សំណួរដែលមានចម្លើយត្រូវ និង សំណួរដែលគ្មានចម្លើយណាមួយឲ្យត្រូវពិតប្រាកដ តើអ្វីទៅដែលហៅថាចម្លើយត្រូវ? 正しい答えのある質問、正しい答えがない質問、正しいって何だろう??

KICC Japanese members visited Kompong Thom in March 2023. At the end of their stay, PTTC KT arranged a nice party for our union. Thank you very much!

 

សួស្ដីឆ្នាំថោះ។ ខ្ញុំសង្ឃឹមថាលោកគ្រូអ្នកគ្រូនៅតែបន្តកិច្ចសហការរីករាយធ្វើការជាមួយគ្នានៅក្នុងឆ្នាំថ្មីនេះទៀត។

ជាការប្រសើរណាស់ នេះគឺជាការបង្ហោះដំបូងរបស់ខ្ញុំសម្រាប់ឆ្នាំថ្មី។

    
       1+1=□ និង 5X4=□                   នៅក្នុង □ មានចម្លើយដែលត្រឹមត្រូវ។

            តើដូហ្វីន (dolphin) ជាប្រភេទត្រី? ឬក៏ជាប្រភេទថនិកសត្វ? សំណួរប្រភេទនេះ មានចម្លើយត្រឹមត្រូវ។

            ពាក្យ (និង) & (នឹង) មានសូរសម្លេងដូចគ្នា  ប៉ុន្តែមានន័យខុសគ្នា។ ការសរសេរក៏ខុសគ្នាដែរ។ ហើយយើងក៏អាចឆ្លើយបានយ៉ាង “ត្រឹមត្រូវ”។

ប៉ុន្តែ នៅក្នុងជីវភាពប្រចាំថ្ងៃរបស់យើង និងចំពោះអនាគតរបស់ក្មេងជំនាន់ក្រោយ មានសំណួរជាច្រើនដែលយើងមិនអាចផ្ដល់ចម្លើយត្រឹមត្រូវបាន។

ជាក់ស្ដែងដូចជា របៀបចាយលុយ, របៀបប្រកបការងារ, នៅពេលឈឺឬរងរបួស តើគួរធ្វើយ៉ាងម៉េច, តើគួររៀបការឬអត់។ យើងមិនមានចម្លើយណាមួយឲ្យត្រូវពិតប្រាកដសម្រាប់បុគ្គលម្នាក់ៗឡើយ។

មានអ្នកខ្លះបានប្រាប់ថា ពួកគាត់នឹងទៅរកព្រះសង្ឃ ឬគ្រូទាយ ដើម្បីធ្វើការទស្សន៍ទាយ។ ខ្ញុំក៏សង្កេតឃើញថា មានអ្នកខ្លះចូលចិត្តអានសៀវភៅ ទស្សនាវដ្ដី ឬមើលតាមអ៊ីនធ័រណែតទាក់ទងនឹងហោរាសាស្រ្ត ឬប្រភេទឈាមជាដើម។

ទោះជាយ៉ាងណាក៏ដោយ វាគឺជាជីវិតរបស់យើង។ គ្មានអ្នកណាម្នាក់អាចដឹងប្រាកដថា “វាត្រូវឬអត់”។  

វត្ថុបំណងរបស់គោលវិធីសិស្សមជ្ឈមណ្ឌលគឺជួយសិស្សឲ្យមានសមត្ថភាពរិះគិតដោយខ្លួនឯង។ “ការរិះរក” មានសារៈសំខាន់ក្នុងការស្វែងរកចម្លើយដោយខ្លួនឯងចំពោះសំណួរនានាដែលកើតមានឡើង ។ 

នៅក្នុងវិទ្យាសាស្រ្ត និងគណិតវិទ្យា មានចម្លើយត្រឹមត្រូវជាក់លាក់មួយ។ នៅក្នុងប្រវត្តិសាស្រ្ត ក៏មានចម្លើយត្រឹមត្រូវទាក់ទងនឹងឈ្មោះព្រះមហាក្សត្រ ឈ្មោះជំនាន់សម័យ ជាដើម។ល។ ហើយក៏មានចម្លើយត្រឹមត្រូវទាក់ទងនឹងការបញ្ចេញសំឡេងនៅក្នុងភាសាខ្មែរ និងភាសាអង់គ្លេស និងការប្រកបពាក្យផងដែរ។

ហេតុដូចនេះហើយ គ្រូជៀសមិនផុតពីសួរសំណួរទៅកាន់សិស្សឲ្យរក “ចម្លើយត្រូវ”។ សិស្សក៏ព្យាយាមរក “ចម្លើយត្រូវ” តាមសំណួររបស់គ្រូគាត់។

ប៉ុន្តែបើអ្នកចង់ដាក់បញ្ចូល “គោលវិធីសិស្សមជ្ឈមណ្ឌល” ហើយនៅក្នុងនោះ មាន “ការសិក្សាតាមបែបរិះរក (IBL)” ទៅក្នុងមេរៀនអ្នក នោះ “សំណួរដែលមិនមានចម្លើយណាមួយត្រឹមត្រូវពិតប្រាកដ” គឺមានសារៈសំខាន់មែនទែន។

ឧទាហរណ៍ នៅក្នុងសៀវភៅថ្នាក់ទី៤ តើអ្នកមានដឹងរឿងប្រជាប្រិយមួយ និយាយអំពី “សត្វរៃ និងស្រមោច” ដែរឬទេ? នៅក្នុងរដូវប្រាំង ស្រមោចរវល់នឹងរកចំណីអាហារស្ដុកទុកសម្រាប់រដូវភ្លៀង ចំណែកឯសត្វរៃរវល់តែច្រៀងសប្បាយ។ នៅពេលរដូវភ្លៀងមកដល់ សត្វរៃមានការលំបាកខ្លាំងមែនទែន ដោយសារមិនមានចំណីអាហារគ្រប់គ្រាន់។ នៅក្នុងឈុតនេះ ជាធម្មតាឲ្យតម្លៃទៅលើសត្វស្រមោចថាបានធ្វើរឿងត្រឹមត្រូវ ហើយសត្វរៃបានធ្វើរឿងខុសទំនង។ ប្រសិនបើសិស្សរបស់អ្នកនិយាយថា “ខ្ញុំចង់ធ្វើដូចសត្វរៃដែរ” តើក្នុងនាមជាគ្រូ គួរធ្វើយ៉ាងម៉េចវិញ? តើគ្រូគួរនិយាយបន្លាចសិស្សកុំឲ្យគិតបែបនោះដែរឬទេ?

ទោះជាយ៉ាងណាក៏ដោយ ការសិក្សាតាមបែបសិស្សមជ្ឈមណ្ឌលគឺមិនអាចបដិសេធគំនិតរបស់សិស្សបានឡើយ។ វាប្រហែលជាសារមួយដ៏មានសារៈសំខាន់សម្រាប់ “ការប្រកបរបរជីវិតតាមបែបសត្វរៃ”។ ឧទាហរណ៍ យើងអាចគិតឃើញថា “ជាការស្រឡាញ់ និងលើកស្ទួយសិល្បៈ”។ ម្យ៉ាងវិញទៀត ប្រសិនបើសត្វរៃអាចរស់នៅត្រឹមតែរដូវប្រាំង នោះប្រហែលជារឿងរបស់យើងសរសេរតាមបែបផ្សេងវិញ។ ព្រោះនៅក្នុងរដូវប្រាំង សត្វរៃត្រូវតែចាកចេញពីកូនរបស់វា។ ហេតុនេះហើយបានជាការច្រៀង វាសំខាន់សម្រាប់សត្វរៃ ជាជាងការរកទុកដាក់ចំណី។

ប្រសិនបើលោកគ្រូអ្នកគ្រូនៅតែទទូចឲ្យសិស្សគិតថា “ការប្រកបរបររស់នៅតាមសត្វស្រមោចគឺល្អ ហើយរបៀបរស់នៅតាមសត្វរៃគឺខុស” នោះលោកគ្រូអ្នកគ្រូមិនគិតថាវាជា “ថ្នាក់រៀនតាមគោលវិធីគ្រូមជ្ឈមណ្ឌល” ទេឬ? សិស្សដែលឆ្លើយថា ការរស់នៅតាមបែបសត្វរៃគឺល្អ ហើយស្រាប់តែមកទទួលអារម្មណ៍ថា ការគិតរបស់ខ្លួនគឺ “ខុស” នោះនឹងធ្វើឲ្យសេរីភាពនៃការគិតប្រកបដោយភាពរីករាយរបស់គាត់អាចនឹងបាត់បង់តែម្ដង។

តួនាទីរបស់គ្រូ នៅសម័យបុរាណ គឺបង្រៀនឲ្យ “ឆ្លើយត្រូវ”។ ប៉ុន្តែ ការអប់រំនៅសតវត្សន៍ទី២១ វាមិនគ្រប់គ្រាន់ឡើយ បើត្រឹមតែបង្រៀនឲ្យ “ឆ្លើយត្រូវ” នោះ។ ការអប់រំគឺធ្វើឲ្យសិស្សមានសមត្ថភាពក្នុងការរិះគិតដោយខ្លួនឯង។

វាពិតជាមិនងាយស្រួលឡើយ មែនទេ? ខ្ញុំក៏គិតអញ្ចឹងដែរ។ ប៉ុន្តែការបង្កើតការអប់រំបែបថ្មី គឺប្រាកដជាគួរឲ្យចាប់អារម្មណ៍ណាស់។ ហេតុអ្វីបានជាអ្នកមិនសាកល្បងគិតដោយសេរីដូចជាសត្វរៃដែរទៅ? តើអ្នកអាចសាកល្បងបង្កើត “សំណួរដែលពុំមានចម្លើយត្រូវពិតប្រាកដណាមួយ” បានដែរឬទេ?

正しい答えのある質問、正しい答えがない質問、正しいって何だろう??

新年、兎年、おめでとうございます。今年もどうぞよろしくお願いします。

さて、ではさっそく新年最初の投稿です。

1+1=□ や 5X4=□  この□の中には、正しい答えがありますよね。

イルカは魚ですか、それとも哺乳類ですか? という問いにも、正しい答えがあります。

និង)と(នឹង)は、発音は同じだけれど、意味が違いますし、もちろんスペルも違います。そこにも「正しい」答えがある。

けれども、日々の生活の中には、そして子どもたちの未来には、何が正しい答えなのかわからないことはたくさんあります。

お金の使い方、ビジネスの進め方、病気や怪我のときの対処のしかた、結婚するかしないか。それぞれ、何が正しい答えなのか、誰にもわかりません。
お坊さんや、占い師に聞けばわかる、という人もいるでしょう。星占いや、血液型占いを、インターネットや雑誌で読んで、楽しんでいる人もきっといるでしょう。

けれども、それだって、本当は誰も「何が正しいか」は判らないのが私たちの人生です。

生徒中心の学習法の目的は、「生徒が自分で考える力を身に着けること」です。「探究」も、問いに対して、自分でその答えを探すことが大切です。
そして、理科や算数であれば、一応正しい答えがあります。歴史での王様の名前や、年号などにも正しい答えがあります。クメール語や英語の発音や単語のスペルにも正しい答えがあります。

ですから、先生はどうしても「正しい答え」を生徒に求めてしまいます。生徒も先生が求める「正しい答え」を探そうとします。

けれども、もしあなたが「生徒中心の学習」、そしてその中のひとつである「探究学習(IBL)」をあなたの授業に取り入れようとするならば、実は「正しい答えのない質問」が大事なことがあるのです。

たとえばG4クメール語の教科書に載っている「セミとアリ」の有名なお話を皆さんは知っているでしょう? Dry Seasonの間、アリは餌が少なくなるRainy Seasonに備えて餌を蓄えるのに忙しいのに対して、セミは遊んでばかりいます。そしてRainy Seasonが来ると、セミはエサが足りなくて困ってしまいます。このエピソードでは、通常はアリが正しく、セミが間違っているとされています。 もし、子どもの中に「セミの生き方が好きだ」という意見があったら、先生はどうしますか? その子どもをたしなめるのが、普通でしょう?

けれども、生徒中心の学習では、その子どものアイデアもけして否定はしないのです。そして、「セミの奔放な生き方」にも重要なメッセージが含まれているのかもしれません。たとえば、「芸術を大事にする」という考え方を見つけることができるでしょう。あるいは、セミの寿命はDry Seasonの長さしかないのだとしたら、このお話の読み方も変わってくるかもしれません。だって、セミはDrySeasonの間に子孫を残さなければならないのです。だから、餌を集めることよりも、歌うことのほうがセミには大事なのです。

もし先生が「アリの生き方が正しく、セミの生き方は間違っている」と強く考えていて、それを子どもたちに押し付けてしまったら、それは「教師中心の授業」なのではないでしょうか? セミの生き方も面白いと答えた生徒は、自分の考えは「間違っている」と感じて、自由に発想する楽しみを失ってしまうかもしれません。

先生の役割は、古い教育法では「正しい答え」を教えることでした。けれども、21世紀の教育では、「正しい答え」を教えるだけでは不十分なのです。生徒自身が考える力を身に着けるための教育が求められています。

なかなか難しいですよねぇ。うん、それは私もそう思います。でも、新しい教育を作っていくのは、きっと面白いですよ。あなたも、セミのように自由に考えてみませんか? 「正しい答えのない質問」を考えてみませんか?

1件のコメント

ខ្ញុំជា វុទ្ធីសាកល្បងឆ្លើយ ចម្លើយត្រូវពិតជាមានតាមកាល:ទេស:តែប៉ុណ្ណោះ។

コメントを残す

メールアドレスが公開されることはありません。 が付いている欄は必須項目です