ជម្រាបសួរ
ខ្ញុំសូមសរសេរអំពី IBL។
រហូតមកដល់ពេលនេះ ខ្ញុំបានពិភាក្សាជាមួយលោកគ្រូអ្នកគ្រូ ចាប់តាំងពីគម្រោង KICC បានចាប់ផ្ដើម។ តាមរយៈសកម្មភាពទាំងនេះ ខ្ញុំបានកត់សម្គាល់នូវចំនុចមួយចំនួន។
សម្រាប់លោកគ្រូអ្នកគ្រូនៅសាលា PTTC កំពង់ធំ បានគិតថា IBL ពេលនេះគឺដូចគ្នាទៅនឹង IBL ដែលបានសិក្សាអនុវត្តនៅក្នុងគម្រោង STEPSAM2។ មែនទេ?
ក្នុងនាមខ្ញុំជាអ្នកជំនាញការនៅក្នុងគម្រោង STEPSAM2 ពិតជាមានអារម្មណ៍រីករាយខ្លាំងណាស់ដែលលោកគ្រូអ្នកគ្រូមានការយល់ដឹង និងចងចាំបានល្អនៅអ្វីដែលបានរៀននៅក្នុងគម្រោងតាំងពីជាង១០ឆ្នាំមុនមកម្លេះ។
ប៉ុន្តែ IBL របស់ STEPSAM2 គឺសម្រាប់ធ្វើការបណ្ដុះបណ្ដាលទៅលើមេរៀនវិទ្យាសាស្រ្តតែប៉ុណ្ណោះ។ IBL របស់ STEPSAM2 មិនបានធ្វើការបណ្ដុះបណ្ដាលដើម្បីអនុវត្តទៅលើគ្រប់មុខវិជ្ជាឡើយ។
សម្មតិកម្ម និងពិសោធគឺជាដំណាក់កាលដ៏សំខាន់ដែលប្រើនៅក្នុងមេរៀនវិទ្យាសាស្រ្ត។
នៅពេលដំបូង STEPSAM2 បានធ្វើគម្រោងសម្រាប់តែ RTTC ដែលជាសាលាសម្រាប់បណ្ដុះបណ្ដាលគ្រូបង្រៀនកម្រិតមធ្យមសិក្សាបឋមភូមិ។ បន្ទាប់មក ក៏បានពង្រីកទៅ PTTC។ ដូចនេះ IBL របស់ STEPSAM2 គឺព្យាយាមធ្វើឲ្យមានគុណភាពអប់រំប្រសើរឡើងនៅក្នុងការសិក្សាមេរៀនវិទ្យាសាស្រ្តកម្រិតមធ្យមសិក្សា។ គ្រូបង្គោលជាច្រើននៅក្នុង STEPSAM2 គឺមកពី NIE។ ដូចនេះ IBL របស់ STEPSAM2 គឺបានធ្វើការពង្រឹងនិងកែលម្អទៅលើមេរៀនវិទ្យាសាស្រ្តកម្រិតមធ្យមសិក្សាបឋមភូមិ និងទុតិយភូមិ។
ខ្ញុំសូមសរសេរម្ដងទៀត។ IBL របស់ STEPSAM2 គឺជាវិធីសាស្រ្តដែលងាយស្រួលប្រើនៅក្នុងមេរៀនវិទ្យាសាស្រ្តកម្រិតមធ្យមសិក្សាបឋមភូមិ។ សម្រាប់កម្រិតបឋមសិក្សា ក៏អាចអនុត្តផងដែរនៅក្នុងមេរៀនវិទ្យាសាស្រ្តថ្នាក់ទី៥ និងទី៦។
ចុះចំណែក IBL នៅក្នុងគម្រោង KICC វិញ តើយ៉ាងម៉េចវិញ? យើងនឹងចាប់ផ្ដើមសិក្សាជាមួយគ្នាចាប់ពីពេលនេះតទៅ។ IBL របស់ STEPSAM2 មិនសូវល្អទេនៅពេលនេះ។ ដូចនេះ វាចាំបាច់ត្រូវការ IBL ថ្មីផ្សេងទៀត។ IBL របស់ KICC មិនមែនជា IBL ប្រើតែក្នុងវិទ្យាសាស្រ្តតែប៉ុណ្ណោះនោះទេ។ IBL របស់ KICC គឺជា IBL ដែលមិនមែនមានតែប្រយោជន៍សម្រាប់ការអប់រំមធ្យមសិក្សាប៉ុណ្ណោះនោះទេ ប៉ុន្តែថែមទាំងមានប្រយោជន៍សម្រាប់ការអប់រំនៅបឋមសិក្សាផងដែរ។
ចាប់ពីពេលនេះទៅ ខ្ញុំនឹងហៅ IBL ថ្មី ថាជា IBLកំពង់ធំ។
IBLកំពង់ធំ មិនដូចជា IBL ផ្នែកទី 1 STEPSAM2 ឡើយ។ យើងនឹងព្យាយាមគិតជាមួយគ្នា។
មូរ៉ាយ៉ាម៉ាតេសឹយ៉ា@ភ្នំពេញ
10, 01, 2023
IBL コンポントム その1 STEPSAM2 IBL と IBL カンポントム
こんにちは。
IBLについて書きます。
KICCプロジェクトが始まって、これまで皆さんと話してきました。
それを通して、私は次のことに気がつきました。
コンポントムPTTCの先生たちにとって、IBLとは、それはすなわちSTEPSAM2 で勉強したIBLのことなのですね。
10年以上前のプロジェクトで学んだことを、今でも忘れないで理解してくれているのは、STEPSAM2の専門家だった私はとてもうれしいことです。
けれども、STEPSAM2のIBLは、理科のために研修したIBLでした。
STEPSAM2 IBL だけが、IBLのすべてではありません。
仮説や、実験というプロセスは、理科には大事なプロセスです。
STEPSAM2 は、最初は中学校教員養成校RTTCのために計画されたプロジェクトでした。そして、それをPTTCにも拡大したのです。
ですから、STEPSAM2 IBLは、中等教育の理科授業の質向上を強く意識していました。STEPSAM2 のトレーナーの多くはNIEの先生でした。そのことも、STEPSAM2 IBLが中学校や高校の理科授業改善のための性格を強くしました。
もう一度書きます。STEPSAM2 IBLは、理科、それもどちらかといえば中等教育で活用しやすい手法です。小学校であれば、G5やG6の理科の一部には導入可能でしょう。
では、KICCプロジェクトでのIBLとはなんでしょうか?
それをこれから一緒に勉強していきましょう。STEPSAM2 IBL にとどまっていてはダメです。新しいIBLが必要です。
KICCプロジェクトのIBLは、理科だけのIBLではないはずです。
KICCプロジェクトのIBLは、中等教育ではなく初等教育でも役に立つIBLです。
これからは、私は新しいIBLをコンポントムIBL と呼ぼうと思います。
STEPSAM2 IBLと同じではない、コンポントムIBL、それを一緒に考えていきましょう。
村山哲也@プノンペン
1月10日 2023日













I got it.
ពិតជាចាប់អារម្មណ៍ណាាស់់ដែលលោកម៉ួរ៉ាយាម៉ាបានហៅឈ្មោះIBLកំពង់ធំខ្ញុំមានមោទនភាពណាស់។សង្ឃឹមថាយើងសហការជាមួយគ្នាឲ្យកាន់តែល្អប្រសើរឡើង។ថ្ងៃនេះរសៀលម៉ោង២ទី១២ខែមករា២០២៣ខ្ញុំនឹងដឹកនាំលោកគ្រូអ្នកគ្រូសាលាថ្នាលធ្វើការកែលម្អកិច្ចតែងការបង្រៀនរង់ចាំអនុវត្តនៅសប្តាហ៍ក្រោយ។សូមអរគុណ
ខ្ញុំបានអានវគ្គ៥នេះហើយចាប់អារម្មខ្លាំងណាស់ពិសេសលោកម៉ាបានរំលឹកពីប្រវត្តិiblនិងសិស្សមជ្ឈមណ្ឌលទាក់ទងនិងឯករាជខ្មែរដោយវាពិបាកសរសេរខ្ញុំសុំកាត់ៗថាល្អណាស់