួម នៅពេលលោកគ្រូអ្នកគ្រូចូលរួមការប្រជុំរបស់សាលាគរុកោសល្យ និងសាលាបឋមសិក្សាអនុវត្តន៍ តើលោកគ្រូអ្នកគ្រូបានចូលរួមសកម្មភាពយ៉ាងម៉េចខ្លះ? តើលោកគ្រូអ្នកគ្រូស្ដាប់ការបញ្ចេញយោបល់របស់អ្នកដទៃដោយយកចិត្តទុកដាក់ឬទេ? គោលបំណងរបស់វគ្គសម្របសម្រួលគឺដើម្បីធ្វើការពិនិត្យឡើងវិញនូវចំនុចទាំងអស់នេះ។

            សម្រាប់ប្លុកលើកក្រោយ ខ្ញុំនឹងធ្វើការបកស្រាយបង្ហាញអំពីការវឹកហាត់ “ការស្ដាប់ដោយយកចិត្តទុកដាក់” ដែលបានដាក់បញ្ចូលនៅក្នុងសិក្ខាសាលាកាលពីលើកមុន។

Falicitation Workshop on Aug 22 @ PTTC Kampong Thom

ファシリテーションワークショップの目的について

 今回の日本チームには、初めてカンボジアを訪問した方がおられました。西修先生です。KICCチームの中で、ファシリテーションを学ぶワークショップを担当しています。

 KICCプロジェクトの中に、どうしてファシリテーションを学ぶワークショップが入っているのか。理由の背景は、次のようなことです。
 カンボジアのミーティングでは、主に地位の高い人や声の大きな人(だいたい男性です)が発言して、他の参加者は黙っていることが多いことがあげられます。この、地位が高い人だけが話す、声の大きい人だけが話す、さらに女性よりも男性だけが話す、という傾向は、カンボジアだけではありません。世界中で見られる現象です。

 ミーティングでは、参加者全員の意見が表明されることが大事です。小学校のグループ活動では、賢い生徒が発言し、ペンをもって書く。消極的な生徒たちはそれを黙ってみている。そんな風景を、私はよく見ます。
 実は同じようなことは、大人の先生たちのミーティングやワークショップでも起こっているのではないでしょうか。だとすれば、まず先生たちのミーティングのやり方を見直さなければいけないのではないか? 生徒中心の授業を理解するためには、参加者中心のミーティングを先生たちが実践しなくてはいけないのではないだろうか。

 そんなアイデアがあって、KICCプロジェクトにファシリテーションワークショップが導入されました。プロジェクトの1年目は、日本/神戸での研修とZoomによる研修だけでした。そして、2年目の今年は、西先生もコンポントムを訪問して、直接皆さんとワークショップを楽しく開催することになったのです。

 まず確認したいのは、ファシリテーションワークショップは、それを小学校の授業に導入することが目的ではないということです。まずは先生たち自身が、より良いファシリテーターになることが目的です。その目的から考えれば、小学校ではなく、PTTCの学生のトレーニングで、ファシリテーションの技術は紹介されると良いと私は考えています。PTTCの学生も、近い将来、学校の教室で、良いファシリテーターになって欲しいからです。

 つまり、ファシリテーショントレーニングの最初のターゲットは参加者である先生たちです。ワークショップをそのままコピーして小学生に伝える必要はまったくありません。

 さらに、皆さん先生方自身のミーティングへの参加態度の変化を期待しています。他人の意見をしっかりと聞く。みんなの意見を上手にシェアする。一見、簡単そうなことですけれど、ここにもスキル/テクニックがあるのです。それを学ぶための、西先生のワークショップです。

 つまり、あなたがPTTCや付属小学校のミーティングにどんな参加の仕方をしているのか? あるいは、あなたが他の先生の意見をきちんと聞けているのかどうか? そのことをしっかり考え直すのがファシリテーションワークショップの目的です。

 次のブログでは、先日のワークショップで練習した“傾聴”について、改めて説明します。