ក្នុងចំណោមអ្នកដែលបានអានប្លុកនេះ ប្រហែលជាមានគ្រូមួយចំនួនបានចាប់ផ្ដើមចូលរៀនសាលាបឋមសិក្សាភ្លាមៗបន្ទាប់ពីសម័យប៉ុលពតត្រូវបានបញ្ចប់។ ជាដំបូង ថ្នាក់រៀនបន្ទាប់ពីសម័យប៉ុលពត មិនសូវមានភាពខុសប្លែកគ្នាខ្លាំងពីជំនាន់មុនសម័យប៉ុលពតឡើយ (សម័យសម្ដេចសីហនុ និងសម័យលន់ នល់)។
ខ្ញុំមានសំណួរងឿងឆ្ងល់មួយយ៉ាងខ្លាំងថា“គ្រូខ្លួនឯងមិនទាន់បានរៀនពីរបៀបបង្រៀននៅឡើយដូចនេះតើគាត់អាចបង្រៀនកើតដែរឬទេ?” ចម្លើយគឺថា“អាចធ្វើបាន”។ បើមិនអញ្ចឹងទេ គឺមិនអាចបញ្ចូលវិធីសាស្រ្តបង្រៀនថ្មីៗទៅក្នុងការអប់រំនៅសាលាបានឡើយ មិនអញ្ចឹងឬ?
កាលពីសប្ដាហ៍មុន ខ្ញុំបាននិយាយអំពីសៀវភៅរបស់លោកស្រី SAYAKA គាត់បានសរសេររៀបរាប់ថានៅក្នុងកំលុងទស្សវត្សន៍ឆ្នាំ៩០ មានអង្គការអន្តរជាតិជាច្រើនបានណែនាំអំពីវិធីសាស្រ្តបង្រៀនថ្មី(វិធីសាស្រ្តសិស្សមជ្ឈមណ្ឌល)ទៅកាន់សាលារៀនក្នុងប្រទេសកម្ពុជា។
នៅពេលនេះ គ្រូត្រូវបានឲ្យធ្វើការបង្រៀនទៅតាមអ្វីដែលពួកគាត់ធ្លាប់បានរៀនពីមុនមក (វិធីសាស្រ្តគ្រូមជ្ឈមណ្ឌល) ហើយបន្ទាប់មក ក៏ដាក់បញ្រ្ជាបវិធីសាស្រ្តសិស្សមជ្ឈមណ្ឌលទៅក្នុងវគ្គបណ្ដុះបណ្ដាល។ វាមិនមែនជារឿងងាយស្រួលឡើយ។ ដោយសារតែកូនសិស្សជំនាន់ទស្សវត្សន៍ឆ្នាំ៨០ និង៩០ មិនដែលធ្លាប់បានរៀនតាមវិធីសិស្សមជ្ឈមណ្ឌលនៅក្នុងថ្នាក់រៀនឡើយ។
ឧទាហរណ៍ ការធ្វើការងារជាក្រុម។ សម្រាប់បច្ចុប្បន្ន ការងារជាក្រុមត្រូវបានអនុវត្តនៅតាមសាលាសូម្បីតែនៅបឋមសិក្សា និងសាលាគរុកោសល្យ PTTC ។
តាមពិតទៅ តាមរយៈការសង្កេត និងចំណាប់អារម្មណ៍ផ្ទាល់ខ្លួនរបស់ខ្ញុំ ការងារជាក្រុមវាហាក់ដូចជាល្អមើលតែសំបកក្រៅប៉ុណ្ណោះ។ នៅក្នុងក្រុម មានសិស្សខ្លះគាត់ចូលរួមសកម្មភាពពិភាក្សាយ៉ាងសកម្ម តែក៏មានសិស្សខ្លះមិនបានចូលរួមការងារក្រុមទេ។ ចំពោះសិស្សដែលមិនបានចូលរួមពិភាក្សាក្រុម នោះមិនមានន័យថា ការធ្វើការងារជាក្រុមគឺជាពេលវេលា“ឥតប្រយោជន៍” ទៅហើយ មែនទេ? ជាក់ស្ដែងសម្រាប់សិស្សទាំងនោះ គឺមិនបានលើកកម្ពស់ការសិក្សាតាមរយៈការងារជាក្រុមឡើយ។ វាធ្វើឲ្យខ្ញុំមានការបារម្ភមែនទែន។
ម្យ៉ាងវិញទៀត ថ្នាក់រៀនកាលពីមុន និងថ្នាក់រៀននាសម័យបច្ចុប្បន្ន គឺមានភាពខុសគ្នាខ្លាំង។ ចំនុចមួយក្នុងចំណោមចំនុចទាំងនោះ គឺ “ការដាក់ទណ្ឌកម្មផ្នែករាងកាយ”។ មុនសម័យប៉ុលពត និងរហូតដល់ទស្សវត្សន៍ឆ្នាំ១៩៨០ ការដាក់ទណ្ឌកម្មលើរាយកាយ គឺជារឿងធម្មតានៅក្នុងថ្នាក់រៀន។ ប្រសិនបើសិស្សភ្លេចធ្វើកិច្ចការផ្ទះ សិស្សនឹងត្រូវវាយដោយរំពាត់ឈើជាដើម។ ប្រសិនបើសិស្សទន្ទេញមេរៀនមិនចាំ គាត់នឹងត្រូវទទួលរំពាត់ពីគ្រូ។ ប្រសិនបើសិស្សឆ្លើយខុស ក៏ត្រូវរំពាត់គ្រូ។ កាលនៅពីតូច អ្នកដែលត្រូវរំពាត់គ្រូ ពិតជាមានច្រើនណាស់ មែនទេ?
កាលពីមុន មានគ្រូជាច្រើនបានគិតថា បើមិនវាយសិស្សនឹងរំពាត់ទេ សិស្សនឹងមិនខំប្រឹងរៀនឡើយ មែនទេ? មានមនុស្សជាច្រើន ពេលពួកគាត់នៅវ័យកុមារ “គាត់ខ្លាចគ្រូ” ។ បើគ្រូកាចជួយឲ្យសិស្សរៀនបានល្អជាងគ្រូស្លូតចិត្តល្អ តើអ្នកគិតថា គួរតែវាយសិស្សម្ដងម្កាលបានហើយ ឬយ៉ាងណា?
សម្រាប់និន្នាការសកលលោក ការដាក់ទណ្ឌកម្មលើរាយកាយនៅក្នុងសាលាមានការធ្លាក់ចុះច្រើន ក្នុងរយៈពេលប៉ុន្មានទសវត្សន៍ចុងក្រោយនេះ។ ប៉ុន្តែជាក់ស្ដែង វាមិនទាន់ធ្លាក់ចុះដល់សូន្យនៅឡើយ។ ដោយសារនៅក្នុងសង្គមមួយចំនួននៅប្រកាន់ទំនៀមទម្លាប់ និងវប្បធម៌បុរាណ។
ទាក់ទងនឹងនិន្នាការសកល ការដាក់ទណ្ឌកម្មលើរាងកាយ មានការថយចុះច្រើននៅក្នុងការអប់រំថ្នាក់បឋមសិក្សាក្នុងប្រទេសកម្ពុជា។ ការព្យាយាមធ្វើឲ្យសិស្សរីករាយនឹងការសិក្សា ជាជាងបន្លាចសិស្សឲ្យខ្លាច បានរីករាលដាលនៅក្នុងប្រទេសកម្ពុជា។ វាគឺជារឿងអច្ឆរិយៈ(Wonderful)។ វាបង្ហាញយ៉ាងច្បាស់ថា ការដឹកនាំសង្គមជាិតប្រកបដោយភាពភ័យខ្លាច មិនបានធ្វើឲ្យប្រជាជាតិមានសេចក្ដីសុខឡើយ។
នៅក្នុងវិធីសាស្រ្តសិស្សមជ្ឈមណ្ឌល គ្រូត្រូវតែយកចិត្តទុកដាក់រឿងដូចជា “ខុសហើយ”, “មិនត្រូវទេ”, ឬ “ខ្ញុំអត់ដឹងចម្លើយត្រូវទេ”។ ពេលលែងមានការដាក់ទណ្ឌកម្មរាងកាយ សិស្សនឹងមានសុវត្ថិភាពក្នុង “ការធ្វើខុស” មែនទេ? តាមពិត វាមិនមែនមានន័យបែបនេះឡើយ។
ទោះបីជាការដាក់ទណ្ឌកម្មលើរាងកាយសិស្សមានការថយចុះក៏ដោយ ក៏ខ្ញុំនៅតែសង្កេតឃើញមានជាទូទៅនៅក្នុងថ្នាក់រៀនប្រទេសកម្ពុជាថា សិស្សបានបង្ហាញអាកប្បកិរិយា “ព្យាយាមស្វែងរកចម្លើយដែលគ្រូរំពឹងទុក” ជានិច្ច។ វាមិនជារឿងអាក្រក់ទេ ក្នុងការ “ឆ្លើយសំណួរធ្វើឲ្យគ្រូសប្បាយចិត្ត”។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំគិតថា ក្នុងនាមជាគ្រូបង្រៀន យើងគួរយល់ដឹងបន្ថែមថា សិស្សកំពុងព្យាយាមស្វែងរកចម្លើយដែលធ្វើឲ្យគ្រូសប្បាយចិត្ត និងដោយព្យាយាមសង្កេតមើលទឹកមុខគ្រូ។ ដោយសារតែសិស្សបារម្ភពីអារម្មណ៍របស់គ្រូគាត់ជ្រុល វាបានធ្វើឲ្យខ្ញុំគិតថា ថ្នាក់រៀនបែបនេះ នៅតែជាប់អន្ទាក់ និងគេចមិនផុតពី “គ្រូមជ្ឈមណ្ឌល” ឡើយ។
ឧទាហរណ៍ គុណសម្បត្តិមួយរបស់ការងារជាក្រុម គឺសិស្សអាចបញ្ចេញគំនិតយោបល់ខ្លួនឯងបាន ដោយមិនចាំបាច់មើលទឹកមុខគ្រូឡើយ។ នៅពេលមួយ ចូរកាត់ផ្ដាច់ខ្សែចង្វាក់រវាង គ្រូ↔សិស្ស ហើយចូរពង្រឹងខ្សែចង្វាក់ សិស្ស↔សិស្ស វិញម្ដង។ ពេលនោះ ការងារជាក្រុមនឹងមានអត្ថន័យយ៉ាងជ្រាលជ្រៅ។
ចុះចំណែកសកម្មភាពការងារជាក្រុមនៅក្នុងថ្នាក់រៀនរបស់លោកគ្រូអ្នកគ្រូវិញ? តើមានដំណើរការល្អដែរឬទេ?
(ខ្ញុំនឹងសរសេរបន្ត អំពីខ្លឹមសារដ៏ពោរពេញទៅដោយអត្ថន័យនៅក្នុងសៀវភៅរបស់លោកស្រី SAYAKA នៅវគ្គក្រោយទៀត)។
ポルポト時代後の学校再開を研究した本、それを読みながら考えたこと 続きです。先生になってから研修で学んだグループワーク、あなたの教室ではうまくいっていますか?
このブログを読んでいる先生方の中には、ポルポト時代が終わった後、それほどたたないうちに小学校に通い始めた人がおられるでしょう? ポルポト時代後の授業は、最初はポルポト時代前(シハヌーク時代屋ロンノル時代)と大きな違いはなかったはずです。
私には「先生は自分が教わっていないやり方で、教えることができるのか?」という大きな問いがあります。その答えは「できる」のはずです。そうでなければ、新しい教授法を学校教育に取り入れるのは無理なはずでしょう?
先週紹介したSAYAKAが書いた本にも、90年代から多くの国際機関が教育の新しいやり方(Leaner/Student Centered Learning)をカンボジアの学校教育に取り入れていったことが書いてあります。
当時の先生たちは、まずは自分たちが教わったようなやり方で(Teacher Centered Learning)教え、その中に研修で学んだLC/SCの方法を取り入れることを求められたのです。それはけっして簡単ではなかったはずです。だって、80年代90年代に子どもだった皆さんは、教室でLC/SCで勉強した経験がないのですから。
たとえば、グループワーク。今ではグループワークは小学校でもPTTCでも多く取り入れられています。
ただ、私個人の観察と印象では、グループワークも形骸化しているようです。グループの中で話し合えている子と、話し合いに参加できていない子がいます。話し合いに参加できていない生徒にとって、グループワークは「単に受け身」の時間ではないでしょうか? 実はその子はグループワークで学びは促進していません。それが私は気になります。
一方で、以前の教室と現在の教室で大きく違うこともありますね。その一つが「体罰」です。ポルポト時代前、そして80年代まで、授業の中で体罰は多く見られたようです。宿題を忘れれば、ピシッと木の棒で叩かれる。しっかり暗記できないと、叩かれる。間違った答えを言うと叩かれる。子ども時代に先生に叩かれた人も多いのではないでしょうか。
以前は「体罰が少なくなって、生徒は真剣に勉強しなくなった」と考える先生も多かったでしょう? 自分が子どものとき、「先生は怖かった」と思っていた人も多かった。怖い先生が子どもの教育を促進するとしたら、ときには「体罰」も必要なのでしょうか?
でも、世界的な風潮として、学校での体罰はこの数十年でずいぶん減ったはずです。もちろん、まだゼロではありません。風習や文化として残っている社会もあります。
そんな中で、カンボジアの初等教育では、体罰は確実に減っています。恐怖で生徒の勉強を導くのではなく、楽しく学ばせようとする取り組みは、カンボジアでは確実に広がっています。それはとてもWonderfulです。恐怖が支配する社会が、人々にとって幸せな世界ではないことは明確ですから。
LC/SCでは、「間違える」「正しくない」、あるいは「正しいことがわからない」状況は大事にしなくてはいけません。体罰がなくなって、生徒は安心して「間違える」ことができるようになったでしょうか? 実は、そこはどうもその通りではないようです。
体罰は少なくなったけれど、生徒が「先生の期待する答え」を探す姿勢は、まだカンボジアの教室では多く見られると私は観察しています。「先生が機嫌のよくなるような答え」が悪いわけではありません。けれども、生徒が先生の顔色を見ていることに、先生は自覚的でなくちゃいけないと私は思っています。生徒が先生の顔色を気にしすぎる教室は、やっぱり「先生中心」の罠から抜け出せないと思うからです。
例えば、グループワークのひとつの利点は、生徒が先生の顔を見ないで自分の意見を言えることです。先生↔生徒たち、というラインを一度切って、生徒↔生徒というラインを強化する。そこにグループワークの大きな意味があるのです。
さて、みなさんの教室でのグループワークはどうですか? うまくいっていますか?
(SAYAKAの本から刺激を受けた内容は、あともう一回続けます)














コメントを残す