គោលបំណងរបស់គម្រោង KICC គឺដើម្បីលើកកម្ពស់ការយល់ដឹងនៃការប្រើប្រាស់ IBL (ការសិក្សាតាមបែបរិះរក (Inquiry Based Learning)) ឲ្យបានទូលំទូលាយ។ សម្រាប់លោកគ្រូអ្នកគ្រូនៅសាលាPTTC កំពង់ធំ ពេលបានលឺពាក្យ IBL ភ្លាម តែងតែនឹកគិតដល់ IBL របស់ STEPSAM2 មួយរំពេច។
STEPSAM2 គឺជាគម្រោងរបស់ JICA ដែលជួយទៅលើវិស័យអប់រំផ្នែកវិទ្យាសាស្រ្ត អស់រយៈពេល៤ឆ្នាំ ចាប់ពីឆ្នាំ 2008 ដល់ 2012 ។ នៅក្នុងគម្រោង STEPSAM2 គ្រូនៅ NIE គឺជាគ្រូឧទ្ទេសគោល ហើយវគ្គបណ្ដុះបណ្ដាលត្រូវបានរៀបចំឡើងដើម្បីពង្រឹងផ្នែកវិទ្យាសាស្រ្តអប់រំសម្រាប់គ្រូបណ្ដុះបណ្ដាលនៅសាលាRTTC ទាំង៦ និងសាលា PPTC ទាំង១៨ នៅទូទាំងប្រទេស។
នៅក្នុងពេលនោះ ការបណ្ដុះបណ្ដាលគឺផ្ដោតទៅលើថ្នាក់រៀនវិទ្យាសាស្រ្តដោយប្រើ IBL។
មានរឿងរ៉ាវមួយចំនួនដែលនាំឲ្យមាន IBL នៅក្នុងគម្រោង STEPSAM2។
ចាប់តាំងពីពាក់កណ្ដាលទសវត្សរ៍ឆ្នាំ២០០០មក សាលា RTTC និង PTTC បានចាប់ផ្ដើមបំពាក់ឧបករណ៍ពិសោធន៍បន្តិចម្ដងៗ ដែលកាលពីមុនរហូតមកដល់ពេលនឹង គឺសឹងថាគ្មានសម្ភារៈពិសោធន៍ទាល់តែសោះ។ ជាក់ស្ដែង ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសាងសង់អាគារ ដោយមានទាំងមន្ទីរពិសោធន៍វិទ្យាសាស្រ្តនៅតាមខេត្តនានាទូទាំងប្រទេស សម្រាប់បណ្ដុះបណ្ដាលគ្រូបង្រៀន ។ នៅក្នុងកំឡុងពេលនោះ អាគារដែលមានមន្ទីរពិសោធន៍ត្រូវបានសាងសង់នៅក្នុង RTTC និង PTTC មួយចំនួន។ (អាគារដែលមានមន្ទីរពិសោធន៍នៅក្នុងសាលា PTTC កំពង់ធំ ក៍ជាជំនួយនៅក្នុងកំឡុងពេលនោះដែរ)។
ដើម្បីបំពេញតម្រូវការ JICA ក៏បានជួយសាងសង់អាគារដែលមានបន្ទប់ពិសោធន៍ដល់សាលា RTTC និង PTTC ណាដែលមិនទាន់មានបន្ទប់ពិសោធន៍។ ហើយលើសពីនេះទៅទៀត មានអ្នកស្ម័គ្រចិត្តជនជាតិជប៉ុន ឬហៅកាត់ថា JOCV (Japan Overseas Cooperation Volunteers) ដែលមានឯកទេសផ្នែកវិទ្យាសាស្រ្ត ក៏ត្រូវបានចាត់បញ្ជូនទៅជួយបង្រៀននៅ RTTC និង PTTC ដែរ។ ហើយក៏មានគម្រោង VVOB បានជួយផ្នែកអប់រំវិទ្យាសាស្រ្តដល់គ្រប់សាលាគរុកោសល្យ (TTC) ដែរ។ VVOB ក៏បានជួយឧបត្ថម្ភសម្ភារៈពិសោធន៍ផងដែរ។
ដោយសាររហូតមកដល់ពេលនោះ ថ្នាក់រៀនប្រើតែសៀវភៅសិក្សា និងក្ដារខៀន ដូចនេះវាគួរតែដល់ពេលដែលត្រូវរៀបចំថ្នាក់រៀនវិទ្យាសាស្រ្ត នៅសាលារៀនគរុកោសល្យ TTC បន្តិចម្ដងៗ ឲ្យមានពិសោធន៍។
ទោះបីជាមានសម្ភារៈពិសោធន៍នៅក្នុងបន្ទប់ពិសោធន៍មានច្រើនក៏ដោយ ប្រសិនបើយើងមិនដឹងពីរបៀបប្រើឲ្យបានត្រឹមត្រូវ ក៏យើងមិនអាចប្រើវាបានដែរ។ វាចាំបាច់ត្រូវតែបណ្ដុះបណ្ដាលជំនាញប្រើប្រាស់សម្ភារៈពិសោធន៍ (how to use equipment)។
ក៏ប៉ុន្តែ ទោះបីជាអ្នកចេះធ្វើពិសោធក៏ដោយ ក៏មិនមែនមានន័យថា អ្នកអាចបង្រៀនបានល្អដែរ។ យើងត្រូវគិតរកវិធីធ្វើយ៉ាងណាដើម្បីឲ្យថ្នាក់រៀនពិសោធន៍របស់យើងមានប្រសិទ្ធភាព ដូចនេះយើងត្រូវការជំនាញរៀបចំថ្នាក់រៀនឲ្យបានល្អ (How to make best use of science experiment)។
គ្រូឧទ្ទេសនៅសាលាគរុកោសល្យ TTC ត្រូវតែមានជំនាញទាំងពីរ គឺចេះរបៀបប្រើប្រាស់សម្ភារៈពិសោធន៍ផង និងរៀនប្រើសម្ភារៈឲ្យមានប្រសិទ្ធភាពនៅក្នុងរៀនផង។
មានវិធីសាស្រ្តបង្រៀន (Teaching methodologies) ជាច្រើនដែលប្រើនៅក្នុងការបង្រៀនមេរៀនពិសោធន៍។ ក្នុងចំណោមវិធីសាស្រ្តទាំងនោះ IBL គឺជាវិធីសាស្រ្តមួយដែលត្រូវបានជ្រើសរើស ដោយសារតែយើងមានបទពិសោធពី STEPSAM1 មុននឹងមកដល់ STEPSAM2 នេះ។
STEPSAM1 គឺជាគម្រោងរបស់ JICA ដែលបានអនុវត្តចាប់ពីឆ្នាំ 2000 ដល់ឆ្នាំ 2005 នៅវិទ្យាស្ថានជាតិអប់រំ (NIE) ក្នុងគោលបំណងដើម្បីបង្កើនគុណភាពអប់រំ ផ្នែកវិទ្យាសាស្រ្ត និងគណិតវិទ្យា។ NIE គឺជាវិទ្យាស្ថានតែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលផ្ដល់ការបណ្ដុះបណ្ដាលគ្រូកម្រិតឧត្តមសិក្សា។ នៅពេលគម្រោងចាប់ផ្ដើមដំណើរការ NIE ក៏មិនទាន់មានបន្ទប់បង្រៀនវិទ្យាសាស្រ្តដែរ។ សម្ភារៈពិសោធន៍ក៏មិនបានរៀបចំទុកដាក់ឲ្យមានសណ្ដាប់ធ្នាប់ត្រឹមត្រូវដែរ។ ក្រោមការជួយឧបត្ថម្ភពីគម្រោង STEPSAM1 បន្ទប់វិទ្យាសាស្រ្ត(រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា) និង បន្ទប់គណិតវិទ្យាត្រូវបានសាងសង់នៅNIE ក្នុងឆ្នាំ ២០០២ (STEPSAM1 ចាប់ផ្ដើមជួយជ្រោមជ្រែងមុខវិជ្ជាផែនដីវិទ្យា ក្នុងកំលុងឆ្នាំ ២០០៤)។
គ្រូឧទ្ទេស NIE បានប្រើសម្ភារៈពិសោធន៍ទាំងនោះ មិនគ្រាន់តែសម្រាប់បង្រៀនគរុនិស្សិតដែលនឹងក្លាយជាគ្រូបង្រៀននៅវិទ្យាល័យ (Pre-service teacher) ប៉ុណ្ណោះទេ ថែមទាំងបានយកទៅបង្រៀនក្នុងវគ្គបំប៉នចំណេះដឹងបន្ថែមដល់គ្រូបង្រៀន(In-service teacher training) ទៀតផងដែរ។ តាមរយៈបទពិសោធន៍ពីវគ្គបំប៉ននោះ ខ្ញុំបានចាប់ផ្ដើមដឹងថា គ្រូជាច្រើនមានការខ្វះខាតចំណេះដឹងគ្រឹះក្នុងការបង្កើតសម្មតិកម្ម និងធ្វើពិសោធនៅក្នុងមេរៀនពិសោធន៍វិទ្យាសាស្រ្ត។
- សាលាគរុកោសល្យជាច្រើនបានសាងសង់បន្ទប់វិទ្យាសាស្រ្ត។
- អ្នកស្ម័គ្រចិត្តជនជាតិជប៉ុនបានមកបម្រើការងារនៅសាលាគរុកោសល្យជាច្រើន។
ស្ថិតក្នុងកាលៈទេសៈបែបនេះ ក្រុមជំនាញការ JICA នៅពេលនោះ បាននាំគ្នាគិតថា ប្រសិនបើណែនាំឲ្យប្រើ IBL អាចនឹងក្លាយជាមធ្យោបានដ៏មានប្រសិទ្ធភាព នៅពេលដែលរៀនប្រើប្រាស់សម្ភារៈពិសោធន៍បណ្ដើរ និងរៀបចំតាក់តែងមេរៀនបណ្ដើរ។
ទោះជាយ៉ាងណាក៏ដោយ នៅតែមានបញ្ហាមួយចំនួនមិនទាន់បានដោះស្រាយរួច។
បញ្ហាដ៏ធំចំបងនោះគឺថា នៅតាមសាលារៀនបឋមសិក្សា និងអនុវិទ្យាល័យ ពុំមានបន្ទប់សម្រាប់ថ្នាក់វិទ្យាសាស្រ្តឡើយ ហើយក៏សឹងថាគ្មានសម្ភារៈពិសោធន៍សម្រាប់បង្រៀនដែរ។ មិនថាសាលាគរុកោសល្យព្យាយាមបង្រៀន IBL យ៉ាងណាក៏ដោយ វាមិនមែនជារឿងងាយស្រួលឡើយសម្រាប់គ្រូថ្មីដែលទើបបញ្ចប់ការសិក្សា ត្រូវអនុវត្ត IBL នៅតាមសាលាដែលគាត់ទើបចាប់ផ្ដើមធ្វើការ (ស្ថានភាពបែបនេះ ប្រហែលជាឥឡូវក៏នៅមិនទាន់មានភាពប្រសើរជាងមុននៅឡើយ មែនទេ?)។
ហើយចំពោះកម្មវិធីសិក្សា និងសៀវភៅសិក្សា ក៏ពុំទាន់មានភាពសមស្របសម្រាប់ការអភិវឌ្ឍន៍ថ្នាក់រៀនដែលផ្ដោតទៅលើ “ការរិះរក” ដែរ។ ជាក់ស្ដែងនៅតាមសាលាបឋមសិក្សា និងអនុវិទ្យាល័យ បានផ្ដោតសំខាន់ទៅលើការចងចាំមេរៀនឲ្យរត់មាត់ ដើម្បី “ប្រលងជាប់” ជាជាងនាំសិស្សគិតបណ្ដើរធ្វើពិសោធបណ្ដើរ (ស្ថានភាពបែបនេះ ក៏នៅមិនទាន់មានភាពប្រសើរខ្លាំងឡើងវិញនៅឡើយ មែនទេ?)។
ដូចនេះអាចនិយាយបានថា ពីមុន ថ្នាក់រៀននៅសាលាបឋមសិក្សា និងអនុវិទ្យាល័យ មិនទាន់ចាំបាច់ត្រូវការ IBL នៅឡើយ។
ទោះជាយ៉ាងណាក៏ដោយ សាលាគរុកោសល្យមានបន្ទប់ និងសម្ភារៈពិសោធន៍រួចទៅហើយ ដូចនេះជាដំបូង គម្រោងSTEPSAM2 គួរតែបញ្ចូល IBL ទៅក្នុងថ្នាក់រៀននៅតាមសាលាគរុកោសល្យ។ ហើយក៏គិតថា ជាដំណើរការអភិវឌ្ឍន៍ការអប់រំវិទ្យាសាស្រ្ត បន្តិចម្ដងៗ។
នេះគឺជារឿងរ៉ាវ ដែលIBL របស់ STEPSAM2 បានចាប់ផ្ដើមឡើង។ រហូតមកដល់ពេលនេះ គឺមានរយៈពេល ១៥ឆ្នាំ ហើយ។
(នៅមានត)
STEPSAM2-IBL について その1
KICCプロジェクトは、IBL(Inquiry Based Lesson)の普及をそのプロジェクトの目的に掲げています。PTTC Kampong Thomでは、「IBL」と聞くとすぐにSTEPSAM2 IBLがイメージされていました。
STEPSAM2というのは、2008年から2012年まで4年間実施されたJICAの理科教育支援のプロジェクトでした。STEPSAM2ではNIEの理科の教官たちを主なTrainersとして、全国にある6つのRTTCと18のPTTCの理科教官を対象とした理科教育改善のためのTrainingを実施しました。
このときに、研修の柱としたのがIBL型の理科授業でした。
STEPSAM2でIBLを取り上げたのには、いくつかの背景がありました。
2000年代中ごろから、それまで実験器具がほとんどなかったRTTCやPTTCに徐々に実験器具が整備され始めました。例えば、ADB(アジア開発銀行)が全国の県を対象に理科実験室のある教員研修のための建物を整備しました。その際に、いくつかの県では、その建物をRTTCやPTTCに設置しました。(Kampong Thom PTTCの理科室がある建物も、そのときに支援されたものです)。
あるいは、JICAが理科室のないRTTCやPTTCに実験室つきの校舎を支援していました。さらに、RTTCやPTTCに、何人ものJOCV(青年海外協力隊)理科隊員が派遣されていました。またVVOBもTTCの理科教育支援を進めていました。そこでも、実験器具が紹介されていました。
それまでの教科書と黒板を使った授業から、実験をする理科の授業をTTCで実施する体制がだんだんに整ってきた時期だったのです。
実験器具が整っても、その正確な使い方を知らなければ使えません。実験をするための技術(How to use equipment)を研修する必要がありました。
けれども、実験ができるようになったとしても、それで良い授業ができるわけではありません。授業の中でどのように実験を有効に使うのか、そのためには授業をきちんとデザインする技術も必要です(How to make best use of science experiment)。
実験器具の使い方に慣れ、さらにそれを授業で有効に活用する技術を学ぶ、その両方がTTCの理科教官には必要だったのです。
理科実験の活用の仕方には様々なTeaching Methodologyがあります。その中でIBLを選んだ背景のひとつには、STEPSAM2の前に実施されたSTEPSAM1の経験もありました。
STEPSAM1は2000年から2005年まで実施されたNIEの理数科教育質改善を目的としたJICAプロジェクトでした。NIEは全国にひとつだけある高校教員養成校です。プロジェクトが始まった時にはNIEにも理科室はありませんでした。実験器具も整っていませんでした。STEPSAM1の支援で、NIEに理科室(物理・化学・生物)と数学室が整備されたのは2002年でした(STEPSAM1で地球科学の支援が始まったのは2004年ごろからでした)。
NIE教官はこれらの実験設備を活用して、NIE本来の業務である高校教員養成(Pre-service Teacher Training)だけでなく、現職教員研修(In-Service Teacher Training)にも取り組みました。そのときの経験から、カンボジアの多くの先生は、仮説をたててから実験をするという理科の基本的経験が不足していることが判っていたのです。
- 多くのTTCで理科室が整備されつつあった。
- JOCV理科隊員が多くのTTCで活動していた。
という状況で、理科の実験器具の使い方に慣れながら、きちんとした授業をデザインする力を身につけてもらうために、IBLの導入は有効だと当時のJICA Expertたちは考えました。
しかし、いくつかの問題点も残っていました。
もっとも大きな問題は、実際の小中学校には、理科室もなければ、理科実験器具もほとんど整備されていないことでした。いくらTTCでIBLを導入して、そこで学習した新しい先生が実際に学校で働き始めても、IBLを実施するのは簡単ではありませんでした(その状況は、現在でもそれほど改善されていないでしょう)。
さらに、カリキュラムや教科書も「探究」を中心にした授業展開に適したものになっていませんでした。実際の小中学校では、考えながら実験することよりも、教科書の内容を覚えることのほうが「試験に合格する」ことの近道だったのです(この状況も、まだ大きくは改善されていないでしょう)。
つまり、小中学校でのIBLへのニーズは、まだありませんでした。
けれどもTTCには理科室と実験器具が整備されました。ですから、まずTTCの教室にIBLを導入することが必要だとSTEPSAM2は考えました。それがカンボジアの理科教育改善のstep by step だと考えたのです。
それがSTEPSAM2が始まった時の状況でした。今から15年前のことです。
(つづく)














コメントを残す