លោកគ្រូអ្នកគ្រូទាំងអស់គ្នា ពិតជាស្គាល់ពាក្យ “សិស្សមជ្ឈមណ្ឌល” ដែលភាសាអង់គ្លេសហៅថា “Student Centered (SC)” ឬ “Learner Centered (LC)” ហើយមែនទេ? ប្រសិនបើលោកគ្រូអ្នកគ្រូជាគ្រូដែលមានបទពិសោធន៍ច្រើនឆ្នាំ នោះប្រាកដជាធ្លាប់បានទទួលការបណ្ដុះបណ្ដាលជាច្រើនពីក្រសួងអប់រំស្ដីពី “សិស្សមជ្ឈមណ្ឌល”ហើយ។ បើអ្នកជាគ្រូដែលទើបតែចេញធ្វើការ អ្នកនឹងធ្លាប់បានរៀនអំពី “សិស្សមជ្ឈមណ្ឌល” ពីសាលាបណ្ដុះបណ្ដាលគរុកោសល្យគ្រូបឋមសិក្សា (PTTC)ហើយ។
ប្រវត្តិ “សិស្សមជ្ឈមណ្ឌល” គឺបានចាប់ផ្ដើមគិតគូរតាំងពីយូរយារណាស់មកហើយ។ កាលពីជាង១០០ឆ្នាំមុន មានសម្លេងពីគ្រូបង្រៀនជាច្រើននៅសហរដ្ឋអាមេរិច បានលើកឡើងថាការអប់រំតាមបែប “គ្រូមជ្ឈមណ្ឌល” មិនល្អទេ ដូចនេះត្រូវប្ដូរទៅជា “សិស្សមជ្ឈមណ្ឌល” វិញ។
វិធីសាស្រ្តសិស្សមជ្ឈមណ្ឌល គឺ “ផ្ដល់សេរីភាពដល់កុមារក្នុងការអភិវឌ្ឍន៍គំនិតដោយខ្លួនឯង និងលើកទឹកចិត្តឲ្យកុមាររៀននូវអ្វីដែលខ្លួនចាប់អារម្មណ៍”។ ដើម្បីជួយឲ្យការងារនេះបានសម្រេច គឺត្រូវចងចាំថា “គ្រូមិនត្រឹមតែបង្រៀនសិស្សតែប៉ុណ្ណោះនោះទេ តែត្រូវចាំជួយសិស្សក្នុងការសិក្សា” ថែមទៀត។
នៅក្នុងវគ្គបណ្ដុះបណ្ដាលសិស្សមជ្ឈមណ្ឌល តែងតែលើកមកនិយាយថា “គ្រូគឺជាអ្នកសម្របសម្រួល (Facilitator)”។ អ្នកសម្របសម្រួលគឺជាពាក្យមួយដែលពិបាក។
វិធីសាស្រ្តសិស្សមជ្ឈមណ្ឌលដែលកើតមានតាំងពីជាង១០០ឆ្នាំមុន បានរីកសាយភាយទៅកាន់ពិភពលោកនៅចុងពាក់កណ្ដាលសតវត្សទី២០។ UNICIEF និង UNESCO ដែលមានទំនាក់ទំនងជាមួយអង្គការសហប្រជាជាតិ (UN) បានធ្វើការបណ្ដុះបណ្ដាលផ្សព្វផ្សាយវិធីសាស្រ្តសិស្សមជ្ឈមណ្ឌល ទៅកាន់ពិភពលោក។
សម្រាប់ប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ២០០០ មានកម្មវិធីបណ្ដុះបណ្ដាលជាច្រើនទាក់ទងនឹងវិធីសាស្រ្តសិស្សមជ្ឈមណ្ឌល។
ហេតុអ្វីបានជាវិធីសាស្រ្តសិស្សមជ្ឈមណ្ឌលមានសារៈសំខាន់ នៅក្នុងសតវត្សទី២១នេះ?
នៅក្នុងសាលា មេរៀនដែលសិស្សត្រូវ “រៀន” គឺកាន់តែច្រើនទៅៗ។ ឧទាហរណ៍ មេរៀន ហ្សែន នៅក្នុងមុខវិជ្ជាជីវៈវិទ្យា, DNAដែលផ្គុំឡើងដោយរចនាសម្ព័ន្ធទ្វេហេឡិច(double helix structure) ត្រូវបានគេរកឃើញនៅក្នុងឆ្នាំ ១៩៥៣។ វាគឺជាឆ្នាំដែលប្រទេសកម្ពុជាទទួលបានឯករាជ្យភាពពីអាណានិគមនិយមបារាំង។
នេះមានន័យថា សៀវភៅសិក្សាជីវវិទ្យាដែលបោះពុម្ពមុនឆ្នាំនេះ គឺមិនមានពណ៌នាអំពីរចនាសម្ព័ន្ធទ្វេហេឡិច DNA ឡើយ។ បច្ចុប្បន្ននេះ សៀវភៅសិក្សាកម្រិតមធ្យមសិក្សាបឋមភូមិ និងទុតិយភូមិ នៅក្នុងពិភពលោក មានសរសេរអំពីរចនាសម្ព័ន្ទទ្វេហេឡិច DNA ។ សម្រាប់សៀវភៅសិក្សាក្នុងប្រទេសកម្ពុជា ក៏មានសរសេរយ៉ាងក្បោះក្បាយផងដែរនៅថ្នាក់ទី១២។
ចំណេះដឹងថ្មីៗដែលត្រូវរៀន គឺកើនឡើងបន្តិចម្ដងៗ បែបនេះ។ ហើយយើងក៏មិនអាចសិក្សាចំណេះដឹងបានគ្រប់ទាំងអស់ នៅក្នុងសាលាដែរ។ ដូចនេះ ប្រសិនបើយើងគ្រាន់តែចង់មានចំណេះដឹង យើងអាចធ្វើការស្រាវជ្រាវព័ត៌មានទាំងនោះនៅក្នុងសៀវភៅ ឬតាមអ៊ីនធ័រណែតបាន មិនចាំបាច់ថាទាល់តែរៀននៅក្នុងសាលានោះទេ។
អាចនិយាយបានម្យ៉ាងទៀតថា អ្វីដែលយើងត្រូវការចាំបាច់នៅក្នុងសង្គមសតវត្សទី២១ គឺមិនមែនជាការទន្ទេញចំណេះដឹង និងព័ត៌មានទេ តែជាការប្រើប្រាស់ចំណេះដឹង និងព័ត៌មានទាំងអស់នោះ។ ដូចនេះ ទើបគេនិយាយថា គោលវិធីសាស្រ្ត “គ្រូមជ្ឈមណ្ឌល” ដែលតម្រូវឲ្យសិស្សទន្ទេញរត់មាត់ដើម្បីមានការចងចាំ គឺមានភាពហួសសម័យហើយ។ ផ្ទុយទៅវិញ គោលវិធីសិស្សមជ្ឈមណ្ឌល មានសារៈសំខាន់ និងជួយឲ្យសិស្សរៀន ដោយប្រើប្រាស់ចំណេះដឹង និងព័ត៌មាន ដែលជារបៀបរបបថ្មីនៃការអប់រំ។
ដូចនេះ នៅក្នុងពិភពលោក វត្តមានរបស់គោលវិធីសិស្សមជ្ឈមណ្ឌល កំពុងមានការរីកចម្រើន។ បន្ទាប់មក ការរិះរក (Inquiry) គឺជាវិធីសាស្រ្តមួយក្នុងចំណោមវិធិសាស្រ្តសិស្សមជ្ឈមណ្ឌល។
តើថ្នាក់រៀនរបស់លោកគ្រូអ្នកគ្រូ បានអនុវត្តគោលវិធីសិស្សមជ្ឈមណ្ឌលបានកម្រិតណា?
どうして「Student Centered Learning(SC)」や「Learner Centered Learning(LC)」が必要なのか?
皆さんは、Student Centered(SC)やLearner Centered (LC)という言葉を知っていますよね。あなたがベテランの先生であれば、MoEYSが実施した教員研修できっとSCやLCを勉強する機会があったはずです。あなたが若い先生であれば、PTTC(小学校教員養成校)でSCやLCを勉強したでしょう。
SCやLCという考え方が始まった歴史は、実は古いのです。今から100年前には、すでに米国では学校教育が「Teacher Centered」で良くない、「Child Centered」にしなければいけないという声が教育者の中で言われていたのです。
Child Centeredの考え方は「児童に自然に発達する自由を与え、児童の興味を学習の動機にする」というものでした。そのためには、「教師は教えるだけではなく、生徒の学びを援助する」ことが大切という考えが始まりました。
SC・LCの研修では、「先生はファシリテーター(Facilitator)だ」ということがよく言われます。Facilitator、なかなか難しい言葉です。
さて、100年前にはすでに生まれていたSC・LCという考え方は、その後20世紀後半には世界中に広まりました。国際連合(UN)の機関であるUnicefやUnescoが、世界中でSC・LSを広げる研修を実施したのです。
カンボジアでも、2000年ごろからSC・LCを広げる研修がたくさん開かれました。
どうして、21世紀の今、SC・LCが重要になるのでしょう?
学校で子どもたちが「勉強する」内容は、実はどんどん多くなっています。たとえば、生物で勉強する遺伝子が、DNAという二重らせん構造を持つ物質であることが解ったのは1953年のことです。カンボジアがフランス植民地から完全独立したのと同じ年ですね。
つまり、それ以前の生物の教科書には、DNAの二重らせん構造のことは載っていなかったのです。そして、今では世界中の中学校や高校の教科書には、DNAの二重らせん構造の仕組みが載っています。カンボジアではG12の教科書にくわしい記述がありますね。
このように、新しい知識がどんどんと増えていく。それらを全部学校で勉強するのは限界があります。それに、知識だけならば、今や学校教育だけではなく、本やインターネットでたくさんの情報が入手可能です。
つまり、21世紀の社会で必要なのは、知識や情報を覚えることではなく、それらを使いこなすことなのです。ですから、生徒に知識を覚えさせる「Teacher Centered」はもう古いと言われるのです。その代わりに、知識や情報の手に入れ方と使い方を学ぶ、そのためにはSC・LCが大切なのだというのが、新しい教育のスタイルになってきたのです。
だから、世界中でSC・LCの導入が進んでいます。そして、探求(Inquiry)という考えも、このSC・LCの方法のひとつです。
さて、みなさんの教室ではSC・LCはどれくらい取り入れられているでしょうか?














コメントを残す