សូមកុំខ្លាចក្នុងការនិយាយ “ខ្ញុំមិនយល់ទេ។ សូមពន្យល់មួយដងទៀត!” ។ វាគឺក្បួនសាមញ្ញដ៏សំខាន់តែមួយគត់។「わからない!」と声を出すことにためらわないでください。 それが唯一の大事なルールです。

Okamoto-Workshop@PTTC KT on Aug 16 2023 (Screen Shot through Zoom)

                  សមាជិកជប៉ុនរបស់គម្រោង KICC កំពុងធ្វើការនៅសាលាគរុកោសល្យខេត្តកំពង់ធំទៅតាមកម្មវិធីដែលបានគ្រោងទុក។ ក្រុមលោកគ្រូអ្នកគ្រូនៅកម្ពុជាបានចូលរួមសកម្មភាពគម្រោងយ៉ាងផុសផុល!!

            គម្រោង KICC មានរយៈពេល៣ឆ្នាំ។ អ្នកដែលគាំទ្រគម្រោងគឺ JICA។ ដោយសារអង្គការស្ថិតនៅក្រោមរាជរដ្ឋាភិបាលជប៉ុន ដូចនេះថវិកាប្រចាំឆ្នាំគឺត្រូវយកតាមប្រព័ន្ធរាជរដ្ឋាភិបាលជប៉ុន។

            នៅជប៉ុន ថវិកាប្រចាំឆ្នាំគឺចាប់ផ្ដើមនៅខែមេសា និងចប់នៅខែមិនា។

            គម្រោងKICC ក្នុងរយៈពេលបីឆ្នាំ មានកាលវិភាគដូចខាងក្រោម៖

ឆ្នាំទី១៖    ខែមេសា ឆ្នាំ ២០២២ ~ ខែមិនា ឆ្នាំ២០២៣
ឆ្នាំទី២៖ ខែមេសា ឆ្នាំ ២០២៣ ~ ខែមិនា ឆ្នាំ ២០២៤
ឆ្នាំទី៣៖ ខែមេសា ឆ្នាំ ២០២៤ ~ ខែមិនា ឆ្នាំ ២០២៥

គិតមកដល់ត្រឹមខែសីហា ២០២៣ គម្រោង KICC បានចូលឆ្នាំទី២ ឆមាសទីមួយ ហើយ។

            គម្រោងមានបំណងធ្វើឲ្យ IBLកំពង់ធំបានលេចចេញជារូបរាងឡើង។ កាលដែលចង់ឲ្យលេញចេញជារូបរាងឡើង មានន័យថា IBLកំពង់ធំ គឺមិនទាន់មាននៅឡើយទេ។ នាពេលបច្ចុប្បន្ននេះ ក្រុមជប៉ុន និងកម្ពុជា កំពុងរួមដៃគ្នារៀបចំ IBLកំពង់ធំ (កំពុងរៀបចំ មានន័យថា មិនទាន់រួចរាល់)។

            គម្រោងបានរៀបចំផែនការដូចខាងក្រោម។

ឆ្នាំទី១៖  ក្រុមការងារជនជាតិជប៉ុនធ្វើការសិក្សាយ៉ាងហ្មត់ចត់អំពីស្ថានភាពប្រទេសកម្ពុជាតាមរយៈសាលាគរុកោសល្យខេត្តកំពង់ធំ។

ឆ្នាំទី២៖ លោកគ្រូ okaMoto, លោកគ្រូ Masa, លោកគ្រូ Nishi(Osamu) ផ្ដល់កម្មវិធីបណ្ដុះបណ្ដាលដើម្បីស្វែងរកគ្រាប់ពូជ IBL កំពង់ធំ, នៅពេលគ្រាប់ពូជត្រូវបានរកឃើញហើយ យើងនឹងធ្វើការដាំដុះ។

ឆ្នាំទី៣៖ ធ្វើការបណ្ដុះបណ្ដាលអភិវឌ្ឍន៍ IBLកំពង់ធំ។ ប្រសិនបើវាចេញជាផ្លែផ្កា នោះយើងទទួលបានជោគជ័យខ្លាំងមែនទែន។ នៅក្នុងកំឡុងពេលគម្រោងកំពុងអនុវត្ត ប្រហែលជាមិនអាចចេញផ្លែផ្កាបានទាន់ពេលឡើយ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ជាដំបូងយើងត្រូវដាំដុះបណ្ដុះគ្រាប់ពូជជាមុន បន្ទាប់មកវានឹងចេញពន្លកសិន នោះវានឹងនាំឲ្យឈានទៅរកអនាគតបាន។ តើយើងមកដល់ត្រឹមនេះហើយឬនៅ?

            ហេតុដូចនេះហើយ បានជានៅឆ្នាំទី២ យើងនឹងបន្ដការអនុវត្តម្ដងទៀតបែប “សាកល្បង និង មានកំហុស (Try&Error)”។ សូមសាកល្បងធ្វើ។ សូមសាកល្បងធ្វើថាតើវាទៅរួចឬក៏អត់។ ហើយបន្ទាប់មក ចាប់ពីត្រង់ចំនុចនោះ យើងនឹងចាប់ផ្ដើមជំហ៊ានបន្ទាប់។ ក្រោយមកទៀត ក៏ចាប់អនុវត្តបែប “សាកល្បង និងមានកំហុស(Try&Error)” ម្ដងទៀត។ ពេលនោះ គឺដល់ជំហ៊ានត្រូវធ្វើម្ដងទៀតឡើងវិញ។

            ការអនុវត្ត Try ​&​​ Errorឡើងវិញ គឺជាជំហ៊ានដែលធ្វើឲ្យយើងកើតស្រ្តេស។ ដោយសារតែយើងបានព្យាយាមធ្វើច្រើនហើយ នៅតែមិនបានល្អ។ ប៉ុន្តែ ដំណើរការនេះគឺជាជំហ៊ានដែលយើងមិនអាចខានបាន។ មកដល់ពេលនេះ ការសាកល្បងព្យាយាមទាំងអស់នោះ កំពុងតែបន្តទៅមុខ។

            ខ្ញុំតែងតែចូលរួមសង្កេតតាមរយៈZoom ពីទីក្រុងភ្នំពេញ។ ខ្ញុំមានតែការលើកទឹកចិត្តដល់អ្នកទាំងអស់គ្នាគ្រប់ពេលវេលា ហើយខ្ញុំខ្លួនឯងក៏នឹងព្យាយាមឲ្យអស់ពីសមត្ថភាពផងដែរ។ ខ្ញុំតែងតែយកចិត្តទុកដាក់ជាមួយអ្នកគ្រប់គ្នាជានិច្ច។

            សូមកុំបោះបង់ចោលកណ្ដាលទីអី។ ប្រសិនបើធ្វើហើយ មិនបានជោគជ័យ យើងអាចថយក្រោយមួយជំហ៊ាន ហើយបន្ទាប់មកសាកល្បងម្ដងទៀត។ ជាក់ស្ដែង ពេលយើងធ្វើទៅ កំហុសកើតមានឡើងទៀតក៏ដោយ ក៏វាមិនមែនជាបញ្ហាដ៏ធ្ងន់ធ្ងរឡើយ។ សូមកុំខ្លាចក្នុងការនិយាយ “ខ្ញុំមិនយល់ទេ!” សូមពន្យល់មួយដងទៀត (Do not hesitate to say “I could not catch. Please explain again!”)។ នេះគឺក្បួនសាមញ្ញដ៏សំខាន់តែមួយគត់សម្រាប់យើងទាំងអស់គ្នា (That is the only common important rule among us.)

Okamoto-Workshop@PTTC KT on Aug 16 2023 (Screen Shot through Zoom)

「わからない!」と声を出すことにためらわないでください それが唯一の大事なルールです。

 KICCプロジェクト、日本チームは予定通りコンポントムでのプログラムをPTTCコンポントムで実施中です。カンボジアチームの熱心な参加があるから成立するプログラムです。
どっちもガンバってください!!

 KICCプロジェクトは3年間のプログラムです。プロジェクトのスポンサーはJICAです。日本政府下の組織ですから、その予算年度も日本政府の仕組みに従います。
日本の予算年度は、4月に始まり3月に終わります。

 つまり、KICCプロジェクトの3年間とは、次のカレンダーです。

1年目: 2022年4月  ~ 2023年3月
2年目: 2023年4月 ~  2024年3月
3年目: 2024年4月  ~ 2025年3月

 2023年8月は、KICCプロジェクトは2年目が始まった、その年度の前半、になります。

 プロジェクトではIBLコンポントムを目指しています。目指している、ということは、まだIBLコンポントムは存在していません。日本チームとカンボジアチームが協力して、今そのIBLコンポントムを作ろうとしている途上なのです。

 プロジェクトでは大まかに以下のような流れを計画しています。

1年目: 日本チームがPTTCコンポントムからカンボジアの状況をしっかり勉強する。

2年目: 岡本先生、マサ先生、西先生が研修プログラムを提供し、そこからIBLコンポントムの種を探し、種が見つかったら、それを植えて育てていく。

3年目: IBLコンポントムを育てていく。花が咲いて実がなれば、大成功。プロジェクトの期間内に花や実まで育つのは無理かもしれません。それでも、まずは種植えと芽生えがあれば、将来につながります。そこまで進むでしょうか?

 ですから、2年目は「トライ & エラー」を繰り返すことになります。やってみる。うまくいくかどうか試す。そこから次のステップ。また次のトライ & エラー。それを繰り返す段階です。

 このトライ & エラーの段階は、ストレスも生まれます。なかなか上手くいかないことも多いからです。でも、この段階は、どうしても必要です。今、そのチャレンジが進んでいる。私はプノンペンで座ってZoomでその様子を見ている。応援するしかできないけれど、でも、一生懸命応援しています。注目しています。

 Never give up. ダメならちょっとStep-back. そしてチャレンジagain、です。もちろんErrorしても、まったく問題はありません。「わからない!」と声を出すことにためらわないでください(Do not hesitate to say “I could not catch. Pls explain again!”) それが唯一の大事なルールです(That is the only one common important rule among us.)

コメントを残す

メールアドレスが公開されることはありません。 が付いている欄は必須項目です