នៅប្រទេសជប៉ុនបច្ចុប្បន្ន ការងារគ្រូបង្រៀននៅសាលាគឺរវល់ខ្លាំងពេក រហូតដល់ក្លាយជាបញ្ហា 日本では、学校の先生が忙しすぎる、って言われています

Be a good teacher, please. Teacher-student @ Kompong Thom PTTC

            មានការងារជាច្រើននៅក្នុងសាលា ដូចជាការងារគ្រប់គ្រងសាលា គ្រប់គ្រងថ្នាក់រៀន និងការងារប្រជុំទាក់ទងនឹងការរៀបចំឯកសារផ្សេងៗជាដើម។

            លើសពីនេះទៅទៀត ការងាររៀបចំមេរៀនបង្រៀនក៏មិនងាយដែរ។ ការងាររៀបចំមេរៀនបង្រៀន នៅប្រទេសជប៉ុន គេហៅថា ការស្រាវជ្រាវសម្ភារៈបង្រៀន។ សម្ភារៈបង្រៀន សៀវភៅសិក្សា និងឯកសារនានា ត្រូវបានប្រើនៅក្នុងថ្នាក់រៀន ប៉ុន្តែវាក៏មានបញ្ចូលនៅក្នុងខ្លឹមសារមេរៀនផងដែរ។ យើងត្រូវគិតយ៉ាងល្អិតល្អន់ថាតើគួរបង្រៀនខ្លឹមសារមេរៀនដែលសរសេរនៅក្នុងសៀវភៅសិក្សាបានយ៉ាងម៉េចខ្លះ។ 

អ្វីដែលមានសរសេរនៅក្នុងសៀវភៅសិក្សា គ្រូត្រូវគិតយ៉ាងល្អិតល្អន់ ថាតើថ្នាក់រៀនបែបណា គួរប្រើរបស់ទាំងនេះយ៉ាងម៉េច។  សកម្មភាពនេះក៏ចាត់ចូលក្នុងការស្រាវជ្រាវសម្ភារៈបង្រៀនដែរ។

            ថ្្នាក់រៀនដែលប្រើវិធីសាស្រ្តសិស្សមជ្ឈមណ្ឌល ឬប្រើរបៀបដែលធ្វើឲ្យសិស្សមានសកម្មភាពចូលរួម គ្រូត្រូវចំណាយពេលច្រើនដើម្បីស្រាវជ្រាវសម្ភារៈបង្រៀន ជាងថ្នាក់រៀនដែលប្រើវិធីសាស្រ្តគ្រូមជ្ឈមណ្ឌល។ ហេតុដូចនេះហើយ បានជាគ្រូនៅសតវត្សន៍ទី២១ មានការងាររវល់ច្រើនជាងគ្រូនៅសតវត្សន៍ទី២០។

            មានសាលារៀនជាច្រើន មានគ្រូជាច្រើនដែលធ្វើការលើសម៉ោង។

            នៅក្នុងសតវត្សន៍ទី២០ បុគ្គលិកភាគច្រើនពេលចេញពីធ្វើការ ហើយបន្ដការងារនៅផ្ទះទៀត។      ប៉ុន្តែ នាពេលថ្មីៗនេះ បុគ្គលិកត្រូវបានតម្រូវឲ្យបំពេញការងារឲ្យទាល់តែចប់សិន បានត្រឡប់ទៅផ្ទះ។ តើមានដឹងពីមូលហេតុនេះទេ?

            នេះមកពីការងារត្រូវប្រើកុំព្យូទ័រ ដែលវាជាក្លាយទៅរឿងធម្មតាទៅហើយ។

            នៅក្នុងកុំព្យូទ័រ មានទិន្នន័យសិស្សម្នាក់ៗ។    ប្រសិនបើទិន្នន័យនេះត្រូវបានលេចធ្លាយតាមអ៊ីនធ័រណែត វានឹងក្លាយទៅជាបញ្ហាធំមែនទែន។    តាមពិតទៅ រឿងលេចធ្លាយទិន្នន័យបែបនេះឧស្សាហ៍កើតមានឡើងច្រើនដងរួចទៅហើយ។
            ហេតុនេះហើយ បានជាកុំព្យូទ័រប្រើសម្រាប់ការងារ ត្រូវបានហាមឃាត់មិនឲ្យកាន់យកទៅផ្ទះ។ 

            រឿងយក USB ដែលថតចម្លងឯកសារពីកន្លែងធ្វើការយកទៅបញ្ចូលក្នុងកុំព្យូទ័រផ្ទាល់ខ្លួនដើម្បីធ្វើនៅផ្ទះ ក៏ត្រូវបានហាមឃាត់។ ដូចនេះ មិនអាចយកការងារទៅធ្វើនៅផ្ទះបានឡើយ។ គ្រូត្រូវតែធ្វើនៅសាលា។

            ខ្ញុំក៏មានមិត្តភក្តិធ្វើការជាគ្រូបង្រៀននៅជប៉ុនដែរ។
            សូម្បីតែថ្ងៃចុងសប្ដាហ៍ (នៅជប៉ុន សាលាសម្រាកថ្ងៃសៅរ និងអាទិត្យ) គាត់ទៅធ្វើការ សឹងតែរាល់ចុងសប្ដាហ៍។ គាត់ពិតជារវល់មែនទែន។

            គ្រូបង្រៀនពិតជារវល់ខ្លាំងមែនទែន។ ហេតុដូចនេះហើយ នាពេលថ្មីៗនេះ មានពាក្យគេនិយាយថា ចំនួនយុវជនដែលចង់ក្លាយជាគ្រូបង្រៀនមានការថយចុះ។ សូម្បីតែនៅប្រទេសជប៉ុន ក៏មានសាលាខ្លះ ខ្វះគ្រូបង្រៀនដែរ។

            ចុះចំណែកស្រុកខ្មែរវិញ យ៉ាងម៉េចដែរ?

日本では、学校の先生が忙しすぎる、って言われています

 日本では、今、学校の先生が忙しすぎる、ということが問題になっています。

 学校運営、クラス運営、それに関連した会議や書類作成の仕事がたくさんある。
加えて、授業の準備も大変です。授業の準備のことを、日本では教材研究と呼びます。
教材とは、教科書や、さまざまな資料など、授業で使うモノのことですけれど、その内容も含みます。教科書に書いてあることを、どう授業で使うのか、よく考えなくてはいけない。

 それも教材研究です。

 Student Centered、あるいはStudent Participation Styleの授業は、Teacher Centered よりも教材研究に時間がかかるのです。ですから、20世紀よりも21世紀のほうが、先生は忙しくなっているのです。

 多くの学校で、多くの先生が勤務時間を超えて働きます。

 20世紀であれば、家に帰ってから仕事をすることも多かった。けれども、最近はすべての仕事を学校でやらなければならなくなってきました。
どうしてだかわかりますか?

 それは、パソコンで仕事をすることが普通になったからです。

 パソコンには生徒の個人データが入っています。それがインターネットを通じて流出したら、大問題なのです。実際に、そういうアクシデントが何回も起こっています。
 ですから、仕事用のパソコンを家に持って帰ることはダメになりつつあるのです。

 スティックメモリーでデータを持ち帰って、家で自分のパソコンで仕事をするのも禁止なのです。だから、仕事を家に持ち帰れない。学校でやらなければいけません。

 私にも、日本で学校の先生をしている友人がいます。
 彼女は、週末にも(日本は土曜日と日曜日、学校は休みです)学校に出勤することがよくあり ます。本当に忙しそうです。

 先生は忙しすぎる。だから、最近は、先生になりたい若者が減っていると言われています。日本でも、先生が足りない学校も出てきています。

 カンボジアでは、どうですか? 

コメントを残す

メールアドレスが公開されることはありません。 が付いている欄は必須項目です