លោកស្រី ស៊ែនដា សាយ៉ាកាក់ (Ms. SENDA Sayaka)អ្នកស្ម័គ្រចិត្តជនជាតិជប៉ុនដែលបានមកធ្វើការនៅសាលាគរុកោសល្យនិងវិក្រិតការខេត្តកណ្ដាល (Kandal RTTC) រយៈពេលពីរឆ្នាំ ចាប់ពីឆ្នាំ២០០៧មក បានមានចំណាប់អារម្មណ៍ទៅលើកំណែរចនាសម្ព័ន្ធការអប់រំរបស់សាលាឡើងវិញនៅក្នុងទសវត្សន៍ឆ្នាំ១៩៨០ បន្ទាប់ពីរបបប៉ុលពត។ ក្នុងកំឡុងពេលដែលគាត់ធ្វើការ គាត់បានសម្ភាសជាមួយគ្រូដែលនៅជុំវិញគាត់ជាភាសាខ្មែរ ហើយសូម្បីតែគាត់បញ្ចប់ការងារ និងត្រឡប់ទៅជប៉ុនវិញក៏ដោយ ក៏គាត់នៅតែបន្តមកលេងក្រុងតាខ្មៅសឹងតែរាល់ឆ្នាំ ដើម្បីបន្តការធ្វើសម្ភាស សិក្សាស្រាវជ្រាវ និងស្វែងរកឯកសារបន្ថែម។ គាត់បានធ្វើការស្រាវជ្រាវនៅក្នុងវិស័យមួយដែលហៅថា “ការប្រៀបធៀបនៅក្នុងវិស័យអប់រំ”។
គាត់បានធ្វើការស្រាវជ្រាវជាងដប់ឆ្នាំ ហើយបានសរសេរសារណា និងបានទទួលសញ្ញាប័ត្រថ្នាក់បណ្ឌិត (PhD)។ នាពេលថ្មីៗនេះ ការសិក្សាស្រាវជ្រាវរបស់គាត់ត្រូវបានបោះពុម្ពចេញជាសៀវភៅដ៏មានតម្លៃមួយនៅក្នុងប្រទេសជប៉ុន។ នាពេលបច្ចុប្បន្ននេះ សៀវភៅនេះបោះពុម្ពជាភាសាជប៉ុន។ ខ្ញុំសង្ឃឹមថា នាពេលអនាគត នឹងមានការបកប្រែទៅជាភាសាអង់គ្លេស និងភាសាខ្មែរ។
ខ្ញុំក៏បានអានសៀវភៅនេះដោយជក់ចិត្តដិតអារម្មណ៍យ៉ាងខ្លាំង។
នៅក្រោយសម័យប៉ុលពត សាលាបានចាប់បើកជាផ្លូវការឡើងវិញនៅក្នុងខែកញ្ញា ឆ្នាំ១៩៧៩។ ដោយយោងទៅតាមទិន្នន័យរបស់រដ្ឋាភិបាល មានសាលាបឋមសិក្សានៅក្នុងទូទាំងប្រទេសមានចំនួន ៥២៩០សាលា គ្រូបង្រៀនចំនួន ២១៦០៥នាក់ បានចាប់ផ្ដើមបង្រៀនទៅកាន់សិស្សដែលមានចំនួនច្រើនជាង ៩៤ម៉ឺននាក់។ នៅឆ្នាំបន្ទាប់ ចំនួនសិស្សបានកើនឡើងជាង ១.៣២លាននាក់ ហើយចំនួនគ្រូបង្រៀនបានកើនឡើងជាង៣ម៉ឺនាក់។
ក្នុងចំណោមគ្រូទាំងអស់នោះ ភាគច្រើនគាត់គឺជាគ្រូដែលបានធ្វើការនៅក្នុងសម័យសម្ដេចសីហនុ និងជំនាន់លន់ណុល។ ពួកគាត់បានប្រើប្រាស់ឡើវវិញនូវវិធីសាស្រ្តបង្រៀនដែលទទួលឥទ្ធិពលពីសម័យអាណានិគមនិយមបារាំង។ ហើយចំពោះអ្នកដែលធ្លាប់ជាសិស្សសម័យសម្ដេចសីហនុ និងជំនាន់លន់ណុល ក៏បានក្លាយជាគ្រូបង្រៀនផងដែរ។
(នៅក្នុងឆ្នាំ ២០០២ ពេលដែលខ្ញុំចាប់ផ្ដើមធ្វើការនៅក្នុងគម្រោង STEPSAM1 ខ្ញុំនៅចងចាំជានិច្ចនូវប្រសាសន៍របស់រដ្ឋមន្រ្តីក្រសួងអប់រំដែលតែងតែលើកឡើងថា “មន្រ្តីក្រសួងអប់រំបានចូលទៅទីផ្សារដើម្បីស្វែងរកអ្នកដែលមានចំណេះដឹង ហើយបញ្ចុះបញ្ចូលគាត់ឲ្យធ្វើជាគ្រូបង្រៀន”)។ ជាក់ស្ដែង “ពួកគាត់បានបង្រៀននូវអ្វីដែលគាត់បានរៀនពីមុនមក”។
នៅក្នុងទសវត្សន៍ឆ្នាំ១៩៨០ ការសិក្សាតាមបែបសិស្សមជ្ឈមណ្ឌលបានរីកសាយភាយរួចទៅហើយ នៅក្នុងទ្វីបអឺរ៉ុប។ ប៉ុន្តែ នៅក្នុងកំឡុងពេលសង្រ្គាមត្រជាក់ ការសិក្សាតាមបែបសិស្សមជ្ឈមណ្ឌលមិនបានរីកសាយភាយនៅក្នុងប្រទេសរុស្សី និងវៀតណាមឡើយ។ ហេតុដូចនេះហើយ បានជាការសិក្សានៅក្នុងទសវត្សន៍ឆ្នាំ៨០ បានចាប់ផ្ដើមឡើងវិញជាមួយនឹងវិធីសាស្រ្តបង្រៀនចាស់ ដែលផ្ដោតសំខាន់ទៅលើគ្រូ។ ប្រសិនបើយើងគិតទៅដល់សង្គមមួយដែលពោរពេញទៅដោយបរិយាកាសអាប់អួរ វាគឺជារឿងមួយដែលយើងមិនអាចជួយអ្វីឲ្យបានប្រសើរជាងនេះឡើយ។
ប្រទេសកម្ពុជាបានចាប់ផ្ដើមទទួលជំនួយពេញលេញពីសហគមន៍អន្តរជាតិ បន្ទាប់ពីUNTAC បានចូលមកកម្ពុជានៅក្នុងទសវត្សន៍ឆ្នាំ១៩៩០។ បន្ទាប់មកជាលទ្ធផលចុងក្រោយ វិធីសាស្រ្តសិស្សមជ្ឈមណ្ឌលត្រូវបានណែនាំឲ្យប្រើប្រាស់នៅក្នុងប្រទេសកម្ពុជាតាមរយៈអង្គការ Unicef ។ នៅពេលដែលខ្ញុំចាប់ផ្ដើមធ្វើការនៅប្រទេសកម្ពុជាក្នុងឆ្នាំ២០០២ វគ្គបណ្តុះបណ្ដាលស្ដីពី “ការសិក្សាតាមបែបសិស្សមជ្ឈមណ្ឌល” និង “ការសិក្សាតាមបែបចូលរួម” ត្រូវបានដាក់បញ្ចូលឲ្យប្រើប្រាស់យ៉ាងសកម្មនៅក្នុងកម្មវិធីបណ្ដុះបណ្ដាលគ្រូបង្រៀននៅក្នុងទូទាំងប្រទេសកម្ពុជា។
ប៉ុន្តែ នៅមានចំនុចជាច្រើនដែលគ្រូរបស់យើងនៅមានការយល់ច្រឡំ។ គ្រូខ្លះត្រូវបានគេណែនាំថា “គ្រូមិនគួរបង្រៀនច្រើនទេ ដើម្បីឲ្យសិស្សអាចគិតបានដោយខ្លួនឯង”។ ឃ្លានេះបានធ្វើឲ្យគ្រូខ្លះគិតថា “ការប្រើគោលវិធីសិស្សមជ្ឈមណ្ឌលគឺស្រួល ព្រោះគ្រូមិនចាំបាច់បង្រៀន”។ ប្រសិនបើគ្រូមិនចាំបាច់បង្រៀន ហេតុអ្វីបានជាតម្រូវឲ្យមានវត្តមានគ្រូ?
នៅក្នុងពេលនោះ លោកគ្រូអ្នកគ្រូប្រហែលជាធ្លាប់លឺពាក្យ អ្នកសម្របសម្រួល (Facilitator) ហើយមែនទេ? (នឹងបន្តទៅវគ្គក្រោយ)
ポルポト時代後の学校再開を研究した本を読んでいます。改めて、カンボジアの教育改革の道のりを振り返って、涙が流れます。
2007年から2年間、カンダールRTTCで活動した青年海外協力隊員の千田沙也加さんは、1980年代のポルポト政権後の学校教育復興時期に興味を持ちました。活動当時から、まわりの先生たちにクメール語でインタビューを行い、カンボジアから日本に戻った後も毎年のようにタクマウを訪問して、インタビューを続け、資料を探し、研究をつづけました。彼女の行ったのは、学問分野では「比較教育学」と呼ばれる分野での研究です。
10年以上かけた研究は、博士論文となり、彼女はPhDを取りました。そして、最近、その研究は立派な本として日本で出版されました(注)。今のところ、日本語での出版です。近い将来、英語やクメール語に翻訳されるといいなぁと思います。
私も、今、その本を興味深く読んでいます。
ポルポト時代の後、正式に学校が再開されたのは1979年9月でした。政府のデータによれば、全国で5290の小学校で21605人の教師が94万人を超える生徒たちに勉強を教え始まました。翌年には、生徒数は132万人を超え、教師数も3万人を超えます。
教師になった人たちの中には、シハヌーク時代・ロンノル時代に教師をしていた人たちも多くいました。彼らはフランス植民地時代から影響を受けた教授方法を再導入します。
そして、シハヌーク・ロンノル時代に学生だった人たちも教師になりました。
(2002年に私がSTEPSAM1で働き始めたとき、当時の教育大臣が「教育省のスタッフが市場に行って読み書きができる人を探して、教師になってくれるように説得した」と語ってくれたのをよく覚えています。)彼らも、当然「自分が教えてもらったように教え」ました。
1980年代には、すでに生徒中心・学習者中心の教育は、西側世界では広まりつつありました。けれど、まだ冷戦時代だった当時、ロシア・ベトナムでは生徒中心の学習は広まっていなかった。そのため、80年代の学校教育は、旧来の教師中心の学習法で再開されたのです。当時の厳しい社会環境を考えれば、それは仕方がないことでした。
カンボジアに国際社会からの支援が本格的に始まったのは1990年代のUNTAC後のことです。そして、主にUnicefが中心になって生徒中心の学習がようやくカンボジアに紹介されるようになりました。私がカンボジアで仕事を始めた2002年ごろには、全国で盛んに「生徒中心の学習」や「参加型学習」の研修が、現職教員に実施されているころでした。
けれども、混乱もたくさんあったようです。「生徒自身が考えるために、先生は教えすぎてはいけない」と指導された先生の中には、「教えなくていいので、生徒中心は楽ちんでよい」と思った先生もいたそうです。でも、教えない先生って、なんのためにいるのだろう?
そのころに、ファシリテーターという言葉を耳にした先生たちもいるのではないでしょうか?(次回に続く)
日本語注:千田沙也加著 『カンボジア 「クルー・チャッタン」の時代 ーポル・ポト時代後の初等教育ー』 東信堂 2023















この本から、たくさんのことが学べると思いますし、教科書以上に大切なことが書いてありそうだと思いました!カンボジアの教育の原点を自分なりに見つけてみたいと思います!素敵な本を紹介してくださり、ありがとうございます!!