អត្ថបទកាលពីលើកមុន ខ្ញុំបានសរសេរថា “ដើម្បីជំរុញលើកទឹកចិត្តថ្នាក់រៀនដែលប្រើគោលវិធីសិស្សមជ្ឈមណ្ឌល ចាំបាច់ត្រូវធ្វើកំណែទម្រង់សៀវភៅសិក្សា”។ មានគ្រូ១នាក់ បន្ទាប់ពីបានអានអត្ថបទរបស់ខ្ញុំ គាត់បានសរសេរយោបល់របស់គាត់ដូចខាងក្រោម។
ចាស លោកគ្រូ!
ជាការពិតណាស់ ការបង្រៀន និងរៀននៅសាលាចំណេះទូទៅរបស់រដ្ឋនាពេលបច្ចុប្បន្ន ផ្តោតលើការបង្រៀនឲ្យតាមកម្មវិធីសិក្សា និងសៀវភៅសិក្សាគោល ។ ហេតុនេះការបង្រៀន(គឺជា)រឿងសំខាន់ (ដោយត្រូវ)គិតលើពេលវេលា និងរាល់ចម្លើយរបស់សិស្សត្រូវឲ្យដូចខ្លឹមសារក្នុងសៀវភៅសិក្សាគោល ។ ការបង្រៀនជាក់ស្តែងពេលបច្ចុប្បន្ន ចម្លើយរបស់សិស្ស មិនឲ្យខុសពីខ្លឹមសារក្នុងសៀវភៅសិក្សាគោល ។ អាចនិយាយបានថា ក្រោយការបង្រៀនចប់ គ្រូឲ្យសិស្សអានខ្លឹមសារក្នុងសៀវភៅសិក្សាគោល ដើម្បីផ្ទៀងផ្ទាត់ជាមួយចម្លើយសិស្សទៀត ។
ខ្ញុំទើបដឹងថា ចម្លើយរបស់សិស្សទាំងអស់ត្រូវឆ្លើយឲ្យដូចទៅនឹងអ្វីដែលសរសេរនៅក្នុងសៀវភៅសិក្សា! នៅចុងម៉ោង គ្រូត្រូវតែធ្វើការត្រួតពិនិត្យចម្លើយរបស់សិស្សថាតើដូចគ្នាទៅនឹងចម្លើយ ឬខ្លឹមសារនៅក្នុងសៀវភោសិក្សាដែរឬទេ។
ជាក់ស្ដែង នៅក្នុងគណិតវិទ្យា ពេលយើងដោះស្រាយលំហាត់ មានចម្លើយត្រូវតែមួយ។ 1+3 គឺស្មើ 4។ ប្រសិនបើមានចម្លើយត្រូវផ្សេងទៀត ខ្ញុំសុំទោសផង។ បើយើងទៅរៀនគណិតនៅថ្នាក់កម្រិតខ្ពស់ ចម្លើយ “ត្រូវ” មិនមានមានតែមួយទេ អាចមានច្រើននៅក្នុងករណីខ្លះ ប៉ុន្តែពេលនេះយើងកំពុងតែនិយាយអំពីគណិតវិទ្យានៅកម្រិតបឋមសិក្សា។ ដូចនេះ ចម្លើយត្រឹមត្រូវរបស់គណិតវិទ្យាគឺមានតែមួយប៉ុណ្ណោះ។
ចុះមុខវិជ្ជាវិទ្យាសាស្រ្តវិញ យ៉ាងម៉េចដែរ? វិទ្យាសាស្រ្តនៅក្នុងកម្រិតបឋមសិក្សា ក៏ហាក់ដូចជាមានចម្លើយ “ត្រូវ” ដែរ។ ប្រសិនបើយើងសង្កេតមើលរចនាសម្ព័ន្ធរុក្ខជាតិមានគ្រាប់ យើងអាចធ្វើការបែងចែងវាទៅជាផ្នែកផ្សេងៗ ដូចជា ឬស ដើម ស្លឹក និងផ្កា។ ចំណែកផ្កាមាន កញ្ចុំកេសរញី (Pistil), កញ្ចុំកេសរឈ្មោល (Stamen) ហើយកញ្ចុំកេសរឈ្មោល មានលំអងផ្កា (Pollen)ជាដើម។ នៅពេលលំអងផ្កាទៅប៉ះជាមួយនឹងកញ្ចុំកេសរញី វាបង្កើតបានជាគ្រាប់ពូជ។ នេះក៏ជាចម្លើយត្រឹមត្រូវ។ ខ្ញុំដូចជាមិនឃើញមានចម្លើយផ្សេងទៀត ក្រៅពីនេះឡើយ។ ទោះបីជារុក្ខជាតិដូចគ្នាក៏ដោយ ប៉ុន្តែសម្រាប់រុក្ខជាតិគ្មានគ្រាប់ ដូចជាប្រភេទរុក្ខជាតិបណ្ណងជាតិ (Fern) និងរុក្ខជាតិស្លែ (Bryophyte) គឺមានចម្លើយ “ត្រូវ”ខុសពីនេះ។
ចុះចំពោះមុខវិជ្ជាសិក្សាសង្គម និងភាសាខ្មែរវិញ? ក្បួនក្នុងការសរសេរអក្សរខ្មែរ និងការបញ្ចេញសំឡេង ក៏មានចម្លើយត្រឹមត្រូវដែរ មែនទេ? វានឹងមានបញ្ហា ប្រសិនបើអ្នកគ្រប់គ្នាប្ដូរអក្សរខ្មែរទៅតាមចំណង់ចំណូលចិត្តរបស់ខ្លួន។ មេរៀនក្នុងសិក្សាសង្គម យើងមិនអាចប្ដូរឈ្មោះព្រះមហាក្សត្រ និងកាលបរិច្ឆេទដែលកើតមានឡើងក្នុងសង្គមឡើយ។
ចុះហេតុអ្វីបានជាមានការចាំបាច់ក្នុងការសិក្សាតាមគោលវិធីសិស្សមជ្ឈមណ្ឌល? បើមានចម្លើយតែមួយ គ្រូគ្រាន់តែប្រាប់ចម្លើយនោះទៅ ជាការស្រេចបាត់ទៅហើយ។ តែនេះគឺជារបៀបនៃការបង្រៀនតាមគោលវិធីគ្រូមជ្ឈមណ្ឌល។ តើវាមានចំណុចមិនល្អត្រង់ណាទៅ?
ជាក់ស្ដែង នៅក្នុងជីវភាពប្រចាំថ្ងៃ មានរឿងរ៉ាវជាច្រើនកើតឡើង ហើយវាមានចម្លើយមិនមែនត្រឹមតែមួយនោះទេ។ ក្នុងលក្ខខណ្ឌខ្លះ មានជម្រើសល្អបំផុតសម្រាប់មនុស្សម្នាក់នោះ តែមិនប្រាកដថាល្អចំពោះអ្នកផ្សេង ដូចនេះយើងមិនអាចធ្វើការវិនិច្ឆ័យដូចគ្នាទៅលើមនុស្សទាំងអស់បានឡើយ។
បើយើងធ្វើតាមគេណែនាំ យើងជាមនុស្សស្ដាប់បង្គាប់។ យើងធ្វើឲ្យដូចតាមគេប្រាប់។ បើបែបនេះ ចម្លើយគឺមានតែមួយ។ បើ “យើងធ្វើឲ្យដូចតាមគេប្រាប់” ចម្លើយគឺមានតែមួយប៉ុណ្ណោះ។
ប៉ុន្តែនៅក្នុងពិភពលោក នាសតវត្សរ៍ទី២១នេះ មានមនុស្សជាច្រើនបានគិតថា កាលដែលយើងមានភាពអកម្មបែបនេះ គឺមិនល្អឡើយ។ ចូរប្រើគំនិតគិតដោយខ្លួនឯង ហើយធ្វើ។ ការសិក្សាដោយប្រើគោលវិធីសិស្សមជ្ឈមណ្ឌលត្រូវបានបញ្ចូលទៅក្នុងការអប់រំនៅសាលា ដោយសារវាជារបៀបនៃការគិត និងការប្រើជីវិតរស់នៅតាមបែបសតវត្សរ៍ទី២១។
តាមពិតទៅ វាមានសារៈសំខាន់សម្រាប់សិស្សដែលត្រូវរៀនដឹងចម្លើយ “ត្រូវ” នៅក្នុងគណិតវិទ្យា និងភាសាខ្មែរ។ សូមកុំធ្វេសប្រហែសឲ្យសោះ។ ម្យ៉ាងវិញទៀត ពាក្យថា“ការកសាងសមត្ថភាពក្នុងជីវិត” គឺមានន័យថា “ត្រូវគិតដោយខ្លួនឯង”។ ចំពោះការបង្រៀនដោយផ្ដោតទៅលើ “ចម្លើយរបស់សិស្សទាំងអស់គឺដូចគ្នាទៅនឹងសៀវភៅសិក្សា” នោះការគិតបែបនេះមិនបានជួយធ្វើឲ្យការបង្រៀននៅក្នុងសាលាប្រទេសកម្ពុជា ដោយប្រើគោលវិធីសិស្សមជ្ឈមណ្ឌល រួមទាំងការសិក្សាតាមបែបរិះរក (IBL) បានប្រសើរឡើយ។
ដោយសារក្រសួងអប់រំ បានណែនាំទៅកាន់គ្រូ “ចម្លើយរបស់សិស្សទាំងអស់គឺដូចគ្នាទៅនឹងសៀវភៅសិក្សា” ដូចនេះយើងមិនអាចប្រកែកបាន? តើពិតមែនទេ? ដូចនេះអាចថា វាជាលទ្ធផលបានមកពីការអប់រំ “ធ្វើឲ្យដូចតាមគេប្រាប់”។ តាមពិតទៅ ក្រសួងអប់រំត្រូវធ្វើការផ្លាស់ប្ដូរពី “ការអប់រំដោយផ្ដោតលើការទន្ទេញរត់មាត់” ទៅជា “ការអប់រំដែលធ្វើឲ្យសិស្សគិតដោយខ្លួនឯង”។ ក្រសួងអប់រំត្រូវតែបង្ហាញគំរូភាពជាអ្នកដឹកនាំនៅក្នុងបញ្ហានេះ។
ម្យ៉ាងវិញទៀត តើគ្រូបង្រៀនត្រូវតែរង់ចាំការណែនាំពីក្រសួងអប់រំដែរឬទេ? តើវាមិនមែនជារឿងល្អទេឬ ប្រសិនបើគ្រូសាកល្បងប្រើ “គោលវិធីសិស្សមជ្ឈមណ្ឌល” នៅក្នុងថ្នាក់រៀនរបស់គាត់? ឧទាហរណ៍ ជំនួសឲ្យការរៀនតែព្យញ្ជនៈ និងវេយ្យាករណ៍ តែមួយមុខ យើងអាចប្រើវាដោយទៅជាការសរសេរឃ្លាប្រយោគអ្វីមួយវិញ? តើចង់បញ្ចេញគំនិតសរសេរពីអីវិញ? ចំណុចនេះ ចម្លើយត្រឹមត្រូវមិនមែនមានតែមួយឡើយ។ វាចាំបាច់សម្រាប់សិស្សម្នាក់ៗត្រូវមានគំនិតច្នៃប្រឌិតរៀងៗខ្លួន។ ចំនុចទាំងនេះ គឺជាគន្លឹះសោរដ៏សំខាន់ សម្រាប់យកទៅអនុវត្ត “គោលវិធីសិស្សមជ្ឈមណ្ឌល”។

正しい答えはひとつしかないのか? それとも、正しい答えはいくつもあるの?
前回の投稿で、「生徒中心の授業を促進するためには、教科書の改訂も必要だ」ということを書きました。その投稿を読んで、ひとりの先生が次のようなメッセージを送ってくれました。
はい、先生!
もちろん、今日の公立学校での教育と学習は、カリキュラムと教科書に従って教えることに焦点を当てています。 したがって、時間を考慮して(正しく)教えることが重要であり、すべての生徒の答えが教科書の内容と同じでなければなりません。 教育実習 現時点では、生徒の解答が教科書の内容と異なっていてはなりません。 教師は指導後に生徒に教科書の内容を読んでもらい、生徒の答えと照合していると言えます。
なるほど、生徒全員の答えが教科書と同じにならなければならないのですね!そして、先生は授業の最後には、教科書の内容・答えと生徒の回答が同じになったかどうか確認しなければならない。
確かに、算数の計算問題には正しい答えがあります。1+3の答えは4です。他に正しい答えがあったら困ります。高等数学に進むと、実は答えがひとつではないことも多くありますけれど、ここでは小学校の算数で考えましょう。計算問題では、正しい答えはひとつです。
理科はどうでしょう? 理科も小学生の段階では、正しい答えがありそうです。種子植物の構造を調べれば、根・茎・葉・花、といった部分に別れます。花には、めしべ・おしべがあって、おしべには花粉があります。その花粉がめしべにつくと、種ができます。これも正しい。あまり他の答えは見つかりません。同じ植物でも、種子植物ではないシダ植物やコケ植物には、また違う正しい答えがあります。
では、社会やクメール語ではどうでしょうか? クメール語の文字や発音のルールには正しい答えがありますね。みんなが好きなようにクメール文字を変更したら困ります。社会科目も、王様の名前や出来事の年号を勝手に変えてはダメですね。
では、なぜ生徒中心の学習が必要になったのでしょう? 答えがひとつなら、先生がその答えを教えればいい。それが先生中心の学習だった。それのどこが良くないのでしょう?
実際の生活では、さまざまな場面で、答えはひとつではありません。ある状況で何が一番良いか、人の判断はけして同じではありません。
誰かに指示されてそれに従う。言われたとおりにやる。それならば、答えはひとつです。「言われたとおりにやる」それがただひとつの答えだからです。
けれども21世紀の世界では、そういう受け身の姿勢だけではダメだと、多くの人が考えているのです。自分で考えて行動しなさい。それが21世紀の生き方と考えるから、生徒中心の学習が学校教育に取り入れられている。
もちろん、算数やクメール語で、正しい答えを生徒が身につけることは大切です。それをおろそかにするのではありません。一方で、「生活力をつける」ということは、「自分で考える」ということなのです。その点では「すべての生徒の答えは教科書と同じである」を目指している限り、生徒中心の学習も、もちろん探求型学習(IBL)もカンボジアの学校ではうまくいかないでしょう。
でも、MoEYSが「すべての生徒の答えは教科書と同じである」を先生たちに命令しているから、仕方ない? 本当にそうなの? それこそ「言われたとおりにやる」教育の成果かもしれません。もちろん、MoEYSも「暗記中心の教育」を「生徒自身が考える教育」に変えていかなくてはいけません。そのリーダーシップを取らなくてはいけないのは、MoEYSです。
一方で、先生たちは、ただMoEYSの指示を待っていればいいのでしょうか? 先生自身が「生徒中心」の授業にチャレンジしても、いいんじゃない? 例えば、アルファベットや文法ではなく、それを使って何を書くか? 何を表現するか? そこには正しい答えはないはずです。生徒ひとりひとりの独創性が大事になる。そういう部分に、「生徒中心」を実践する鍵があります。














コメントを残す