អំពី IBL របស់ STEPSAM2 វគ្គ2  STEPSAM2 IBL について その2

Ms. Sangva, she was NIE trainer at that time, showed some demonstration in STEPSAM2.

              ក្ដីស្រមៃដំបូងចំពោះ IBL របស់ STEPSAM2 គឺពង្រឹងថ្នាក់រៀនវិទ្យាសាស្រ្តនៅក្នុងការអប់រំកម្រិតមធ្យមសិក្សា។ គោលបំណងគឺដើម្បីធានាថា គរុសិស្សរបស់សាលាគរុកោសល្យវិក្រឹតការ RTTC ដែលនឹងក្លាយជាគ្រូបង្រៀននាពេលអនាគត មានបទពិសោធបង្រៀនមេរៀនវិទ្យាសាស្ត្រ ទោះបីជានៅតាមសាលាអនុវិទ្យាល័យ និងវិទ្យាល័យគ្មានសម្ភារៈពិសោធន៍គ្រប់គ្រាន់ក៏ដោយ។ ដើម្បីសម្រេចគោលបំណងនេះ វគ្គបណ្ដុះបណ្ដាលទាក់ទងនឹងមុខវិជ្ជាចំនួនបួន គឺគីមីវិទ្យា រូបវិទ្យា ជីវវិទ្យា និងផែនដីវិទ្យា ត្រូវបានរៀបចំឡើងសម្រាប់បណ្ដុះបណ្ដាលគ្រូបង្រៀនវិទ្យាសាស្រ្តនៅ RTTC។

              បន្ទាប់មក យើងក៏បានគិតថា យកល្អគួរតែបន្ថែមការបណ្ដុះបណ្ដាលទៅដល់គ្រូឧទ្ទេសសាលា PTTC។ បើនិយាយពីចំនួនសាលាវិញ RTTC មានចំនួន ៦ ហើយ PTTC មានចំនួន១៨ សាលា នៅក្នុងទូទាំងប្រទេស។ បើសាលា PTTC នីមួយៗបញ្ជូនគ្រូ ២នាក់ឲ្យមកចូលរួម ចំនួនសិក្ខាកាមសរុប នឹងស្មើ ៣៦នាក់។ ប៉ុន្តែសម្រាប់វគ្គបណ្ដុះបណ្ដាលដល់សាលា PTTC យើងមិនបានធ្វើការបែងចែកចំនួនមុខវិជ្ជាជាបួនឡើយ គឺយើងរៀបចំវគ្គសម្រាប់តែមួយមុខវិជ្ជាប៉ុណ្ណោះ គឺមុខវិជ្ជា វិទ្យាសាស្រ្ត។

              ដូចកាលខ្ញុំបានសរសេរកាលពីលើកមុន ប្រធានបទសំខាន់របស់ IBL STEPSAM2 គឺថា តើត្រូវបង្រៀនមេរៀនពិសោធន៍វិទ្យាសាស្រ្តបានយ៉ាងដូចម្ដេច។ ចំនុចសំខាន់គឺថា យើងមិនគ្រាន់តែរៀនពីរបៀបប្រើប្រាស់សម្ភារៈដែលបានបង្កើតប៉ុណ្ណោះទេ តែក៏ត្រូវដឹងពីរបៀបប្រើវាដើម្បីដឹកនាំមេរៀនពិសោធន៍នៅក្នុងថ្នាក់រៀនផងដែរ។

              តាមការសង្កេតរបស់អ្នកជំនាញការចៃកា ទោះបីជាមានពិសោធន៍នៅក្នុងថ្នាក់រៀនក៏ដោយ ភាគច្រើននៅក្នុងថ្នាក់រៀននោះ គ្រាន់តែឲ្យសិស្សធ្វើពិសោធន៍ និងធ្វើការសង្កេតតែប៉ុណ្ណោះ។ គ្រូមិនបានឲ្យសិស្សបង្កើតសម្មតិកម្ម ឬក៏សួរសំណួរឲ្យសិស្សគិតឡើយ។  ទាក់ទងនឹងប្រសិទ្ធភាពថ្នាក់រៀន វាបានបង្ហាញឲ្យឃើញច្បាស់ថា នៅមានបញ្ហាជាច្រើននៅក្នុងថ្នាក់រៀនពិសោធន៍។

              មានវិធីជាច្រើននៅក្នុងការធ្វើពិសោធន៍នៅក្នុងថ្នាក់រៀន។ ឧទាហរណ៍របៀបមួយ គឺនៅពេលចាប់ផ្ដើមមេរៀន ជាដំបូងធ្វើពិសោធន៍បង្ហាញ។  នៅជប៉ុន គេហៅថា “ធ្វើពិសោធន៍បង្ហាញដើម្បីទាក់ទាញចំណាប់អារម្មណ៍ថ្នាក់រៀន” ដែលជាភាសាអង់គ្លេសហៅថា “Lesson starts from demo-Experiment”។

              ទោះជាយ៉ាងណាក៏ដោយ សម្រាប់ IBL នៅក្នុង STEPSAM2 គឺគេជ្រើសរើសយកមេរៀនពិសោធន៍ ដែលជាមូលដ្ឋានគ្រឹះជាងគេបំផុត មកអនុវត្ត។ ដូចនេះ ការបង្កើតសម្មតិកម្មក្នុងមេរៀនពិសោធ គឺជារបៀបមួយនៅក្នុងថ្នាក់រៀនពិសោធន៍។ ជាធម្មតា នៅក្នុងពិសោធន៍វិទ្យាសាស្រ្ត គឺត្រូវតែមានការបង្កើតសម្មតិកម្ម។ ក្នុងកំលុងពេល STEPSAM2 គ្រូឧទ្ទេស និងគ្រូឯកទេសវិទ្យាសាស្រ្តនៅNIE ធ្លាប់មានការពិភាក្សាយ៉ាងស្វិតស្វាញចំពោះពាក្យ “ការបង្កើតសម្មតិកម្ម (Hypothesizing)” និង “ការទស្សន៍ទាយ(Guessing)” តើវាខុសគ្នាយ៉ាងម៉េចខ្លះ។

              “ការទស្សន៍ទាយ (Guessing)” គឺមិនត្រូវការពន្យល់ហេតុផលឡើយ។ ប្រសិនបើនិយាយថា “ខ្ញុំគិតឃើញអញ្ចឹង” ដោយសារជាការទស្សន៍ទាយ ដូចនេះមិនប្រកាន់ឡើយ។ ប៉ុន្តែ ចំពោះ “ការបង្កើតសម្មតិកម្ម (Hypothesizing)” គឺត្រូវការពន្យល់ហេតុផលថាម៉េចបានជាគិតអញ្ចឹង។ ដោយសារតែកន្លងមក យើងបានរៀន និងធ្វើការសង្កេតបាតុភូតនានាជាច្រើនមកហើយ ដូចនេះដោយផ្អែកលើចំនុចទាំងនោះ យើងអាចតាក់តែងមេរៀនពិសោធន៍ ហើយបន្ទាប់មកធ្វើការរំពឹងទុកអំពីលទ្ធផល។ ទាំងនេះគឺជាការបង្កើតសម្មតិកម្ម។

              ចំពោះ IBL របស់ STEPSAM2 ពេលមុនធ្វើពិសោធវិទ្យាសាស្ត្រនិងសង្កេត សិស្សត្រូវសួរសំណួរ និងបង្កើតសម្មតិកម្មដោយខ្លួនឯង បន្ទាប់មកគ្រូទុកពេលឲ្យសិស្សគិត វាគឺជាដំណាក់កាលមួយដ៏សំខាន់។

ដំណើរការបង្រៀននេះត្រូវបានរៀបចំជាប្រាំជំហានគឺ៖ ការកំណត់បញ្ហា → សំណួរគន្លឹះ → សម្មតិកម្ម → ពិសោធន៍-សង្កេត → វិភាគលទ្ធផល។ ប៉ុន្តែឯកសារខ្លះប្រហែលជាសរសេរថា៖ សំណួរគន្លឹះ → សម្មតិកម្ម → ពិសោធន៍-សង្កេត → លទ្ធផល → ត្រួតពិនិត្យការបង្កើតសម្មតិកម្មឡើងវិញ។

              ទាំងនេះគឺជាលំនាំនៃការគិតតាមបែបវិទ្យាសាស្រ្តដែលគេបានចងក្រង ហើយវាមានសារៈសំខាន់សម្រាប់ការសិក្សាវិទ្យាសាស្រ្តនៅថ្នាក់ឧត្តមសិក្សា។ IBL របស់ STEPSAM2 បង្ហាញពីមូលដ្ឋានគ្រឹះនៃការសិក្សាវិទ្យាសាស្រ្ត។

              គម្រោងរបស់ KICC មានគោលបំណងដាក់បញ្ចូល IBL ទៅក្នុងមុខវិជ្ជាផ្សេងៗ មិនមែនបញ្ចូលត្រឹមតែមុខវិជ្ជាវិទ្យាសាស្រ្តប៉ុណ្ណោះនោះទេ។ អាស្រ័យហេតុដូចនេះហើយ បានជា IBL របស់ STEPSAM2 មានដែនកំណត់ មិនអាចយកមកប្រើឲ្យបានទូលំទូលាយឡើយ ដោយសារវាផ្ដោតតែទៅលើដំណើរការវិទ្យាសាស្រ្ត។

នៅពេលគម្រោង KICC បានកំពុងតែបានចាប់ផ្ដើម ពាក្យថា “IBL” បានទទួលឥទ្ធិពលយ៉ាងខ្លាំងពី IBL របស់ STEPSAM2។  ជាក់ស្ដែង ឯកសារទាក់ទងនឹង IBL ក៏នៅតែយកឯកសារ IBL របស់ STEPSAM2​ មកប្រើដែរនាពេលបច្ចុប្បន្ននេះ។

តាមពិតទៅ ខ្ញុំសប្បាយចិត្តណាស់ដែល IBL របស់ STEPSAM2 នៅតែត្រូវបានប្រើប្រាស់នៅតាមសាលាគរុកោសល្យ ទោះបីជាកន្លងហួសជាង១០ឆ្នាំមកហើយក៏ដោយ។ ប៉ុន្តែខ្ញុំចង់បញ្ជាក់ថា IBL របស់ STEPSAM2 មិនមែនជាគំរូ សម្រាប់ប្រើបានគ្រប់ IBL ទាំងអស់នោះទេ។ 

ដំបូង IBL របស់ STEPSAM2 ត្រូវបានបង្កើតឡើងជាពិសេសដើម្បីធ្វើការអភិវឌ្ឍន៍មេរៀនវិទ្យាសាស្ត្រសម្រាប់ការអប់រំថ្នាក់វិទ្យាល័យ។ ដើម្បីអាចបង្កើតសម្មតិកម្មដែលល្អបាន វាចាំបាច់ត្រូវការចំណេះដឹង និងបទពិសោធន៍ច្រើនដែរ។ ដោយសារតែមានចំណេះដឹង និងបទពិសោធន៍ច្រើន ដូចនេះវាជាមូលដ្ឋានក្នុងការនាំឲ្យយើងមានសមត្ថភាពបង្កើតសម្មតិកម្មបាន។

សម្រាប់សិស្សថ្នាក់បឋមសិក្សា ពួកគាត់មិនទាន់មានចំណេះដឹង និងបទពិសោធន៍ច្រើននៅឡើយទេ។ សម្រាប់ពួកគាត់ ការបង្កើតសម្មតិកម្ម និងការទស្សន៍ទាយ គឺមិនសូវជាមានភាពខុសគ្នាខ្លាំងឡើយ។ ពួកគាត់មិនអាចពន្យល់ហេតុផលបាន គ្រាន់តែគិតថាវាអញ្ចឹង ដូចនេះវាចាំបាច់សម្រាប់ថ្នាក់រៀនវិទ្យាសាស្រ្តនៅកម្រិតបឋមសិក្សាដែលផ្ដល់តម្លៃទៅដល់ការគិតតាមអារម្មណ៍របស់កុមារ។

អញ្ចឹងហើយ បានជានៅ STEPSAM2 មេរៀនទាំងអស់ដែលផ្ដោតទៅលើសាលា PTTC គឺជ្រើសយកតែខ្លឹមសារនៅក្នុងសៀវភៅបឋមសិក្សាកម្រិតខ្ពស់ ថ្នាក់ទី៥ ឬទី៦ មកបង្ហាញ។ ហើយខ្ញុំក៏ទទួលបានចំណេះដឹងថា ត្រូវរៀបចំប្រើប្រាស់ឧបករណ៍ពិសោធន៍ដោយប្រុងប្រយ័ត្ន បើធៀបទៅនឹងការធ្វើពិសោធន៍នៅសាលា RTTC។

              ម្យ៉ាងវិញទៀត IBL ដែលណែនាំដោយ STEPSAM2 មានខ្លឹមសារខ្លះពិបាកសម្រាប់សិស្សថ្នាក់បឋមសិក្សា។ សម្រាប់គ្រូ គឺមិនអីទេ ក្នុងការអនុវត្តដើម្បីជាចំណេះដឹង និងបទពិសោធន៍។ ហើយសម្រាប់គរុសិស្ស PTTC អាចរៀនអនុវត្តនៅ PTTC ក៏ជាការល្អដែរ។ ប៉ុន្តែបើយកមេរៀនទាំងស្រុងបែបនេះទៅបង្រៀនដល់សិស្សបឋមសិក្សា គឺពិតជាមានការលំបាក។ ខ្លឹមសារខ្លះនៅក្នុង IBL របស់ STEPSAM2 មិនអាចដាក់បញ្ចូលដោយផ្ទាល់ទៅក្នុងថ្នាក់បឋមសិក្សាឡើយ។

              (នៅមានត)

Ms. Sangva, she was NIE trainer at that time, showed some demonstration in STEPSAM2.

STEPSAM2 IBL について その2

STEPSAM2 IBLで最初にイメージしていたのは、中等教育での理科授業の充実でした。中学校や高校にはまだ十分な資機材がないけれども、将来先生になるRTTCの学生がしっかりとした理科授業を経験することを目指したのです。そのために、RTTCの理科教官対象として、化学・物理・生物・地球科学の四つの研修を実施しました。

 そして、少々付け足しのような感じでPTTC教官向けの研修も実施しました。学校数でいえば、RTTCが全国6校なのに対して、PTTCは全国で18校です。各PTTCから2名ずつが参加しても、合計で36名になります。それでもPTTC向けの研修では、特に4教科に分けることはせずに、Scienceという一つのコースだけを設定しました。

 STEPSAM2 IBLでは、前回書いたように、理科実験をどう授業で活用するかが主要なテーマでした。整備されつつあった機材の使い方を学ぶだけではなく、それを活用してどのように実験授業を実施するのかが大切だったのです。

 それまでのJICA Expertの観察では、資機材が整っても、単に実験や観察を実施するだけ、という授業ばかりだったのです。生徒が仮説をたてたり、先生が適切な質問を行うことが不足していました。How to use the bast make of experiment in lessonの点で、問題があるのはあきらかでした。

 実験を授業で活用する手段は、いくつもあります。たとえば演示実験を授業の最初に見せてしまうというスタイルもその一つです。日本では「投げ込み実験授業」(English*Lesson from demo-Experiment)と呼ばれています。

 けれども、STEPSAM2-IBLでは、もっとも基本的な実験授業を選択しました。それは仮説実験授業というスタイルです。理科の実験には、通常、かならず仮説を建てます。HypothesizingとGuessingと、どう違うのか、という議論を、STEPSAM2ではTrainerとなったNIEの理科教員たちとずいぶんしました。(日本語向けの注 日本で仮説実験授業という言葉を使うと、板倉聖宣先生が提唱した授業スタイルを思いうかべる人もいるでしょう。STEPSAM2-IBLは、板倉式の授業を意図したのではありません、念のため書き添えます。)

 Guessingには、理由は必要ありません。「なんとなくそう思う」という意見でも、GuessingならOKです。けれども、Hypothesizingでは、その意見の理由が欲しい。それまでに学んだり、観察したりした事象があって、それを基に実験をデザインして、その結果を予想する。それがHypothesizingです。

 STEPSAM2-IBLでは、理科実験や観察の前に、生徒自身がHypothesizingをする質問をする、そして考える時間を作る、ことを重要視したのです。

 それらを整理したものが、課題設定→キークエスチョン→仮説→実験・観察→結果検討という5段階ステップとなりました。資料によっては、キークエスチョン→仮説→実験・観察→結果→仮説再検討 というようになっているものもあるかもしれません。

 これらは、高等教育で理科を学ぶ上でも大切な、とてもオーソドックスな理科的思考の流れです。STEPSAM2-IBLでは、理科学習の基礎的なスタイルを導入したのです。

 KICCプロジェクトでは、IBLという考え方を理科以外の科目にも活用することを狙っています。ですから、理科的な思考プロセスを重視したSTEPSAM2-IBLを使うことには限界があります。

 しかし、2022年にKICCプロジェクトが始まった時には、IBLといえばSTEPSAM2-IBLというイメージが強かったのです。実際、IBLに関する資料も、STEPSAM2-IBL時代のものが今でも活用されていました。

 10年たってもSTEPSAM2-IBLがTTCで使われていることは、もちろん私にはとても嬉しいことです。けれども、STEPSAM2-IBLがIBLスタイルのすべてではありません。

 特にSTEPSAM2-IBLは、もともとは中等教育の理科授業の改善から始まりました。しっかりとした仮説をたてるためには、当然それまでの知識や経験の積み重ねが必要です。知識や経験の積み重ねがあるから、それらを基にしたHypothesizingが可能になるのです。

 しかし、小学校の子どもたちには、この知識や経験の蓄積はまだそれほどありません。彼らにとっては、HypothesizingとGuessingの違いは、それほど大きくないのです。理由はわかならいけれど、なんとなくそう思う、という感覚的思考を大切にした理科授業が、小学校では大切になるのです。

 そのため、STEPSAM2では、PTTC向けの授業は(低学年の授業は扱わず)すべてG5かG6の高学年の教科書を基にした内容を扱いました。また、RTTC向けの研修よりも、実験器具の使い方をていねいに勉強してもらうようにしました。

 それでも、STEPSAM2で導入したSPTEMSA2-IBLの中には、小学校の学生向けには難しい内容がありました。教官が経験として実施するのはOK。PTTCの学生が、PTTCで経験するのもOK。STEPSAM2-IBL には、小学校の授業に直接導入するのが難しいものもあったのです。  (つづく)

コメントを残す

メールアドレスが公開されることはありません。 が付いている欄は必須項目です