ប្រទេសនីមួយៗតែងតែបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឲ្យការអប់រំប្រកបដោយគុណភាព  質の良い教育のための努力は、どの国でも続いています。

On Feb 28, 2023, Prof. Okamoto had a workshop with PTTC KT Trainees. The tytle was ”Issues for smooth using IBL methodology in lessons". 60 trainees studyied seriously with him.

              ខែមេសាបានចាប់ផ្ដើមហើយ។ នៅតាមសាលាបឋមសិក្សា និងសាលាគរុកោសល្យ PTTC នានា បានបង្ហាញពីការរៀបចំកម្មវិធីលេងល្បែងកំសាន្តនានាសម្រាប់ចូលឆ្នាំខ្មែរខាងមុខនេះតាមរយៈហ្វេសប៊ុក។

              នៅជប៉ុន កម្មវិធីសិក្សាចាប់ពីថ្នាក់បឋម រហូតដល់ថ្នាក់មធ្យមសិក្សាទុតិយភូមិ ជាទូទៅបញ្ចប់នៅចុងខែមីនា ហើយចាប់ផ្ដើមឆ្នាំសិក្សាថ្មីនៅដើមខែមេសា។ វដ្ដនៃឆ្នាំសិក្សានេះ មិនមានការប្រែប្រួលឡើយ ទោះបីជានៅក្នុងកំឡុងពេលរីករាលដាលនៃជំងឺកូវីដក៏ដោយ។

              នៅថ្ងៃនេះ ខ្ញុំសូមលើកយកអត្ថបទមួយដែលទើបតែផ្សព្វផ្សាយនាពេលថ្មីៗ នៅក្នុងកាសែតជប៉ុន ជូនអ្នកទាំងអស់គ្នាឲ្យបានជ្រាបជាព័ត៌មាន។ អត្ថបទនោះ ស្ដីអំពី សៀវភៅសិក្សាមុខវិជ្ជាភាសាអង់គ្លេស ដែលនឹងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅក្នុងសាលាបឋមសិក្សា ចាប់ពីខែមេសា ឆ្នាំ២០២៤នេះតទៅ។

              នៅប្រទេសជប៉ុន ទើបតែពីរបីឆ្នាំនេះទេ ដែលមុខវិជ្ជាភាសាអង់គ្លេសត្រូវបានដាក់បញ្ចូលឲ្យបង្រៀននៅក្នុងសាលាបឋមសិក្សា។ ប៉ុន្តែកាលពីមុន សិស្សគាត់រៀនភាសាអង់គ្លេសចាប់ពីអនុវិទ្យាល័យឡើងទៅ។ នៅប្រទេសជប៉ុន មានក្រុមហ៊ុនផ្សេងៗ បានផលិតសៀវភៅសិក្សាគោល។ ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា (សម្រាប់ប្រទេសកម្ពុជា គឺក្រសួងអប់រំ យុវជន និងកីឡា) បានធ្វើការត្រួតពិនិត្យខ្លឹមសារនៅក្នុងសៀវភៅសិក្សាគោលជាមុន ហើយស្នើឲ្យក្រុមហ៊ុនធ្វើការកែសម្រួល ប្រសិនបើមាន។ នេះហៅថា “ប្រព័ន្ធបញ្ជាក់ការទទួលស្គាល់សៀវភៅសិក្សា”។

              នេះមានន័យថា សៀវភៅសិក្សាគោលនៅសាលាបឋមសិក្សាត្រូវបានផលិតឡើងដោយក្រុមហ៊ុនផលិតសៀវភៅជាច្រើន តែផ្អែកលើកម្មវិធីសិក្សាគោលតែមួយដែលបង្កើតឡើងដោយក្រសួងអប់រំ។ គោលការណ៍គឺដូចគ្នា ប៉ុន្តែខ្លឹមសារគឺខុសគ្នាទៅតាមសៀវភៅសិក្សានីមួយៗ។ អាជ្ញាធរនៅក្នុងតំបន់នីមួយៗមានសិទ្ធសេរីភាពក្នុងការជ្រើសរើសសៀវភៅសិក្សាគោលណាមួយដែលគេចង់បាន។ វាមានភាពខុសគ្នាពីប្រទេសកម្ពុជាដែលសៀវភៅសិក្សាគោលមានតែមួយគត់សម្រាប់ប្រើប្រាស់នៅក្នុងប្រទេសទាំងមូល។

              ថ្មីៗនេះ លទ្ធផលនៃការធ្វើតេស្តសៀវភៅបឋមសិក្សាត្រូវបានប្រកាសជាផ្លូវការ។ ក្រុមហ៊ុនផលិតសៀវភៅសិក្សាគោលនីមួយៗត្រូវធ្វើការកែលម្អខ្លឹមសារនៅក្នុងសៀវភៅ ដោយផ្អែកទៅលើលទ្ធផលនៃការធ្វើតេស្តនេះ។ ហើយសៀវភៅទាំងនេះនឹងត្រូវដាក់ឲ្យប្រើនៅក្នុងប្រព័ន្ធអប់រំមួយឆ្នាំបន្ទាប់មក។

              ខាងក្រោមគឺជាឃ្លានៅក្នុងសៀវភៅសិក្សាគោល មុខវិជ្ជាភាសាអង់គ្លេសថ្នាក់ទី៦ របស់ក្រុមហ៊ុនមួយ។

              “ពេលនិយាយឈ្មោះភ្នំ ត្រូវដាក់ពាក្យ Mt. នៅពីមុខឈ្មោះ

              ប៉ុន្តែឃ្លាបែបនេះ បើតាមការធ្វើតេស្តរបស់ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា បានបង្ហាញថា ការពណ៌នាបែបនេះមិនល្អឡើយ។ ហេតុផលនៃការកាត់ក្ដីបែបនេះគឺថា “ការដាក់ពាក្យ Mt. នៅពីមុខឈ្មោះរបស់ភ្នំ” វាមិនមែនជាចំណេះដឹងដ៏សំខាន់សម្រាប់សិស្សកម្រិតបឋមសិក្សាឡើយ។ ជាលទ្ធផល សៀវភៅសិក្សាគោលនោះ បានធ្វើការកែសម្រួលដោយបង្ហាញឈ្មោះភ្នំដោយចំៗតែម្ដង ដូចជា “ឈ្មោះភ្នំ Mt. Fuji, Mt. Asama,។ល។”

              នៅកម្រិតបឋមសិក្សា ភាសាអង់គ្លេសគឺជាមុខវិជ្ជាដែលថ្មី។ អត្ថបទនៅក្នុងកាសែតមួយ បានសរសេរដូចខាងក្រោម។

              អ្នកកែសម្រួលអត្ថបទរបស់ក្រុមហ៊ុនផលិតសៀវភៅសិក្សាគោលមួយបានធ្វើការប៉ាន់ស្មានថា ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា បានសម្ដែងក្ដីបារម្ភថា គ្រូភាគច្រើនអាចនឹងមានការយល់ច្រឡំថា គួរបង្រៀនវេយ្យាករណ៍ ប្រសិនបើនៅក្នុងសៀវភៅសិក្សាមានដាក់បញ្ចូលការពន្យល់វេយ្យាករណ៍បន្តិចក៏ដោយ។

              ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា បានបញ្ជាក់ពីគោលការណ៍ថា នៅកម្រិតបឋមសិក្សា “ទុកឲ្យសិស្សធ្វើការស្វែងយល់ទៅតាមធម្មជាិតរបស់ពួកគាត់ ជាជាងធ្វើការបង្រៀនក្បួន នៅក្នុងភាសាអង់គ្លេស”។  

              អ្នកជំនាញផ្នែកអប់រំភាសាអង់គ្លេសបានមានប្រសាសន៍ថា “សម្រាប់គ្រូបង្រៀនថ្នាក់បឋមសិក្សា ងាយនឹងដាក់ពិន្ទុសិស្សទៅលើតេស្តចំណេះដឹងផ្នែកវេយ្យាករណ៍ និងវាក្យសព្ទណាស់”។ ហេតុនេះហើយ ពេលមានវេយ្យាករណ៍សរសេរនៅក្នុងសៀវភៅសិក្សាគោល ហាក់ដូចជាធ្វើឲ្យគ្រូគិតថា គួរផ្ដោតទៅលើការទន្ទេញ ដើម្បីឲ្យចងចាំវា។ ដោយយោងទៅការយល់ឃើញពីគំនិតដែលធ្វើឲ្យសិស្សមានគំនិតបង្កើត “សមត្ថភាពភាសាអង់គ្លេសសម្រាប់ទាក់ទងប្រចាំថ្ងៃ”  ភាគច្រើនការសិក្សាតែទៅលើចំណេះដឹង ដូចជាតែងសេចក្ដី និងការប្រកបពាក្យ គឺមិនសូវមានប្រសិទ្ធភាពឡើយ។

              និយាយរួម សូម្បីតែនៅប្រទេសជប៉ុន ការសម្របសម្រួលរវាងគោលការណ៍ក្រសួងអប់រំ និងការបង្កើតសៀវភៅសិក្សាគោលចាំបាច់ត្រូវតែធ្វើ។ ជាងនេះទៅទៀត ក៏មានការរៀបចំឲ្យមានការជជែកវែកញែកថាតើគ្រូនៅក្នុងសាលាត្រូវបង្រៀនយ៉ាងម៉េច។ ការសាកល្បងធ្វើ និងកំហុស តែងតែកើតមានឡើងនៅគ្រប់ប្រទេសនៅក្នុងពិភពលោក។

              អ្នកទាំងអស់គ្នា ពេលបានអានអត្ថបទនេះហើយ តើមានចំណាប់អារម្មណ៍ដូចម្ដេចដែរ?

              សិស្សរៀនដោយខ្លួនឯង និងដោយមានការជួយជ្រោមជ្រែងពីគ្រូតែម្នាក់ឯង គឺមិនអាចសម្រេចបានលទ្ធផលជោគជ័យទាំងស្រុងនោះទេ។ ខ្លឹមសារនៅក្នុងសៀវភៅសិក្សាក៏សំខាន់ផងដែរ។

              ពេលគិតដល់ IBL កំពង់ធំ យើងមិនអាចធ្វើការផ្លាស់ប្ដូរកម្មវិធីសិក្សា និងសៀវភៅសិក្សាគោលឡើយ។ នៅពេលយើងប្រើកម្មវិធី និងសៀវភៅសិក្សាគោលនាពេលបច្ចុប្បន្ន យើងត្រូវតែរិះរកវិធីបង្រៀនឲ្យបានប្រសើរ ដោយសមស្របទៅនឹង “គោលវិធីសិស្សមជ្ឈមណ្ឌល”។ វាមិនមែនជារឿងងាយស្រួលនោះទេ ប៉ុន្តែចូរយើងព្យាយាមរិះរកទាំងអស់គ្នា។ 

              ដោយសារតែការខិតខំប្រឹងប្រែងរបស់លោកគ្រូអ្នកគ្រូទាំងអស់គ្នា ខ្ញុំមានជំនឿថា សៀវភៅសិក្សាគោលនៅក្នុងប្រទេសកម្ពុជានៅពេលអនាគត នឹងបានល្អប្រសើរជាងនៅពេលបច្ចុប្បន្ន។

質の良い教育のための努力は、どの国でも続いています。

 4月になりました。PTTCや小学校ではクメール正月のさまざまな遊びや行事が実施されていることがFacebookで紹介されています。

 日本では初等教育から高等教育まで、ほとんどすべての学校教育の1年が3月に終わり、4月からは新しい1年が始まります。このサイクルは、コロナ禍でも変更はありませんでした。

 今日は、最近日本の新聞で報道された記事を、カンボジアの皆さんに紹介します。

 それは、2024年4月から使われる小学校での英語教科書についてです。

 日本では、数年前から小学校で英語を教えるようになりました。それまでは、子どもたちが英語を勉強するのは中学校からでした。日本では、いくつもの本を作る会社が教科書を作成しています。そして、文部科学省(カンボジアのMoEYSとほぼ同じ省)は、それぞれの教科書の内容を事前に確認して、必要な改善点を示します。それを「教科書検定制度」と言います。
 つまり、小学校の英語の教科書は、教育省が作成したひとつのカリキュラムを基にして、いくつもの会社が作成しています。方針は一緒ですけれど、内容は教科書によって違います。どの教科書を使うかは、それぞれの地方自治体が自由に選びます。全国で一種類の教科書しかないカンボジアとは違いますね。

 最近、その小学校教科書の検定結果が公表されました。それぞれの教科書作成会社は、この検定結果を基に、教科書の内容を改善します。そして、それらが1年後に学校教育の現場で使われることになります。

 ある会社の小学校6年生英語の教科書には、検定の前には以下の文章がありました。

「山の名前を言うときは、名前の前にMt.をつけます」

 これに対して、文部科学省の検定では、この記述は良くないとされました。理由は「『山の名前の前にMt.をつける』との知識を教えることは、小学生には必要ないという判断です。その結果、その教科書は「山の名前は、Mt. Fuji、Mt. Asamaなどのように表します」と具体的な山の名前を紹介する文章に修正されました。

 小学校では英語はまだ新しい科目です。新聞の記事には以下のような記述もあります。

 ある教科書会社の編集者は「教科書の中に少しでも文法解説的な記述があると、『文法を教えなくては』と誤解する先生が増えると文科省は心配したのではないか」と推測する。

 文部科学省は、小学校段階では『英語のルールを教えるより、自然に身につけさせること』という方針です。
 ある英語教育の専門家は、小学校教員にとっては、文法や単語の知識を問う問題は児童の成績をつけやすい。そのため、教科書で文法を記述すると、それを覚えることが重要視されてしまう。『使える英語力』を子どもが身に着けるという観点からは、知識中心の学習では成果が出ない可能性がある」と語っています。

 このように、日本でも教育省の方針と教科書作成のあいだで調整が必要になります。さらに、現場の先生が何を教えるかが、今も議論になっています。このような試行錯誤は、世界どの国でも起こっていることです。

 皆さんは、この話を読んで、どう思いますか?

 生徒の主体的な学びは、現場の先生の努力だけで達成できるものではありません。教科書の内容もとても重要です。

 コンポントムIBLを考える際、カリキュラムや教科書を変更することはできません。現在のカリキュラムや教科書を使いながら、「生徒の主体的な学び」をどうやって取り入れることができるかを工夫しなくてはいけません。簡単ではありませんけれど、一緒に考えていきましょう。

 そして、そういう皆さんの努力があってこそ、将来のカンボジアの教科書が今よりも良い内容になっていくのだと私はゆっくりと期待しています。

この投稿のきっかけとなった日本の新聞記事は以下です。
小学校英語「山はMt.」に検定意見 「知識として教えない」鮮明に:朝日新聞デジタル (asahi.com)

コメントを残す

メールアドレスが公開されることはありません。 が付いている欄は必須項目です