IBL របស់ STEPSAM2​ វគ្គ 3  STEPSAM2-IBLについて その3 

@Kampong Thom
@ Kampong Thom

              អត្ថបទទាំងពីរកាលពីលើកមុន ខ្ញុំបានសរសេរអំពីរឿងរ៉ាវដែលនាំឲ្យមាន IBL របស់ STEPSAM2 និង ការតាក់តែង IBL របស់ STEPSAM2 ជាលើកដំបូងសម្រាប់ថ្នាក់វិទ្យាសាស្រ្តនៅកម្រិតមធ្យមសិក្សា។  

              ការសិក្សាភាសាខ្មែរនៅសាលាបឋមសិក្សាក្នុងប្រទេសកម្ពុជា ពិតជាមានសារៈសំខាន់ណាស់ ជាពិសេសសម្រាប់សិស្សថ្នាក់ទី១ ដល់ទី៣។ ភាសាខ្មែរមានព្យញ្ជនៈចំនួន ៣៣តួ និងមានស្រៈចំនួន ២១ ដែលពេលខ្លះត្រូវសរសេរនៅខាងឆ្វេង ឬខាងស្ដាំ ឬនៅខាងលើ ឬខាងក្រោមជាដើម។ ចំពោះព្យញ្ជនៈ ក៏មានជើងព្យញ្ជនៈផងដែរ។ ម្យ៉ាងទៀត នៅក្នុងឃ្លាប្រយោគ ពាក្យនីមួយៗពុំមានសរសេរឃ្លាតពីគ្នាឡើយ។ អាស្រ័យហេតុនេះហើយ អ្នកសិក្សាថ្នាក់ដំបូងត្រូវតែស៊ាំនឹងការអានអក្សរខ្មែរ។

              ការបញ្ចេញសំឡេងនៅក្នុងភាសាខ្មែរ មានសំឡេង “ឃោសៈ” និង “អឃោសៈ” ដែលជនជាតិជប៉ុនពិបាកនឹងបញ្ចេញសំឡេង។ កុមារបានស្ដាប់ការបញ្ចេញសំឡេងរបស់មនុស្សធំនិយាយភាសាខ្មែរតាំងពីពួកគេទើបនឹងកើត។ ហេតុដូចនេះហើយ បានជាពួកគាត់អាចចាប់បានការបញ្ចេញសំឡេង “ឃោសៈ” និង “អឃោសៈ” បានយ៉ាងត្រឹមត្រូវ។ ប៉ុន្តែពួកគាត់អាចចាប់ផ្ដើមរៀនបញ្ចេញសំឡេងពាក្យ និងប្រយោគបានត្រឹមត្រូវ គឺនៅពេលចូលរៀនថ្នាក់បឋមសិក្សាដំបូងតែប៉ុណ្ណោះ។ អញ្ចឹងហើយ បានជាកុមារត្រូវការរៀនជំនាញអាន និងសរសេរនៅថ្នាក់បឋមសិក្សាកម្រិតទាប។ 

              កុមារត្រូវតែចងចាំពីរបៀបប្រកបតួអក្សរ និងសរសេរ។ ទាក់ទងនឹងរាងរៅតួអក្សរ និងវេយ្យាករណ៍ គឺទុកឲ្យអ្នកជំនាញ និងភាសាវិទូជាអ្នកពន្យល់។ អាចនិយាយបានថា ការរៀនដោយចងចាំភាសាខ្មែរ គឺមិនចាំបាច់ប្រើវិធីសាស្រ្តបង្រៀនដោយការរិះរក (IBL)នោះទេ។

                  មិត្តភក្តិជប៉ុនខ្ញុំម្នាក់ ពេលគាត់បានសង្កេតថ្នាក់រៀនភាសាខ្មែរនៅសាលាបឋមសិក្សា គាត់មានអារម្មណ៍ថាដូចលោកសូត្រធម៌អញ្ចឹង។ សូម្បីតែលោកសង្ឃ នៅពេលបួសរៀនដំបូង ត្រូវសូត្រទន្ទេញធម៌ឲ្យរត់មាត់ជាមុនសិន មុននឹងធ្វើការស្វែងយល់ព្រះធម៌។ សិស្សត្រូវរៀនដូចលោកសូត្រធម៌ ដោយអានពាក្យ និងឃ្លាប្រយោគឲ្យត្រូវតាមគ្រូ។

              ការរៀនរបៀបនេះគឺចំណាយពេលប្រហែលពីរបីឆ្នាំដំបូងនៅកម្រិតបឋមសិក្សា។ ដូចនេះ សិស្សទទួលបានរបៀប “រៀនដោយចងចាំ” ។ ត្រង់ចំនុចនេះ ខ្ញុំមានអារម្មណ៍ថា មានការពិបាកក្នុងការបញ្ចូល IBL ទៅក្នុងថ្នាក់បឋមសិក្សាកម្រិតទាប នៅស្រុកខ្មែរ។

              IBL របស់ STEPSAM2 ដើមឡើយត្រូវបានរៀបចំឡើងសម្រាប់ថ្នាក់វិទ្យាសាស្រ្តនៅកម្រិតមធ្យមសិក្សា។ ដូចនេះ វាហាក់ដូចជាមានការពិបាកបន្តិច ប្រសិនបើយក IBL របស់ STEPSAM2 ដែលបានដាក់បញ្ចូលទៅក្នុងសាលា PTTC យកទៅអនុវត្តនៅក្នុងសាលាបឋមសិក្សា។ ម្យ៉ាងទៀត សិស្សបឋមសិក្សាមិនបានទទួលការបណ្ដុះបណ្ដាលឲ្យ “រៀនគិតដោយខ្លួនឯង” ឡើយ។ ខ្ញុំគិតថា បើចាប់ផ្ដើម IBL ពីពេលនេះនៅសាលាបឋមសិក្សា ជាដំបូងគួរតែផ្ដោតសំខាន់ឲ្យសិស្សរៀនបញ្ចេញគំនិតដោយខ្លួនឯងជាមុនសិន។ 

              វាដូចគ្នាផងដែរចំពោះការងារជាក្រុម។ ប្រសិនបើគ្រាន់តែចែកសិស្សជាក្រុម ហើយប្រាប់ពួកគាត់ឲ្យ “ពិភាក្សា” នោះវាមិនមែនជាការងារងាយស្រួលឡើយសម្រាប់ពួកគាត់។ អាចនិយាយបានថា “ការពិភាក្សា”ក៏ត្រូវការជំនាញដែរ ហើយសិស្សចាំបាច់ត្រូវតែហាត់រៀនដើម្បីឲ្យមានជំនាញពិភាក្សា។

              ភាគច្រើននៅក្នុងថ្នាក់រៀន ពេលធ្វើការងារជាក្រុម គឺមានតែសិស្សពូកែប៉ុណ្ណោះ ដែលបញ្ចេញគំនិត និងកាន់ប៊ិចសរសេរ។ ឧទាហរណ៍ ប្រសិនបើសកម្មភាពបែបនេះកើតឡើងដដែលៗក្នុងរយៈពេលពេញ១ឆ្នាំ តើវានឹងទៅយ៉ាងម៉េចវិញ? សិស្សខ្សោយគាត់នឹងមិនមានសកម្មភាពអ្វីទាំងអស់ ហើយក៏មិនអាចបញ្ចេញមតិក្នុងថ្នាក់រៀនពេញ១ឆ្នាំ។ ពួកគាត់មិនមានឳកាសសូម្បីតែនិយាយ ឬបញ្ចេញនូវគំនិតរបស់គាត់ ហើយសកម្មភាពបែបនេះបន្តពេញ១ឆ្នាំ។ បន្ទាប់មក ប្រសិនបើសិស្សប្រលងជាប់ ពួកគាត់អាចឡើងថ្នាក់នៅឆ្នាំសិក្សាថ្មី។ (នៅក្នុងពេលប្រលង ពេលខ្លះសិស្សខ្សោយត្រូវបានសិស្សពូកែជួយ។ ហើយសិស្សក៏អាចប្រលងជាប់ដោយងាយ ប្រសិនបើសិស្សចូលរៀនគួរជាមួយគ្រូ។)

              អាចនិយាយបានថា សិស្សទាំងអស់មិនប្រាកដថាពិតជាចូលរួមសកម្មភាពនៅក្នុង “ថ្នាក់រៀនសិស្សមជ្ឈមណ្ឌល” ឡើយ។

              គ្រូត្រូវតែគិតគូរឲ្យបានល្អិតល្អន់មែនទែននៅត្រង់ចំណុចនេះ។

              នៅពេលគិតដល់ចំនុចបង្វឹកបង្ហាត់សិស្សឲ្យចេះធ្វើការពិភាក្សាគ្នានោះ IBL របស់ STEPSAM2 មិនបានរៀបចំតាក់តែងឲ្យបានល្អិតល្អន់ដល់ចំនុចនេះឡើយ។

              ជាដំបូងយើងអាចគិតថា តើគួរធ្វើយ៉ាងម៉េចដើម្បីធ្វើការផ្លាស់ប្ដូរឥរិយាបថអកម្មរបស់សិស្សបឋមសិក្សាថ្នាក់កម្រិតទាប ពីការ “រៀនដោយចងចាំ” និង “ថ្នាក់រៀនគ្រូមជ្ឈមណ្ឌល” ទៅជា “ថ្នាក់រៀនដែលផ្ដោតទៅលើការគិតបញ្ចេញយោបល់” និង “ថ្នាក់រៀនសិស្សមជ្ឈមណ្ឌល”? ខ្ញុំគិតថា យើងគួរតែគិតឲ្យបានល្អិតល្អន់ជាមុនសិន។

              ដើម្បីអាចធ្វើបែបនេះបាន គឺទាមទារការគិតឲ្យបានហ្មត់ចត់អំពីមធ្យោបាយក្នុងការដាក់បញ្ចូល IBL មិនត្រឹមតែមុខវិជ្ជាសាស្រ្តប៉ុណ្ណោះនោះទេ តែក៏ត្រូវបញ្ចូលទៅក្នុងមុខវិជ្ជាសិក្សាសង្គម និងភាសាខ្មែរផងដែរ។    

        ខ្ញុំមានជំនឿយ៉ាងមុតមាំថា IBL កំពង់ធំនឹងនាំមុខគេនៅក្នុងប្រទេសកម្ពុជា។  

STEPSAM2-IBLについて その3 

 先の2回の投稿で、STEPSAM2-IBLが導入された背景と、STEPSAM2-IBLが最初は中等教育以上の理科を意識してデザインされたことを書きました。

 カンボジアの小学校、特にG1~G3の低学年では、クメール語の習得が一番重要です。クメール語には33個の子音文字があり、その上下左右に21種類の母音記号などがつくという構造になっています。子音文字には脚文字という表記もあります。また、文章では単語ごとに分かち書きをしません。そのため、初学者がクメール語の文章を読むには、最初は慣れが必要です。

 発音には、日本人には苦手な有気音・無気音があります。子どもたちは幼い時から大人の話すクメール語を聞いて育ちます。ですから、有気音・無気音をきちんとヒアリングすることができます。けれども、文字や文章を正しく発音して読むというのは、小学校に入って初めて学びます。ですから、きちんとした読み書きの技術を身に着けることが、小学校低学年では求められるのです。

 文字の読み書きのルールは、覚えるしかありません。文字の形や文法の理由を考えるのは、言語学者たち専門家の仕事です。つまり、クメール語を覚える学習は、探求型の授業(IBL)とそれほど親和性が高くありません。
 私の日本の友人は、小学校のクメール語のクラスを見るとお坊さんがお経を読んでいるみたいだ、と言います。お坊さんたちも初心者は、お経の意味を理解する以前に唱和から始めます。先生の音頭にあわせて、とにかく文字や文章を読み、暗唱する。

 これが小学校の最初の数年間続くのです。ですから、生徒は「覚える授業」スタイルがしっかりと身についてしまいます。そこが、カンボジアの小学校でIBLを導入することの難しさだと、私は感じています。

 STEPSAM2-IBLはもともと中等教育理科向けにデザインされました。そのため、PTTCに導入したSTEPSAM2-IBLをそのまま小学校で使うのは少々難しい面があるようです。しかも、小学生たちは「自分で考える」訓練をしていないのです。おそらく、これからの小学校でのIBLは、まず自分の意見を表現する練習を重視しないといけないだろうと、私は思います。

 グループワークも同じです。単に子どもたちをグループに分けて、「話し合いなさい」と伝えても、子どもたちにとっては簡単なことではありません。つまり、「話し合い」にも技術が必要で、技術を身に着けるための練習が必要なのです。

 スマートな生徒だけがペンを持ち、意見を言うのが、多くの教室で見られるグループワークです。たとえば1年間同じことが繰り返されればどうでしょうか? プアな生徒は1年間ずっと受け身のままで、黙っていてもいいのです。自分の意見を考えたり、言ったりする機会は一度もなくても、そのままその1年間は過ぎていきます。あとは、なんとか試験に合格すれば、次の学年に行けるのです。(試験でも、もしかするとスマートな生徒の助けをもらったりすることもあるかもしれません。先生の補修クラスに参加すれば、試験に合格しやすいということもあるようです)。

 つまり、「生徒中心の授業」と言いながらも、実はすべての生徒が参加をしているわけではない可能性があるのです。

 IBLでも、同じです。すべての生徒が、主体的に自分で考えることができるのか。そのことを先生たちはしっかり考える必要があります。

 生徒たちが話し合う練習をするという視点でみると、STEPSAM2-IBLは十分なデザインにはなっていませんでした。

 低学年での「先生中心の授業」「覚える中心の授業」で身についてしまった受け身の態度をまずどうやって「生徒中心の授業」「考える中心の授業」に変えていけるのか。まずはよく考えてみる必要があると思います。

 そのためには、理科だけでなく、社会やクメール語の授業で、IBLを導入するその手段をよく考え工夫する必要があります。

 コンポントムIBLを考えることが、その先駆けになると良いと、私は願っているのです。

コメントを残す

メールアドレスが公開されることはありません。 が付いている欄は必須項目です