IBL កំពង់ធំ  វគ្គ៤         តើអ្វីទៅជាការគិតដោយឯករាជ្យ? コンポントムIBL その4  主体性とは何か? 

@Kompong Thom, June 2022

 កាលពីលើកមុន ខ្ញុំបានសរសេរអំពី “ការរិះរក” គឺជាសកម្មភាពរបស់កុមារកើតឡើងតាមបែបធម្មជាតិ។

   កុមារជាច្រើនរៀនតាមរយៈការសង្កេតយូរអង្វែងនូវអ្វីដែលអាចធ្វើឲ្យម៉ាក់គាត់សប្បាយ ឬមិនសប្បាយចិត្ត។  ជាធម្មតា ពេលម៉ាក់គាត់សប្បាយចិត្ត គាត់ក៏សប្បាយចិត្តដូចគ្នា។  ហេតុដូចនេះហើយ បានជាពួកគាត់ព្យាយាមធ្វើខ្លួនជា “ក្មេងល្អ”

            វាក៏ស្រដៀងគ្នាផងដែរ ចំពោះរឿងរ៉ាវនៅក្នុងថ្នាក់រៀន។

            សិស្សដឹងច្បាស់ណាស់ ថាតើគួរនិយាយយ៉ាងម៉េចដើម្បីធ្វើឲ្យគ្រូគាត់សប្បាយចិត្ត។  បន្ទាប់មក ពួកគាត់ក៏សម្រេចចិត្តថាគួរធ្វើខ្លួនយ៉ាងម៉េច ដើម្បីឲ្យដូចការរំពឹងទុករបស់គ្រូ។

    កាលពីលើកមុនមួយទៀត ពេលខ្ញុំសរសេរបង្ហោះថា លោកគ្រូអូកាម៉ូតុបានបង្ហាញពីគំនិតរបស់គាត់ទាក់ទងនឹង IBL នូវចំនុចសំខាន់ចំនួនបីគឺ៖ “ភាពជាម្ចាស់ខ្លួន”“ភាពច្នៃប្រឌិត” និង “ភាពសហការគ្នា”។  គាត់បានប្រសាសន៍ថា ក្នុងចំណោមចំនុចទាំងបី ចំនុចដែលសំខាន់ជាងគេ គឺ “ភាពជាម្ចាស់ខ្លួន” មានសារៈសំខាន់ជាងគេបំផុត។

             ដោយសារតែមាន ភាពជាម្ចាស់ខ្លួន ទើបបណ្ដាលឲ្យមាន “ភាពច្នៃប្រឌិត” និង “ភាពសហការគ្នា” កើតមានឡើង។  តាមគំនិតរបស់លោកគ្រូអូកាម៉ូតុ ជឿថា ប្រសិនបើគ្មានភាពឯករាជ្យទេ ការច្នៃប្រឌិត និងការសហការ មិនអាចកើតឡើងបានឡើយ។

            ភាពឯករាជ្យ ឬការចង់ធ្វើអ្វីដោយខ្លួនឯង មានន័យថា “សិស្សខ្លួនឯងគិតថា ចង់ដឹងអ្វីបន្ថែមទៀត! ចង់រៀនថែមទៀត!”

         កាលពី១០ឆ្នាំមុន ពេលខ្ញុំកំពុងធ្វើការក្នុងគម្រោងចៃកា ខ្ញុំបានសង្កេតថ្នាក់រៀននៅក្នុងសាលាជាច្រើននៅក្នុងប្រទេសកម្ពុជា។

            ខ្ញុំសង្កេតឃើញថា នៅក្នុងថ្នាក់រៀនស្រុកខ្មែរ កូនសិស្សចំណាយពេលអង្គុយ “រង់ចាំ” យូរ។  កូនសិស្សតែងតែរង់ចាំស្ដាប់បង្គាប់បញ្ជារ និងសំណួរពីគ្រូ។ នៅពេលមានកូនសិស្សម្នាក់ត្រូវបានគ្រូឲ្យឡើងសរសេរចម្លើយនៅលើក្ដារខៀន  សិស្សផ្សេងទៀត ត្រូវរង់ចាំទាល់តែគាត់សរសេរចម្លើយចប់។  បន្ទាប់មក សិស្សនៅក្នុងថ្នាក់ត្រូវរង់ចាំមើលគ្រូឲ្យធ្វើអ្វីបន្ទាប់ទៀត។

            នៅពេលសិស្សធ្វើសកម្មភាពជាក្រុម ខ្ញុំតែសង្កេតឃើញថា មានតែសិស្សសកម្មប៉ុន្មាននាក់ប៉ុណ្ណោះនិយាយច្រើន សិស្សជាច្រើនផ្សេងទៀតនៅអង្គុយរង់ចាំរហូតដល់ចប់សកម្មភាពក្រុម។

            មួយទៀត នៅក្នុងថ្នាក់រៀនស្រុកខ្មែរ ភាគច្រើន សិស្សរៀន “ទន្ទេញឲ្យចាំមាត់”។  គ្រូសរសេរលើក្ដារខៀន សិស្សទាំងអស់គ្នាអានលឺៗតាមអក្សរលើក្ដារខៀន។ អានម្ដងហើយ ម្ដងទៀត។

            ខ្ញុំមានអារម្មណ៍ថា ពេលសិស្សកំពុងរង់ចាំ ឬសូត្ររត់មាត់ គាត់ហាក់ដូចជាមិនបានគិតដោយមានភាពឯករាជ្យឡើយ។

            ប្រហែលជាសិស្សគិតថា ទោះបីជាគាត់មានការគិតដោយឯករាជ្យក៏ដោយ ក៏មិនបានធ្វើឲ្យគ្រូគាត់ សប្បាយចិត្តដែរ មើលទៅ! ទោះបីជាឆ្ងល់អីមួយក៏ដោយ ក៏សិស្សសុខចិត្តរង់ចាំគ្រូពន្យល់ ឬចាំឆ្លើយសំណួរគ្រូសួរ ទើបល្អជាង។ ការធ្វើបែបនេះ ទើបធ្វើឲ្យគ្រូគាត់ “មិនខឹង” បាន។ ឬអាចនិយាយបានម្យ៉ាងទៀតថា គាត់គឺជាកូនសិស្សល្អ។

            អ្វីដែលខ្ញុំកំពុងនិយាយ គឺផ្អែកទៅលើការសង្កេតថ្នាក់រៀនតាំងពី១០ឆ្នាំមុនមកទេ។ ចុះថ្នាក់រៀនបច្ចុប្បន្ន យ៉ាងម៉េចវិញ? តើថ្នាក់រៀនរបស់លោកគ្រូអ្នកគ្រូ មានសភាពយ៉ាងម៉េចដែរ? ក្នុងកំឡុងពេល១០ឆ្នាំនេះ ប្រហែលជាមានការប្រែប្រួលខ្លាំងហើយមើលទៅ មែនទេ? សូមលោកគ្រូអ្នកគ្រូមេត្តាចែករំលែកចំណេះដឹងដល់ខ្ញុំផង។

            អញ្ចឹង តើធ្វើយ៉ាងម៉េច ដើម្បីឲ្យសិស្សខ្លួនឯងអាចរៀន ឬអាចនិយាយបានថា គាត់រៀនប្រកបដោយភាពឯករាជ្យបាន នៅក្នុងថ្នាក់រៀន?

(នៅមានត) 

コンポントムIBL その4  主体性とは何か? 

 前回の投稿で、子どもたちにとって「探究すること」は、とても自然な行為であることを書きました。

 多くの子どもたちは、長い観察の経験を経て、何をするとお母さんがハッピーになるか、それとも機嫌が悪くなるか、学ぶのです。そして、もちろんお母さんがハッピーなほうが嬉しいのです。ですから、できるだけ「良い子」になりたいと思うのです。

 学校の教室でも同じことが起こります。

 子どもたちは、何を言えば先生が喜ぶのか、よーく知っています。そして、先生の期待に沿うように、自分たちの行動を決めるのです。

 前々回の投稿で、岡本先生が考えるIBLに必要な三つの柱、「主体性」「創造性」「協同性」について書きました。この中でも、一番大事なのは「主体性」だと岡本先生はおっしゃります。

 主体性があるから「創造性」や「協同性」が生まれるからです。主体性がなければ、創造性や共同性は生まれないと、岡本先生は考えているのです。

 主体性とは『生徒たち自らが「もっと知りたい!学びたい!」と思う』ことです。

 10年前、JICAのプロジェクトで働いていたとき、私はカンボジアの多くの学校で授業を観察しました。

 そのときに思ったのは、カンボジアの授業では、こどもたちが「Waiting」している時間が長いということでした。子どもたちは、先生の指示や質問をいつも待っています。生徒の誰かがあてられて、黒板に回答を書く間も待っています。そして、また次に先生が何を言うかを待っています。

 グループ活動の間も、グループの中で積極的な子だけが発言していて、大多数の生徒は単に活動が終わるのを待っているように私には思えたのです。

 さらに、カンボジアの授業では「唱和すること」が多かったのです。先生が黒板に書いたことを、みんなで声を合わせて読む。一度でなく、何回かそれを繰り返す。

 待っていたり、唱和したりするときには、生徒は主体的に考えているでしょうか? 主体的に考えることは、待っていたり唱和することでは元気づけられていないだろうと私は観察していました。

 指示を待っている。指示に従う。受け身、ということです。そこには主体性は無い。

 もしかして、生徒たちは、主体的に考えることをしても、先生を喜ばすことにならない、と思っているんじゃないでしょうか? 考えるよりも、先生が何を言うか、何を質問するか待っていた方が良い。あるいは、先生の言ったとおり/書いたとおりに唱和するほうが、良い。そうしていれば、「怒られることはない」。つまり、良い子でいられる。

 私の観察は10年ほど前のことです。最近の授業ではどうでしょう?
 皆さんの授業の中では、どうですか? この10年で大きな変化は起こっているのでしょうか? ぜひ、みなさんのご意見を知らせてください。

 さて、どうやったら、授業の中に、生徒自身の学び、つまり主体的な学び、を作り出すことができるのでしょうか?
(つづく)

コメントを残す

メールアドレスが公開されることはありません。 が付いている欄は必須項目です