សិស្សមានក្ដីរីករាយពេញចិត្តនឹងរង់ចាំការណែនាំពីគ្រូបង្គាប់បញ្ជារ។ វាគឺជារឿងល្អ។ ប៉ុន្តែ តើមានចំនុចមិនល្អអ្វីនឹងកើតឡើង? 子どもたちは、先生の指示をワクワクしながら待っている。素敵なことです。でもそれのどこが問題なのでしょうか?

March 06, 2023 @ សាលាបឋមសិក្សាដែលពាក់ព័ន្ធ PTTC កំពង់ធំ  

 នៅក្នុងអត្ថបទរបស់ខ្ញុំកាលពីលើកមុន ខ្ញុំបានសរសេរថា សិស្សជាច្រើននៅក្នុងថ្នាក់រៀនប្រទេសកម្ពុជាភាគច្រើនតែងតែ “អង្គុយរង់ចាំស្ដាប់គ្រូ”។

 កាលពីប៉ុន្មានថ្ងៃមុន សមាជិកគម្រោង KICC បានចុះទស្សនកិច្ចសាលានៅក្នុងខេត្តកំពង់ធំ បានមានប្រសាសន៍ថា “សាលាបឋមសិក្សាដែលពួកយើងបានចុះសង្កេត សិស្សហាក់ដូចជាមានភាពសកម្មខ្លាំងនៅក្នុងថ្នាក់រៀន”។  

 ជាការពិត គឺវាអញ្ចឹងមែន ដោយសារសិស្សជាច្រើនចូលចិត្តការបង្រៀនរបស់លោកគ្រូអ្នកគ្រូ។ ពួកគាត់តែងតែចង់ធ្វើអ្វីមួយ ដើម្បីឲ្យគ្រូរបស់ខ្លួនសរសើរ។ សិស្សភាគច្រើនតែងតែព្យាយាមធ្វើអ្វីៗដើម្បីបំពេញបំណងប្រាថ្នាទៅតាមការរំពឹងទុករបស់គ្រូគាត់។

 ប៉ុន្តែចំពោះអាកប្បកិរិយា “ធ្វើតាមការណែនាំរបស់គ្រូ” និង “ធ្វើតាមតែគ្រូបង្គាប់” គឺមិនគ្រប់គ្រាន់សម្រាប់សិស្សក្នុងការសិក្សាដោយឯករាជ្យបានទេ។ ប្រសិនបើយើងក្រឡេកមើលម៉ាភ្លែតទៅលើចរិកលក្ខណៈរបស់សិស្សដែលមានភាពសកម្ម អាចធ្វើឲ្យគេនិយាយបានថា គឺជាអាកប្បកិរិយាបែបអសកម្មទៅវិញ នេះបើផ្អែកទៅលើការសង្កេតតាមបែបស្ដង់ដារវិជ្ជាជីវៈ។

 តាមពិតទៅ មិនមែនមានតែនៅក្នុងប្រទេសកម្ពុជានោះទេ និយាយរួម ឲ្យតែនៅក្នុងថ្នាក់រៀន សិស្សតែងតែឧស្សាហ៍សង្កេតទឹកមុខរបស់គ្រូគាត់ជានិច្ច។ ពួកគាត់តែងធ្វើការសង្កេតថា តើអាកប្បកិរិយា និងការនិយាយរបស់ខ្លួន ធ្វើឲ្យគ្រូគាត់សប្បាយចិត្តឬអត់។ ដូចនេះ ពេលគ្រូគាត់ធ្វើទឹកមុខរាងស្មឿក សិស្សក៏មានអារម្មណ៍មិនសប្បាយចិត្តដូចគ្នា។ អញ្ចឹងហើយ បានជាសិស្ស គាត់ព្យាយាមធ្វើយ៉ាងម៉េចដើម្បីឲ្យដូចទៅនឹងការរំពឹងទុករបស់គ្រូគាត់ ដើម្បីឲ្យគ្រូគាត់សប្បាយចិត្ត។

 តើអ្វីទៅជាបញ្ហា ទាក់ទងទៅនឹងចំនុចនេះ? តើវាជាវិធីសិស្សមជ្ឈមណ្ឌលដែរឬទេ ដែលថា សិស្សព្យាយាមធ្វើអ្វីៗគ្រប់យ៉ាងដើម្បីតែបំពេញបំណងប្រាថ្នារបស់គ្រូ? សម្រាប់សតវត្សទី២១ គេមិនហៅវិធីបែបនេះថាជា “គោលវិធីសិស្សមជ្ឈមណ្ឌល” ទេ។ ប៉ុន្តែសម្រាប់គ្រូភាគច្រើន ការផ្លាស់ប្ដូរគំនិតបែបនេះ គឺជារឿងដែលពិបាកបំផុត។

 សម្រាប់សិស្សផងដែរ វាក៏មិនមែនជារឿងងាយស្រួលឡើយ ដែលត្រូវព្យាយាមធ្វើខ្លួនឲ្យគ្រូសរសើរ វាទាមទារនូវការអភិវឌ្ឍន៍ជំនាញរបស់ខ្លួនផងដែរ។

 តើពេលណា យើងគួរសរសើរសិស្សរបស់យើង? លោកគ្រូអ្នកគ្រូពិតជាបានសរសើរសិស្សជាច្រើនមកហើយ នៅពេលពួកគាត់ធ្វើសកម្មភាព និងឆ្លើយតបទៅនឹងការរំពឹងទុករបស់លោកគ្រូអ្នកគ្រូ មិនអញ្ចឹងឬ? ចុះនៅពេលពួកគាត់មិនបានធ្វើនូវអ្វីឲ្យដូចនឹងការរំពឹងទុករបស់លោកគ្រូអ្នកគ្រូ តើលោកគ្រូអ្នកគ្រូធ្វើការឆ្លើយតបទៅពួកគាត់យ៉ាងម៉េចវិញ?

 តាមពិតទៅ ពាក្យសរសើរលើកទឹកចិត្តគឺនៅតែសំខាន់សម្រាប់សិស្ស។ អ្វីដែលសំខាន់គឺថា តើលោកគ្រូអ្នកគ្រូនៅតែអាចធ្វើការសរសើរពួកគាត់បានដែរឬអត់ នៅពេលពួកគាត់ធ្វើអ្វីផ្សេងខុសពីការគិតរបស់យើង។ ខ្ញុំជឿជាក់ថា នេះគឺជាជំហ៊ានដំបូងបំផុត ក្នុងការជម្រុញលើកទឹកចិត្តនៅក្នុងគោលវិធីសិស្សមជ្ឈមណ្ឌល។

 ជាក់ស្ដែង លោកគ្រូអ្នកគ្រូមិនចាំបាច់ព្យាយាមសរសើរពួកគាត់ នៅពេលនិយាយជាមួយគាត់ តែគាត់មិនព្រមស្ដាប់ ឬមិនព្រមធ្វើកិច្ចការផ្ទះនោះទេ។ ឧទាហរណ៍ ចំនុចតូចៗដែលគួរសរសើរពួកគាត់ មានដូចជា គាត់បានព្យាយាមបង្ហាញគំនិតរបស់គាត់ ទោះបីជាគាត់ធ្វើអ្វីខុសស្រឡះពីអ្នកដទៃ ទោះបីជាគាត់ធ្វើខុសតែបានបង្ហាញអាកប្បកិរិយាទទួលខុសត្រូវ ជាដើម។ល។ ការសរសើរគាត់រាល់ពេល គឺបានជួយលើកទឹកចិត្តគាត់ក្នុងការសិក្សាប្រកបដោយភាពឯករាជ្យ។  

子どもたちは、先生の指示をワクワクしながら待っている。素敵なことです。でもそれのどこが問題なのでしょうか?

 前回の投稿で、カンボジアの学校では、子どもたちは「待ちの姿勢」が多いのではないだろうか、ということを書きました。

 先日、コンポントムを訪問したKICCプロジェクトのメンバーからは、「訪問した小学校での授業では、子どもたちはとても積極的だったように見えた」という感想もありました。

 はい、多くの子どもたちは先生の授業が好きです。先生に褒めてもらいたくて、うずうずしています。先生の期待に沿いたい、という思いにあふれている生徒が大多数です。

 でも、積極的に「先生の指示に従う」・「先生の言うとおりにする」という姿勢だけでは、生徒の主体的な学びにはやっぱり不十分なのです。一見、積極的な子どもたちの姿も、観察の基準によっては受け身の姿勢と受け取ることができるのです。

 カンボジアに限らず、学校の教室という場では、子どもたちは、先生の表情をよく観察しています。自分の態度や発言が、先生をハッピーにしているかどうか、よく見ているのです。ですから、先生の表情が曇ると、生徒も動揺します。そして、先生がハッピーになるように生徒自身が一生懸命に先生の期待に応えようとするのです。

 さて、それのどこが問題なのか? だって、生徒たちが先生の期待に応えようとするだけというのは、先生中心の授業法じゃないですか? 21世紀に求められている「生徒中心の学習法」ではないのです。多くの先生にとって、この価値基準の変更がとっても難しいのです。

 そして、先生に褒められることで喜びを感じている生徒たちにとっても、自分たちが中心の学びの技術を身に着けることは簡単ではありません。

 どんなときに子どもたちを誉めていますか? 自分の期待通りの行動や答えをした生徒に対して、大きな賞賛を送っていませんか? 自分の期待以外の反応や回答に対して、どう対応していますか? 
 もちろん、誉めるのは大事なことです。そして、自分の期待以外の行動や発言を誉めることができるかどうか。それが生徒中心の学習を促進するための最初の一歩だと、私は思うのです。

 もちろん、話を聞いていないとか、宿題をやってこないとか、それを誉める必要はありませんよ。自分で考えた意見を表現すること、他の人と違う行動をとること、間違ったけれど積極的な態度、そういう小さな事例をきちんと見つけて誉めてあげる。その繰り返しが、生徒の主体的な学びを促進するのです。

コメントを残す

メールアドレスが公開されることはありません。 が付いている欄は必須項目です